-
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណង នៃការអភិវឌ្ឍ (វីដេអូ)
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណង នៃការអភិវឌ្ឍ៖
-
កម្ពុជាគាំទ្រអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន លើកទី៣ ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ ភាគីកម្ពុជា និងប្រទេសដទៃទៀតបានបង្ហាញការគាំទ្រឱ្យអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុងប្រទេសរៀងៗខ្លួន។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វើរិន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន អាណត្តិឆ្នាំ២០២១ (ASEAN NTOs) និងដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង ១០ លេខាធិការដ្ឋានអាស៊ាន សាមគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម ៧៤ រូប។ កិច្ចប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ -១៩ លើវិស័យទេសចរណ៍អាស៊ាន ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងលទ្ធផលការងារទេសចរណ៍អាស៊ានផ្សេងៗទៀត ដូចជា៖ ១៖ ប្រទេសអាស៊ានទាំង ១០ បានគិតគូរអំពីការបើកទេសចរណ៍អន្តរជាតិឡើងវិញ និងបង្ហាញពីគំនិតផ្តួចផ្តើមបន្ត…
-
វគ្គសិក្សាខ្លី “កម្មវិធីបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា”
វគ្គសិក្សាខ្លី “កម្មវិធីបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា” សម្រាប់បុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ សហគ្រិន/ម្ចាស់អាជីវកម្ម និងមន្ត្រីរាជការក្នុងវិស័យទេសចរណ៍។ -សិក្សាផ្ទាល់តាមប្រព័ន្ធ Live Online-ថ្ងៃផុតកំណត់ចុះឈ្មោះ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១-ថ្ងៃចាប់ផ្ដើមចូលរៀនៈ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១-សិក្សាដោយឥតគិតថ្លៃ-ចំនួនមានកំណត់ ចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ៖https://urlkh.com/TuDP1 ព័ត៌មានបន្ថែម៖-ទូរស័ព្ទៈ ០១២ ៦២៨ ៦៦៥-អ៊ីម៉ែលៈ info@cambodia4point0.org Cambodia4point0 #DigitalLiteracy #DigitalTourism
-
សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង
សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង៖ ពួកយើងជា កម្ពុជា យើងស្រលាញ់កម្ពុជា ( We are Cambodia , We love Cambodia )៖
-
ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ កំពុងរៀបចំស្តង់ដារសមត្ថភាព សម្រាប់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីរមុខសំខាន់ៗ ដល់គ្រូបង្គោលនៅខេត្តភាគឦសាន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការស្វីសខន់ថាក់ (Swiss Contact) ព្រមទាំងដៃគូពាក់ព័ន្ធដទៃទៀត កំពុងសហការគ្នារៀបចំបច្ចេកទេសនានា ដើម្បីកំណត់ស្ដង់ដាគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ និងវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិតមូលដ្ឋាន លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញការិយាល័យជួរមុខ និងគេហកិច្ច សម្រាប់ផ្ដល់ឱ្យគ្រូបង្គោលទាំងឡាយ យកទៅបណ្ដុះបណ្ដាលបន្តដល់សិក្ខាកាម ឬបុគ្គលិកដែលបម្រើការងារ ក្នុងវិស័យទេសចរណ៍ នៅតាមខេត្តភាគឦសាន។ កិច្ចសហការគ្នារវាងក្រសួងទាំងពីរ និងអង្គការដៃគូខាងលើនេះ បានឈានដល់កិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញការិយាល័យជួរមុខ និងគេហកិច្ច ដែលប្រារព្ធឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងដោយមានការចូលរួមពីឯឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិផលទេសចរណ៍ និងសហប្រត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍…
-
ក្រសួងទេសចរណ៍ តម្រូវឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីស្នើសុំអាជ្ញាបណ្ណសាលាវិជ្ជាជីវៈទេសចរណ៍ ឬគ្រឹះស្ថានបបណ្តុះបណ្តាលថ្មី ឬបន្ត ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍ ៖
រាជធានីភ្នំពេញ ៖ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍និងក៏ដូចជាចូលរួមដល់ការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ក្រសួងទេសចរណ៍បានរៀបចំ “ប្រព័ន្ធចុះបញ្ជីការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឲ្យសាលាវិជ្ជាជីវៈទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬចុះបញ្ជីដោយក្រសួងទេសចរណ៍អាចស្នើសុំការចុះបញ្ជីការទទួលស្គាល់ពីក្រសួងទេសចរណ៍តាមរយៈគេហទំព័រ https://bit.ly/3imFIjZ ” ឬ ស្កេន QR Code ដើម្បីធ្វើការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណ។ ខាងក្រោមនេះ ជាខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
-
ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនា
យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃចុងសប្ដាហ៏កន្លងទៅ ពោលគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០មិថុនា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១០ម៉ឺន៩ពាន់៩៥នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ មានភ្ញៀវជាតិចំនួន ១០ម៉ឺន៧ពាន់៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១ពាន់៣៣៣ នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមានភ្ញៀវទៅលេងច្រើនជាងគេ គឺតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ ។ គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្លៀងច្រើនជាងគេរួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ២ម៉ឺន៧១៦នាក់, ខេត្តកំពតទទួលបាន ១ម៉ឺន៩ពាន់៤១៦នាក់, ខេត្តកំពង់ស្ពឺទទួលបាន១ម៉ឺន២ពាន់៣២០នាក់, ខេត្តបាត់ដំបងទទួលបាន៩ពាន់៦៨៨ នាក់, ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩៣នាក់ និងខេត្តកែបទទួលបាន៨ពាន់៣៤០នាក់។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។
-
សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖
-
សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ
សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ ៖
-
សូមទស្សនាទេសភាព យ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ៖