Category: ស្រុកយើង

  • សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃបឹងយក្សម៉ាយ

    សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃបឹងយក្សម៉ាយ

    សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃបឹងយក្សម៉ាយ៖

  • សត្វអណ្តើកយក្ស២ក្បាល បង្ហាញខ្លួនជាសាធារណៈ

    សត្វអណ្តើកយក្ស២ក្បាល បង្ហាញខ្លួនជាសាធារណៈ

    សត្វអណ្តើកយក្ស Aldabra ចំនួន២ក្បាលបានបង្ហាញវត្តមានជាសាធារណៈ កាលពីពេលថ្មីៗនេះ ក្នុងឧទ្យានសត្វព្រៃមួយកន្លែង នៅក្រុងគុនមីង នៃខេត្តយុនណាន ប្រទេសចិន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ CGTN នាថ្ងៃទី១០ មិថុនា ២០២១នេះ៕

  • អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

    អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

    បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងថា បណ្ណាល័យនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ បុរាណវិទូរូបនេះបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។ ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើតនៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។ ក្រៅពីនោះអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកលើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕

  • សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរចំនួន២៧រូប ដែលត្រូវបានជួញដូរមកឲ្យកម្ពុជាវិញ

    សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរចំនួន២៧រូប ដែលត្រូវបានជួញដូរមកឲ្យកម្ពុជាវិញ
  • មុខមាត់ថ្មីលើទឹកដីចាស់ ខេត្តព្រះសីហនុ

    មុខមាត់ថ្មីលើទឹកដីចាស់ ខេត្តព្រះសីហនុ

    ការអភិវឌ្ឍនៃមហាវិថី វិថី និងផ្លូវជាច្រើនខ្សែ គឺពិតជាបានលើកសម្រស់ និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ខេត្តនាទិសនិរតីរបស់យើងរូបភាព៖ Sim Kimhort

  • រដ្ឋបាលខេត្តកែប គ្រោងធ្វើការអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀត

    រដ្ឋបាលខេត្តកែប គ្រោងធ្វើការអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀត

    នៅក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា បើទោះបីជាយើងកំពុងជួបនូវស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ តែយើងមិនភ្លេចសកម្មភាពអភិវឌ្ឍន៍ខេត្តដែរ ព្រោះខេត្តកែប ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទិសដៅជាខេត្តទេសចរណ៍សំរាកលំហែរប្រណីតកម្រិតខ្ពស់នាពេលអនាគត។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ដេីម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យើងត្រូវតែខិតខំបំពេញបន្ថែមនូវសម្បទាទេសចរណ៍ ជាពិសេសទីតាំងសម្រាកលម្ហែ តំបន់ឆ្នេរខ្សាច់កំសាន្ត តំបន់អេកូទេសចរណ៍ ជាដើម។ ឯកឧត្តម បញ្ជាក់ថា ចំពោះមុខ គណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងសិក្សាទីតាំងធ្វើការអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀត ទីមួយគឺទីតាំងឆ្នេរខ្សាច់កំសាន្ត ស្តិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ទីតាំងទាំងពីរនេះ និងអភិវឌ្ឍន៍ប្រែក្លាយ តំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ ។ ឯកឧត្តមស្នើអោយក្រុមការងារពាក់ព័ន្ធ ត្រូវពន្លឿនសិក្សាទីតាំងនេះអោយបានលឿន និងធ្វើការសហការគ្នាជាមួយក្រុមការងារអន្តរក្រសួង នៃគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីអោយគម្រោងមួយនេះឆាប់ទទួលបានជោគជ័យ ដេីម្បីលើកកំខ្ពស់គុណភាពទេសចរណ៍ និងជួយអោយប្រជាពលរដ្ឋមានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ…

  • សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន

    សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន

    សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន៖

  • អាជ្ញាធរជាតិអប្សរាបានត្រៀម និងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា

    អាជ្ញាធរជាតិអប្សរាបានត្រៀម និងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា

    សៀមរាប ៖ នៅក្នុងបរិបទកូវីដ.១៩នេះ អាជ្ញាធរជាតិអប្សរាបានត្រៀមនឹងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដូចជាការកែលម្អសួននៅបរិវេណអង្គរវត្ត ការរៀបចំរចនាសម្ព័ន្ធផ្លូវ និងប្រពន្ធលូបង្ហូរទឹកនៅទីលាននៃទីក្រុងអង្គរធំ ។ ជាក់ស្តែង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាង្គប្រាសាទនានា បច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និង អន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា អស់រយ:ពេលជាង ១ខែប៉ុណ្ណោះ ។ ភ្ញៀវទាំងនោះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីបណ្តាខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា និង ភ្ញៀវក្នុងស្រុកនៃខេត្តសៀមរាបផងដែរ ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ភ្ញៀវមានចំនួនសរុប ៧៩,១៨៧នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៧៥,៣៤៣នាក់ ភ្ញៀវបរទេសចំនួន ៣,១៣៧នាក់ និងព្រះសង្ឃចំនួន ៦១៦អង្គ ។ លោក បានបង្ហាញថា នេះជាចំនួនភ្ញៀវកើនឡើងគួរឲ្យគត់សម្គាល់ ក្នុងបរិបទជំងឺកូវីដ.១៩…

  • កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៨ម៉ឺននាក់នៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៨ម៉ឺននាក់នៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    Video Link: https://fb.watch/5_SrcdttL_/ កម្ពុជា៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍អោយដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃ៥ ដល់ទី៦ ខែមិថុនានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧ម៉ឺន៦ពាន់៦៩៨នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន៥ពាន់៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩១២នាក់ ។ គោលដៅទេសចរណ៍សំខាន់ៗរួមមានខេត្តក្រចេះទទួលបានភ្ញៀវ១ម៉ឺន២២៥នាក់ ខេត្តបាត់ដំបងទទួលបាន៩ពាន់៤៧០នាក់  ខេត្តកំពតទទួលបាន៩ពាន់២៩២នាក់ ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩០នាក់ ខេត្តសៀមរាបទទួលបាន៦ពាន់៩៧៩នាក់ និងខេត្តកំពង់ស្ពឺ ទទួលបាន៦ពាន់៧២៣នាក់ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩% បើធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាកាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨% ។ រមណីយដ្ឋានទេសចរណ៍គោលដៅទេស ចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ។ ដោយឡែកតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន ៕

  • ប្រាសាទទន្លេស្ងួត បង្ហាញរូបរាងឡើងវិញ យ៉ាងស្រស់ស្អាត

    ប្រាសាទទន្លេស្ងួត បង្ហាញរូបរាងឡើងវិញ យ៉ាងស្រស់ស្អាត

    ប្រាសាទទន្លេស្ងួត ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ ៥០០ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ទើបបញ្ចប់គម្រោងជួសជុល ដែលធ្វើឱ្យប្រាសាទនេះ អាចឈរ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។ ក្នុងគម្រោងជួសជុលនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ល។ សូមបញ្ជាក់ថា ដោយសារអាយុកាល ធ្វើឱ្យប្រាសាទទន្លេស្ងួត ដែលពីមុនជាអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានសភាពទ្រុឌទ្រោម និងដួលរលំ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា