Category: ស្រុកយើង

  • សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន ទិដ្ឋភាពស្រស់បំព្រង កំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានា ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំ ឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕ រូបភាព៖ Page អាជ្ញាធរជាតិអប្សរា

  • ទស្សនារូបភាពនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅទស្សនាគ្រប់ពេល

    ទស្សនារូបភាពនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅទស្សនាគ្រប់ពេល

    សៀមរាប៖ «យើងខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់អ្នកមកទស្សនាគ្រប់ពេលវេលា» នេះជាអ្វីដែលរមណីយដ្ឋានអង្គរ ចង់បញ្ជាក់ប្រាប់ភ្ញៀវទេសចរ ក្រោយឆ្លងកាត់នូវស្ថានភាពស្ងប់ស្ងាត់ ដោយសារការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវទេសចរខកខានចូលទៅទស្សនានៅទីនោះបាន។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យរមណីយដ្ឋានទាំងមូលនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ ដោយអាជ្ញាធរជាតិប្រចាំមូលដ្ឋានមួយនេះបានបញ្ជាក់ថា «កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប»។ សូមទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល ដូចខាងក្រោមនេះ៖

  • ផ្សារបន្លែ ត្រីសាច់ ក្នុងអំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ នៃខេត្តកណ្តាល៕ (មានវីដេអូ)

    ផ្សារបន្លែ ត្រីសាច់ ក្នុងអំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ នៃខេត្តកណ្តាល៕ (មានវីដេអូ)

    សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគវាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រឹងការអនុវត្តវិធានការការពារ ធានាសុខភាពសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា

    សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា

    សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា។

  • អភិបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យវិសាខបូជា

    អភិបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យវិសាខបូជា

    កំពត ÷ ព្រះសង្ឃថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទខេត្តកំពតប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ នៅថ្ងៃ១៥កើត ខែពិសាខ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទ នៃខេត្តកំពតបានប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅវត្តជុំគ្រៀល ឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត ។ ពិធីបុណ្យនេះប្រារពធ្វើឡើងក្រោមវត្តមាន  ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត និងលោកជំទាវ លាង ហៃជាវ តាយ ព្រម ទាំង ព្រះតេជគុណ ញ៉ែត ចន្ទ័តារា ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋានានុក្រម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធបរិស័ទក្នុងខេត្តប្រកបដោយសេចក្ដីគោរពនិងសទ្ធាជ្រះថ្លា។ ព្រះសង្ឃពុទ្ធបរិស័ទបានថ្វាយគ្រឿងសក្ការៈបូជាទៀនធូប ផ្កាភ្ញី គោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម ព្រះបរមគ្រូនៃយើង គឺ ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ឯកឧត្ដម…

  • ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២

    ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២

    ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២​ ក្រោមមូលនិធិ​ស្ថានទូតអាមេរិកដេីម្បីអភិរក្សវប្បធម៌​ (២០២០-២០២១) ក្រុមការងារបច្ចេកទេសរបស់នាយដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានសម្រេចការងារមួយចំនួនដូចខាងក្រោម៖ ស្ដារប្រព័ន្ធផ្លូវទឹក និងលើកតម្លៃតួនាទីប្រព័ន្ធផ្លូវទឹកបុរាណឡើងវិញចំនួន២ កន្លែង មួយកន្លែងស្ថិតនៅខាងលិចក្បាលនាគ គោបុរៈទី៥ ដោយរៀបចំជាប្រឡាយឥដ្ឋ មានទំហំទទឹង ១មែត្រ បណ្ដោយ ២៨ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ និងរៀបចំដាំស្មៅហើយរួចរាល់​ និងមួយកន្លែងទៀតនៅទីតាំងចុងខាងជើងឈាងខាងលិចជណ្តើរបុរាណ មានទំហំទទឹង ១ម៉ែត្រ បណ្ដោយ ២៣ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ ក្នុងនោះដែរក្រុមការងារបានរៀបចំប្រឡាយឥដ្ឋប្រវែង២៨ ម៉ែត្រ និងរៀបប្រព័ន្ធស្ទាក់សម្រាមបន្តពីប្រឡាយឥដ្ឋ ១កន្លែង និងមួយកន្លែងទៀតនៅផ្នែកខាងលិចជណ្ដើរថ្នាក់ទី២៦ ដើម្បីប្រមូលទឹកភ្លៀងដែលហូរពីផ្នែកខាងលើជណ្តើរអោយហូរទៅប្រឡាយដែលបានរៀបចំនៅផ្នែកខាងក្រោម ជីកប្រឡាយថ្មីមួយកន្លែងមានប្រវែង៥៦ ម៉ែត្រនៅទិសខាងជើងជណ្តើរបុរាណជើង ដើម្បីរំដោះ និងប្រមូលទឹកភ្លៀងពីផ្នែកខាងក្រោមជណ្តើរអោយហូរទៅកាន់ប្រឡាយធម្មជាតិ ជួសជុលចម្លាក់តោចំនួន១ និងចម្លាក់គុជសីហ៍ ចំនួន១បានរួចរាល់ ជួសជុលបង្កាន់ដៃជណ្ដើរនៅថ្នាក់ទី៥បានរួចរាល់ ជួសជុល និងពង្រឹងគ្រឹះជណ្តើរបុរាណថ្នាក់ទី៤រួចរាល់ អភិរក្ស និងជួសជុល ជណ្តើរថ្នាក់ទី៣ រួចរាល់ កំពុងបន្ដការងារជួសជុលនៅថ្នាក់ទី២,ទី៣,ទី៤ បន្ដទៀត។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

  • សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ

    សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ

    យើងនៅញញឹមចាំស្វាគមន៍អ្នកគ្រប់ពេលវេលា ខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់ចាំអ្នកមកទស្សនាខ្ញុំគ្រប់ពេលវេលា។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យខ្ញុំនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ សូមកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ។ កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប៕ សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ ដូចខាងក្រោមនេះ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

  • ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ភ្នំពេញ៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ៣ប្រភេទមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។ តាមសារាចរណែនាំថ្មីរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានសម្រេចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រួចហើយនោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុចំពោះមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវចំណុចសំខាន់ ៣ចំណុច រួមមាន៖ ទី១៖ ចំពោះគោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៖ ១.១៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមាន ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការលក់អាហារវេចខ្ចប់។…

  • ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល (មានវីដេអូ)

    ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល (មានវីដេអូ)

    ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល។

  • ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌ របស់ពុទ្ធសាសនិកជនគ្រប់រូប‌

    ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌ របស់ពុទ្ធសាសនិកជនគ្រប់រូប‌

    ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ ទូទាំងពិភពលោក៕