-
ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសបេក្ខជននៅភូមិភាគឦសាន ចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីដែលរស់នៅតំបន់ភូមិភាគឦសាន ពិសេសអ្នកនៅខេត្តរតនគិរី ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ដោយឥតគិតថ្លៃ ដើម្បីបំពេញសមត្ថភាពឱ្យកាន់តែល្អប្រសើរ ក្នុងការបណ្ដុះបណ្ដាលដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍បន្តទៀត។ កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact)។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា «ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ គឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់»។ គួរជម្រាបថា អត្ថប្រយោជន៍៍នៃការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានប្រាក់ចំណូលខ្ពស់ និងគុណភាពសេវាកម្ម, ក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការទទួលស្គាល់ពីក្រសួងទេសចរណ៍, ក្លាយជាគ្រូបង្គោលអាជីព និងឯករាជ្យ ក៏ដូចជាមានឱកាសភ្ជាប់បណ្ដាញទំនាក់ទំនងល្អនៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។ អ្នកដែលអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះបាន រួមមាន៖ អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មពីវិស័យឯកជន,…
-
ចាប់ពីថ្ងៃទី៧-៩ ខែឧសភា កម្ពុជាទទួលបានទេសចរជិត២ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអោយដឹងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា មានចំនួនសរុប ១៩,៧០៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩,៤៩២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១៧ នាក់។ជាមួយគ្នានោះ លោកបានបង្ហាញការកត់សម្គាល់លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ភ្ញៀវទេសចរ ទោះបីនៅមានចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែ ៨,៩៦០ នាក់)។ ភ្ញៀវទេសចរភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយការដើរកម្សាន្តគឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើននៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្នុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើកដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាលភាពធំទូលាយ ដែលមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍…
-
អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំ តំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

ដើម្បីត្រៀមទទួលរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីម្ដងទៀត ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹកក្នុងការរៀបចំសណ្តាប់ធ្នាប់ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ការសម្អាតបរិស្ថាន គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។ ដោយឡែក ក្រុមការងារភ្នាក់ងារទេសចរណ៍ដែលនៅប្រចាំការតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗនៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត។ សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយ ដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ៕
-
ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

-
ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបែងចែកភារកិច្ច និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ សម្រាប់ឆ្នាំ២០២១នេះ គឺជាផ្នែកសំខាន់ក្នុងដំណាក់កាលទី១ ដើម្បីគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) សំដៅធានាលើ៖ ភាពធន់ (Resilience & Restart), ការងើបឡើងវិញ (Recovery) និងការដំណើរការឡើងវិញ (Relaunch) នៃវិស័យទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ផ្ដោតលើគោលដៅយុទ្ធសាស្ត្រ ០៣គឺ៖ ១. ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ២. ជំរុញទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ “ទេសចរពិសេសស្ថិតក្រោមការគ្រប់គ្រង”៣. រៀបចំយន្តការអភិបាលកិច្ចទេសចរណ៍ឡើងវិញ ដោយដាក់ចេញសកម្មភាពយុទ្ធសាស្ត្រចំនួន ២៣ និងសកម្មភាពយុទ្ធសាស្ត្រលម្អិតចំនួន ១០៥សកម្មភាព។ កិច្ចការដែលបានអនុវត្តក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ គឺជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២២-២០២៣។
-
រូបភាពប្រចាំថ្ងៃ៖ ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។ អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែរទៅរកទិសធំៗចម្បងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។ នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ កំពូលប្រាសាទបាយ័ន្តមានចម្លាក់ព្រហ្មមុខបួនបែរព្រះភក្រ្តទៅទិសធំៗចម្បងទាំងបួន និង បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀងទៅ៕ប្រភព: អាជ្ញាធរជាតិអប្សរារូបភាព៖ អេង បញ្ញាវុទ្ធី
-
កម្រងរូបភាព មាលា ពីបុរាណកាល

-
កម្រងរូបភាព ពីអតីតកាល នៃកម្ពុជា

-
ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕ប្រភពផេកអាជ្ញាធរជាតិអប្សរា
