Category: ស្រុកយើង

  • កិច្ចប្រជុំភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ រវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO

    កិច្ចប្រជុំភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ រវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO

    ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ និងលោក ផុន មេសា មន្រ្តីនាយកដ្ឋាន បានជួបជុំជាមួយលោក SARDAR UMAR ALAM នាយកអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារ៣សំខាន់ រួមមាន៖ ការត្រៀមរៀបចំពិធីបុណ្យសិល្បៈ វប្បធម៌ និងទេសចរណ៍ នាកំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំ និងអបអរសាទរខួបទី៣០ឆ្នាំ នៃវត្តមានអង្គការ UNESCO នៅកម្ពុជា ការរៀបចំកម្មវិធីរួមគ្នាដើម្បីជម្រុញការផ្សព្វផ្សាយផលិតផលទឹកឃុំធម្មជាតិរបស់កម្ពុជា ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ដោយផ្សារភ្ជាប់ធនធានវប្បធម៌ ធម្មជាតិ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍រួម ហើយក្រុមការងារបច្ចេកទេសនឹងបន្តសហការដើ់ម្បីរៀបចំកម្មវិធីទាំង៣នេះ ឲ្យចេញជារូបរាង ឈរលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ -១៩៕

  • អប្សរាពីជ្រុងមួយ៖ កសិដ្ឋានគិរីសួគ៌ ចិញ្ចឹមគោយកទឹកដោះ នៅកម្ពុជា (Video)

    អប្សរាពីជ្រុងមួយ៖ កសិដ្ឋានគិរីសួគ៌ ចិញ្ចឹមគោយកទឹកដោះ នៅកម្ពុជា (Video)
  • កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា

    កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា

    កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ធំបំផុតនៅកម្ពុជា។ កសិដ្ឋានគិរីសួគ៌ ស្ថិតនៅខេត្តតាកែវ បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះ វាបានកើនឡើងជិត ១០០០ក្បាលហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានអោយដឹងថា កសិដ្ឋានគិរីសួគ៌ចែកចេញបីផ្នែក គឺទី១ ផ្នែកដាំដុះ មានដាំដូចជា ពោត ស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់សំរាប់ធ្វើជាចំណីគោ ដែលមានផ្ទៃដីដាំដុះ២០០ហិកតា បំពាក់ដោយប្រពន្ធ័ស្រោចស្រពទំនើបស្វ័យប្រវត្តិ។ ទី២គឺផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះនាំចូលពីប្រទេសអូស្រ្តាលី ។ ទី៣គឺផ្នែកកែច្នៃទឹកដោះគោ មានទឹកដោះគោស្រស់គិរីសួគ៌ និង Yogurt ឬយ៉ាអួរ ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន…

  • រដ្ឋមន្ត្រី ថោង ខុន៖ គ្រប់ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ ត្រូវតែប្រើប្រាស់សេវាកម្មក្នុងសហគមន៍

    រដ្ឋមន្ត្រី ថោង ខុន៖ គ្រប់ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ ត្រូវតែប្រើប្រាស់សេវាកម្មក្នុងសហគមន៍

    កោះកុង៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍ឡើយ ដោយហេតុថាកិច្ចសហការ និងទំនាក់ទំនងល្អជាមួយសហគមន៍ នឹងអាចចូលរួមជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកានតែប្រសេីរឡេីង។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុ ន ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តកោះកុង នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តកោះកុង។ លោក សុខ ចាន់គ្រឹះស្នា ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ជំនួសលោក ប៊ុន ប៊ីវ ដែលត្រូវចូលនិវត្តន៍។ នាឱកាសនោះ លោក ថោង ខុន បានលើកឡើងថា វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ចាត់ទុកជាអនុវិស័យដ៏សំខាន់បំផុតនៃវិស័យទេសចរណ៍ពិភពលោក ដោយអនុវិស័យនេះបានចូលរួមទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ និងក្រោយវិបត្តិនេះ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងមូល ក៏កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ដែរចំពោះការអភិវឌ្ឍ…

  • កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ បានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ

    កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ បានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ

    កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ័អាស៊ាន លើកទី២៤ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន ដែលរៀបចំ និងដឹកនាំដោយ ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំ បានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានគាំទ្រ បានអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ (PHNOM PENH DECLARATION ON A MORE SUSTAINABLE, INCLUSIVE AND RESILIENT ASEAN TOURISM) ផ្តួចផ្តើម និងរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ។ សេចក្តីថ្លែងការណ៍នេះផ្តោតលើចំណុចសំខាន់ចំនួន៣រួមមាន៖១. រួមគ្នាដោះស្រាយផលប៉ះពាល់វិបត្តកូវីដ-១៩៖ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរម៉ួតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីរៀបចំអភិវឌ្ឍន៍ទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ តាមរយៈការរៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ។ ២. វិស័យទេសចរណ៍អាស៊ានកាន់តែប្រសើរឡើងនៅពេលអនាគត៖ ការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារ ការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ( MSME)…

  • ក្រសួងទេសចរណ៍ ចេញសារាចរណែនាំពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន១២-១៤ កុម្ភៈ

    ក្រសួងទេសចរណ៍ ចេញសារាចរណែនាំពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន១២-១៤ កុម្ភៈ

    ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម ត្រូវនឹងថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ៕

  • វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

    វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

    ភ្នំពេញ៖ បន្ទាប់ពីដំណើរការចរចារអស់ជាង៥ឆ្នាំមក ក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord) ព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញសារមីរជាតិភ្នំពេញ ពេលខាងមុខ។ ក្នុងដំណាក់កាល ដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប មានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិល ត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ…

  • ចម្ការសួនផ្កាចម្រះព័ណ៌មួយកន្លែង នៅខេត្តបាត់ដំបង បានទាក់ទាញដល់ភ្ញៀវទេសចរមកពីគ្រប់បណ្តាខេត្តនានាឲ្យមកទស្សនា និងកម្សាន្តលេងនៅទីនោះ

    ចម្ការសួនផ្កាចម្រះព័ណ៌មួយកន្លែង នៅខេត្តបាត់ដំបង បានទាក់ទាញដល់ភ្ញៀវទេសចរមកពីគ្រប់បណ្តាខេត្តនានាឲ្យមកទស្សនា និងកម្សាន្តលេងនៅទីនោះ

    សួនផ្កាមួយកន្លែង បានក្លាយជាទីរមណីយដ្ឋាន និងជាសួនផ្កាកំសាន្តលេងដ៏ទាក់ទាញ របស់ភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត។ សួនផ្កាតំណក់ទឹកភ្លៀង ដែលភ្ញៀវទៅកំសាន្តលេងនៅទីកន្លែងនោះ ស្ថិតនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង។ ប្អូន មៀច កុងហ៊ុយ ជាម្ចាស់ចំការខាងលើបានឲ្យដឹងថា៖នៅថ្ងៃទី១០ខែកុម្ភៈ២០២១ឆាប់ៗ និងនៅមុនថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ខ្លួននិងបើកឲ្យភ្ញៀវចូលទៅទស្សនានិងកំសាន្តលេងក្នុងសួនផ្ការបស់ខ្លួនជាថ្មីឡើងវិញ។បន្ទាប់ពីបិទមួយរយៈរង់ចាំផ្កាថ្មីមួយបែបទៀតរីកពេញសួន។ការបើកឲ្យចូលលេងនេះ អាចរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរយើងតែម្តង។ប្អូនម្ចាស់ចម្ការសួនផ្កាមួយនេះក៏បានរំពឹងទុកថា៖ទម្រាំតែដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ “សួនផ្កា” របស់ខ្លួននិងកាន់តែមានផ្កាផ្សេងៗរីកស្គុះស្គាយចំរុះពណ៌ កាន់តែច្រើនបន្ថែមទៀត។ហើយនៅពេលនោះបងប្អូនទាំងទីជិតឆ្ងាយអាចមកកម្សាន្តលេង និងអាចថតផ្តិតយករូបភាព ជាមួយនិងសួនផ្កាចម្រុះពណ៌នៅទីនេះកាន់តែស្រស់ស្អាត ដ៏គួរឲ្យទាក់ទាញពេញចិត្តទៀតផង។ នៅលើផ្ទៃដីចម្ការដែលមានទំហំប្រមាណ ០១ហិកតានេះប្អូនប្រុស មៀច កុងហ៊ុយ បានរៀបរាប់ទៀតថាសួនផ្កាមួយនេះ មិនមែនជាក្តីបំណងរបស់ខ្លួននោះទេ?។តែដោយសារជួបនូវវិបត្តិកូវីដ-19បានធ្វើឲ្យខ្លួនផ្លាស់ប្តូរអាជីពពីអ្នកតុបតែងដេគ័រផ្ទះក្នុងពិធីបុណ្យ និងអាពាហ៍ពិពាហ៍ចាប់យកអាជីពសាកល្បងមួយនេះដើម្បីដាំផ្កាសម្រាប់តុបតែងផ្ទះខ្លួនឯងវិញ។គឺដោយសារតែមូលហេតុការនាំចូលផ្កាពីប្រទេសជិតខាងជួបការលំបាកក្នុងការកុម្ម៉ង់ និងពីតំរូវការជាក់ស្តែងរបស់ខ្លួន។ ដោយសារតែការព្យាយាមបានធ្វើឲ្យប្អូនទទួលបានភាពជោគជ័យ ក្នុងការដាំសួនផ្កាចម្រុះមួយនេះ។ហើយអ្វីដែលទទួលបានការគាំទ្រនិងពេញនិយមរបស់ភ្ញៀវ ទាំងនៅក្នុងខេត្តនិងក្រៅខេត្ត ក្នុងអំឡុងនៃថ្ងៃបុណ្យចូលឆ្នាំ និងឆ្លងឆ្នាំសកល២០២១កន្លងទៅថ្មីៗនេះ។ បងប្អូនជាភ្ញៀវដែលបានមកលេងទីនេះ គាត់មានការពេញចិត្ត នូវសួនផ្កាដំណក់ទឹកភ្លៀង ដែលបានរីកស្គុះស្គាយពេញក្នុងសួន ធ្វើឲ្យពួកគាតជាប់ចិត្តនិងផ្កានៅទីនេះ។ បើទោះបីជាមានការគាំទ្រនិងមានភ្ញៀវទស្សនាច្រើនក៏ពិតមែន តែចំណូលដែលបានពីភ្ញៀវចូលទស្សនា មិនបានឆ្លើយតបនិងការរៀបចំរបស់ខ្លួនទេដោយសារតែហេតុផលម្យ៉ាង គឺបងប្អូនដែលមកកម្សាន្តលេងនៅក្នុងសួន បានកាច់ផ្កាលេង និងជាន់ដើមផ្កាក្នុងសួនខូចខាតនិងបាត់បង់សោភ័ណភាពស្រស់បំព្រងរបស់សួននិងបម្រើភ្ញៀវមកកម្សាន្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ប្អូន មៀច កុងហ៊ុយ ជាម្ចាស់ចម្ការ បានបន្ថែមថា៖ ចំណូលពីសួនផ្កានេះក្នុងមួយថ្ងៃមិនគ្រប់ការថែទាំនិងស្រោចទឹកផ្កានៅទីនេះនោះទេ គឺលោកបានចំណូលច្រើនតែថ្ងៃឆ្លងឆ្នាំសកល ពី១ទៅ២ថ្ងៃ…

  • ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១ លាននាក់ ថយចុះ ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ ២០%

    ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ១.៣១ លាននាក់ ថយចុះ ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ ២០%

    ភ្នំពេញ៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ ១.៣១ លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩»។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញានៃការងើបឡើង ដោយយើងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០%។ ទោះជាយ៉ាងណា…

  • គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦និង២៧ មករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិផងដែរ។ ក្នុងន័យនោះ ទោះបីជាក្នុងឆ្នាំ២០២០កន្លងមក ពិភពលោកមានការប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ក្រុមការងារជំនាញជាតិ និងអន្តរជាតិបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវរាល់គម្រោងអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ទាំងអ្នកជំនាញជាតិ និងអន្តរជាតិបានជួយសហការអនុវត្ត និងដោះស្រាយបញ្ហាលំបាកជាមួយគ្នា។ ជាលទ្ធផល តម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ ព្រមទាំងការរក្សាបាននូវសភាពដើមនៃប្រាសាទ ក៏ដូចជាតំបន់ការពាររមណីយដ្ឋានអង្គរទាំងមូលត្រូវបានលើកតម្កើងដែលជាគោលបំណងចម្បងបំផុតក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរឱ្យយស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបន្តថា រាល់សមិទ្ធផលសម្រេចបានពីការជួសជុលប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានអ្នកជំនាញនៅអាជ្ញាធរជាតិអប្សរា និងក្រៅប្រទេស គឺសុទ្ធតែបង្ហាញយ៉ាងប្រាកដពីការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងដៃគូអន្តរជាតិក្នុងក្របខណ្ឌគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ៕កឹម ទៀង