Category: ស្រុកយើង

  • ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ដើរកម្សាន្តនៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា

    ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ដើរកម្សាន្តនៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្ងៃទី៧មិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៥ដល់ថ្ងៃទី៦មិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧ម៉ឺន៦ពាន់៦៩៨នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស។ ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន៥ពាន់៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩១២ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តក្រចេះទទួលបានភ្ញៀវ១ម៉ឺន២២៥នាក់, ខេត្តបាត់ដំបងទទួលបាន៩ពាន់៤៧០នាក់, ខេត្តកំពតទទួលបាន៩ពាន់២៩២នាក់, ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩០នាក់, ខេត្តសៀមរាបទទួលបាន៦ពាន់៩៧៩នាក់ និងខេត្តកំពង់ស្ពឺ ទទួលបាន៦ពាន់៧២៣នាក់។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាកាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨%។ រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។ ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

  • ចំណេះដឹងទូទៅ៖ បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត

    ចំណេះដឹងទូទៅ៖ បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត

    ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។ សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖ ១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។ ៣៖ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ២០០០។ ៤៖ ព្រះមហាក្សត្រជប៉ុន…

  • សូមទស្សនា កម្មវិធី អាណាចក្រ ធម្មជាតិ ទៅស្ទូចត្រីអណ្ដែងភ្នំ វគ្គ០១

    សូមទស្សនា កម្មវិធី អាណាចក្រ ធម្មជាតិ ទៅស្ទូចត្រីអណ្ដែងភ្នំ វគ្គ០១

    សូមទស្សនា កម្មវិធី អាណាចក្រ ធម្មជាតិ ទៅស្ទូចត្រីអណ្ដែងភ្នំ វគ្គ០១ ០៧-មិថុនា-២០២១៖

  • ប្រាសាទបន្ទាយស្រី

    ប្រាសាទបន្ទាយស្រី

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

  • រដ្ឋាភិបាលស្វីស បន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២២-២០២៥!

    រដ្ឋាភិបាលស្វីស បន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២២-២០២៥!

    ភ្នំពេញ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ (Swiss Mekong Regional Cooperation Program 2022-2025) ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១. អង្គប្រជុំបានឯកភាពលើសំណើរបស់ក្រសួងទេសចរណ៍ ដើម្បីភ្ជាប់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលកំពុងអនុវត្ត និងក្នុងផែនការឆ្នាំ២០២០-២០២៥ សំដៅប្រែក្លាយទៅជាផលិតផលកសិ-ទេសចរណ៍ (Agro-Tourism) ដែលផ្តល់តម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជំរុញការភិវឌ្ឍន៍ការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។ ២. អង្គប្រជុំបានឯកភាពដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអោយមានសង្គតិភាព និងអាចបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍។ ៣. អង្គប្រជុំជាពិសេសភាគីស្វីសបានឯកភាព និងកំពុងរៀបចំការសិក្សាលើគម្រោងគាំទ្របន្ថែមដល់ការអភិវឌ្ឍន៍សហគន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត ក្រៅពីការគាំទ្រលើការអភិវឌ្ឍន៍ជំនាញក្នុងសហគមន៍ដែលបានជួយកន្លងមក។ ៤. អង្គប្រជុំបានគាំទ្រ និងលើកពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលនៃការីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមបរិបទឧស្សាហកម្ម ៤.០។ សូមរំលឹកផងដែរថា កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ…

  • ខេត្តព្រះសីហនុ មានសក្ដានុពល ទាំងទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម

    ខេត្តព្រះសីហនុ មានសក្ដានុពល ទាំងទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម

    ខេត្ត ព្រះសីហនុ មានសក្ដានុពល ទាំងទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម ៖

  • ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍ បែបផ្សងព្រេង នៅក្នុងព្រៃធម្មជាតិកាន់តែច្រើនឡើង

    ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍ បែបផ្សងព្រេង នៅក្នុងព្រៃធម្មជាតិកាន់តែច្រើនឡើង

    រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃ ព្រឹក្សា។ ពីមុនពេលដែលគេនិយាយពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោសន្តិភាព ចូលព្រៃគឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ ធម្មជាតិ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី៤ ខែ មិថុនានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថាការដែលពលរដ្ឋងាកមកចាប់អារម្មណ៍ធ្វើដំណើរទេសចរណ៍ផ្សងព្រេង តាមតំបន់ទេសចរណ៍ធម្មជាតិនេះមានដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ។ ឯកឧត្តមបានលើកឡើងបញ្ជាក់ថា តាមរយៈការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេងនេះដែរបានធ្វើឱ្យប្រជាសហគមន៍តាមតំបន់ទាំងនេះពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួល ចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថាកាលពីឆ្នាំ២០២០ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន៦៤៣០០០ នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០ លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថាបើ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសហគមន៍ក្នុងឆ្នាំ។ ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ…

  • គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍

    គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានតាមរយៈប្រព័ន្ធអេឡិកត្រូនិកនៅថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២១នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតាក្នុងមួយគម្រោង) ចំនួន ១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជាក្នុងនោះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។  ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា”ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍”។       ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងដែរថាចំពោះគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាពនិងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននិងកំពុងដំណើរការ និងមួយចំនួនទៀតបាននិងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ បាននិងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។        ឯកឧត្តមបានលើកមកបញ្ជាក់បន្ថែមថា ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះគឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែងយល់ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ…

  • ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍

    ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍

    ទាំងនេះជាទេសភាពស្រស់ស្អាតនៃឧទ្យានជាតិកែប នៅក្នុងទីក្រុងកែប ខេត្តកែបដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ឧទ្យានជាតិកែបជាឧទ្យានតែមួយគត់នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង អំណោយផលនិងជាទីទាក់ទាញភ្ញៀវទេសចរ។ សព្វថ្ងៃ ទេសចរបរទេសនិងខ្មែរមួយចំនួនបានដើរកម្សាន្តជុំវិញឧទ្យាននេះ។ ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវឡើងឧទ្យានជាតិកែប ស្ថិតនៅក្បែររីសតវេរ៉ង់ដា ចម្ងាយប្រមាណ ៧,៦គីឡូម៉ែត្រ ពីរង្វល់មូលរូបសេះសក្នុងក្រុងកែប៕

  • ទេសចរណ៍ធម្មជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    ទេសចរណ៍ធម្មជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    មន្ទីរបរិស្ដានខេត្តរតនគិរី គាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ អូរកាសៀប ក្នុងការកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ តាមរយការបង្កើនប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវចម្រុះនៅឧទ្យានជាតិវើនសៃសៀមប៉ាង តារយ:សេវាកម្មទេសរណ៍មើលសត្វទោច និងសម្មភាពផ្សេងៗទៀត។