-
ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ
ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ សេចក្ដីជូនដំណឹងនេះក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
-
យើងរួមគ្នាអភិរក្សកេរដំណែលវប្បធម៌ដូនតា ហើយប្តេជ្ញាអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារទាំងអស់គ្នា
តោះសូមអញ្ជើញបងប្អូនទាំងអស់រីករាយទស្សនានូវទេពកោសល្លប្អូនអ្នកច្រៀងចាប៉ីវ័យក្មេងសម្លេងពិរោះជំនាន់ក្រោយដូចតទៅ៖
-
គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹងសម្រាប់គោលនយោបាយលើកទឹកចិត្តភ្ញៀវទេសចរបរទេស មកទស្សនាតំបន់រមណីយដ្ឋានអង្គរ
គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹងសម្រាប់គោលនយោបាយលើកទឹកចិត្តភ្ញៀវទេសចរបរទេស មកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
-
អប្សរាពីជ្រុងមួយ៖ ការភ្លក់ម្ហូបនៅភោជនីយដ្ឋានមាតុភូមិ (Video)
-
កម្ពុជាអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ ថ្ងៃទី០៣ មីនា ជារៀងរាល់ឆ្នាំប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ។ នៅឆ្នាំ២០២១នេះ ទិវាវប្បធម៌ជាតិ ៣មីនា បានរៀបចំឡើងជាលើកទី២៣ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ក្នុងសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាវប្បធម៌នេះ ត្រូវបានប្រារព្វឡើង នៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទៅបីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងនាក្តី ក៏រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទះដ៏រឹងមាំក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ«ទិវាវប្បធម៌ជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដ៏ធំ ហើយក៏ត្រូវបានរៀបចំឡើង២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។ ស្របតាមការរស់នៅក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បះអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវា«វប្បធម៌ជាតិ៣មីនា លើកទី២៣»…
-
អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»
អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»។
-
ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ចាមចុងក្រោយគេ ក្នុងចំណោម៦ខេត្ត
ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត ក្នុងចំណោម៦ខេត្ត មានដូចជា ខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាមចុងក្រោយគេ ក្នុងឆ្នាំ២០២១នេះ ជាមួយនឹងការទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ។ លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ស្រុកចំនួន៤ នៅខេត្តកំពង់ចាម បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល៣ថ្ងៃ ដោយមានការចូលរួមពី អភិបាលស្រុក អភិបាលរងស្រុក ទាំង៤ រួមទាំងមន្រ្តីមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ។ លោក ស៊ុន រតនៈ បន្តទៀតថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តកំពង់ចាមនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង ។ ខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៥នេះ…
-
ទិដ្ឋភាព កោះពេជ្រ រាជធានីភ្នំពេញ
ប្រភព៖ មរតកកម្ពុជា
-
ទិដ្ឋភាព ទីក្រុងភ្នំពេញ
ប្រភព៖ មរតកកម្ពុជា