-
ពន្លឺថ្ងៃលិចចែងចាំងដ៏ស្រស់ស្អាតបន្ថែមសម្រស់មួយកម្រិតទៀតដល់ប្រាសាទអង្គរវត្ត
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
-
សោភ័ណភាពព្រះវិហារវត្តរាជបូណ៌ ទីអារាមដ៏ចំណាស់ក្នុងខេត្តសៀមរាប
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
-
ក្រចេះពិតជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់តំបន់ភូមិភាគឦសាន
ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នានានៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដែលពេលកន្លងទៅថ្មីៗនេះ។ សម្រាប់ថ្ងៃ១៩ ដល់២០ ខែឧសភា ក្រុមការងារបន្តចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ជាលទ្ធផល ក្រុមការងារបានបញ្ចប់សកម្មភាពថតជាវីឌីអូកម្សាន្តរបស់ទេសចរ ចូលមកកម្សាន្តក្នុងសហគមន៍ ការបោះតង់សម្រាកលំហែ ព្រមទាំងសកម្មភាពទេសចរណ៍នានាជាច្រើនទៀតដើម្បីផលិតជាស្ពតផ្សព្វផ្សាយដល់ភ្ញៀវទេសចរកាន់តែជ្រាបទូលំទូលាយ។បន្ថែមលើសពីនោះក្រុមការងារបានផ្តល់ការបណ្តុះបណ្តាលបន្ថែមលើបដិសណ្ឋារកិច្ចភ្ញៀវ ការផ្តល់សេវាកម្មម្ហូបអាហារ និងទិដ្ឋភាពសំខាន់ៗមួយចំនួនទៀត ក្នុងគោលដៅត្រៀមទទួលស្វាគមន៍ទេសចរក្នុងស្រុក ពោលគឺសម្រាប់ដំណាក់កាលស្តារស្ថានភាពទេសចរឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩មានភាពធូរស្រាលឡើងវិញ។
-
ទិដ្ឋភាពប្រាសាទនាគព័ន្ធ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២ រំលេចជាថ្មីនៅសតវត្សរ៍ទី២១
នៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។ ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។ គួររំឭកថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ម ទទឹង៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕
-
សម្រស់ដ៏ត្រកាលនៃ «បុប្ផាខ្មែរ» នារដូវផ្ការីក នៅតាមរបងផ្ទះអ្នកភូមិក្នុងស្រុកបន្ទាយស្រី
ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan
-
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤-១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត ៥ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។ ឯកឧត្តម បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖ ខេត្តកំពត ១០,៩៤២ នាក់ ខេត្តបាត់ដំបង ៧,៧១០ នាក់ ខេត្តកំពង់ស្ពឺ ៥,៩១៣នាក់…
-
សូមទស្សនាវីដេអូ ដែលបង្ហាញអំពីសោភណ្ឌភាព នៃរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំបូក
សូមទស្សនាវីដេអូ ដែលបង្ហាញអំពីសោភណ្ឌភាព នៃរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំបូក៖
-
ប្រាង្គប្រាសាទរបស់យើង សម្បត្តិបេតិកភណ្ឌ ពិភពលោក សម្បត្តិមនុស្សជាតិ មោទនភាពជាតិ
ប្រាង្គប្រាសាទរបស់យើង សម្បត្តិបេតិកភណ្ឌ ពិភពលោក សម្បត្តិមនុស្សជាតិ មោទនភាពជាតិ៖
-
រមណីយដ្ឋានពយយាយម៉ៅ ស្អាតសម្រាប់បោះតង់ក្បែរសមុទ្រមានទឹកស្អាតប្រើទៀត
ចុចទីនេះ ដើម្បីមើលទីតាំង ប្រភព៖ So Methea Prum