-
ចំនួនភ្ញៀវទេសចរណ៍ ដើរកម្សាន្តទូទាំងប្រទេសក្នុងខែមិថុនា កើនឡើង៧៨,៥៩% ធៀបនឹងខែឧសភា
យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ពេញ១ខែមិថុនាឆ្នាំ២០២១ មានភ្ញៀវទេសចរចំនួន៣៤ម៉ឺន៦ពាន់៥១៨នាក់ បានដើរកម្សាន្តទូទាំងប្រទេស។ ចំនួននោះបានកើនឡើងប្រមាណ៧៨,៥៩% បើធៀបនឹងខែឧសភា។ ក្នុងចំណោមនោះមានភ្ញៀវជាតិ ៣៤ម៉ឺន២ពាន់១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤ពាន់៤០៩ នាក់។ ស្ថិតិភ្ញៀវប្រចាំដែលបានដើរកម្សាន្ត ក្នុងខែមិថុនា រួមមាន៖ សប្តាហទី១ មានភ្ញៀវប្រមាណ ៧ម៉ឺន៦ពាន់៦៩៨ នាក់, សប្តាហទីមាន ភ្ញៀវប្រមាណ ៧ម៉ឺន៨៧១ នាក់, សប្តាហទី៣ មានភ្ញៀវប្រមាណ ១០ម៉ឺន៩ពាន់៩៥ នាក់ និង សប្តាហទី៤ មានភ្ញៀវប្រមាណ ៨ម៉ឺន៩ពាន់៨៥៤ នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែមិថុនានេះ រួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ ៦ម៉ឺន២៧៧ នាក់, ខេត្តកំពតទទួលបានភ្ញៀវ៥ម៉ឺន៦៥១ នាក់, ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវ ៣ម៉ឺន៩ពាន់៣០០នាក់, ខេត្តបាត់ដំបងទទួលបានភ្ញៀវ ៣ម៉ឺន៥ពាន់១៤២ នាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣ម៉ឺន២ពាន់៩៥៣នាក់, ខេត្តកែបទទួលបានភ្ញៀវ ២ម៉ឺន៧៤៨ នាក់និងខេត្តសៀមរាបទទួលបានភ្ញៀវ ២ម៉ឺន២២៦ នាក់។
-
សូមទស្សនាវីដេអូ ដំណើរកម្សាន្ត ជិះទូកស្ទូចត្រី មើលផ្កាថ្ម នៅលើកោះម្នាស់ នៃខេត្តកោះកុង
សូមទស្សនាវីដេអូ ដំណើរកម្សាន្ត ជិះទូកស្ទូចត្រី មើលផ្កាថ្ម នៅលើកោះម្នាស់ នៃខេត្តកោះកុង៖
-
បន្ទប់ទឹកសាធារណៈ ជាតម្រូវការចាំបាច់សម្រាប់ខេត្តគោលដៅទេសចរណ៍
អភិបាលខេត្តកំពតបានលើកឡើងថា បន្ទប់ទឹក និងបង្គន់អនាម័យសាធារណៈគឺជាតម្រូវការចាំបាច់ សម្រាប់បម្រើសាធារណជន ហើយសម្រាប់ខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ កំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងផងនោះ គឺកាន់តែទាមទាឲ្យមានបន្ទប់ទឹក និងបង្គន់អនាម័យស្តង់ដា ដើម្បីបំពេញតាមលក្ខខណ្ឌទីក្រុងស្អាតអាស៊ាន។ នៅក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំសាងសង់បន្ទប់ទឹកនិងបង្គន់អនាម័យទីសាធារណៈក្នុងក្រុងកំពត កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាកង្វះខាត់បន្ទប់ទឹក និងបង្គន់អនាម័យស្អាតតាមទីសាធារណៈ ជាបញ្ហាដែលរដ្ឋបាលខេត្តកំពត តែងតែយកចិត្តទុកដាក់ និងបានជំរុញដល់ការសាងសង់បន្ថែមជាបន្តបន្ទាប់ ព្រោះបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ ជាតម្រូវការមិនអាចខ្វះបាន សម្រាប់បម្រើដល់សាធារណជន និងវិស័យទេសចរណ៍ ទាំងនៅតាមតំបន់រមណីយដ្ឋាន ក្នុងក្រុងឬទីប្រជុំជននានាក្នុងខេត្ត។ បើមិនដូច្នោះទេ មតិរិះគន់នឹងកើតមានមិនខាន។ ពិសេសទៀតនោះខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ បើមានបន្ទប់ទឹក បង្គន់អនាម័យល្អ ស្តង់ដា គឺកាន់តែទាក់ទាញភ្ញៀវឲ្យមកលេងកម្សាន្តកាន់តែច្រើន។ ឯកឧត្តម បានណែនាំឲ្យ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ផ្ដោតលើបច្ចេកទេសការសាងសង់ ទីតាំង សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ដើម្បី ជៀសវាងមតិរិះគន់ក្រោយពេលសាងសង់រួចរាល់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា រដ្ឋបាលខេត្តមិនអាចផ្ដេកផ្ដួលតាមបញ្ហាកូវីដ១៩ទេ ក្នុងនាម អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវតែខិតខំពុះពារឧបសគ្គទាំងអស់នេះ ដើម្បីអភិវឌ្ឍន៍នូវអ្វី…
-
ទេសភាពដ៏ល្អអស្ចារ្យ រមណីយដ្ឋាន ឧទ្យានធម្មជាតិ ប៊ូស្រា
ប្រភព៖ Ratha Page
-
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលនៃការរៀបចំ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ។ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០ )” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ “ផែនការមេ” នេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តា ឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់…
-
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និង ពហុបំណង នៃការអភិវឌ្ឍ (វីដេអូ)
ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និង ពហុបំណង នៃការអភិវឌ្ឍ៖
-
កិច្ចប្រជុំស្តីពី «គោលការណ៍ណែនាំស្តីពីការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ»
ភ្នំពេញ ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃសុក្រ ១រោច ខែបឋមមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំប្រជុំពិភាក្សាអំពីសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច។ កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាអមក្រសួង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ទី១)កំណត់នីតិវិធី និងណែនាំអំពីដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ ដោយមានការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ទី២)ផ្តល់ក្របខ័ណ្ឌគតិយុត្ត សម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច និងបង្កភាពងាយស្រួលដល់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការរៀបចំសម្របសម្រួល សហការ បំពេញបែបបទ និងអនុវត្តនីតិវិធី អនុលោមតាមច្បាប់ និងបទប្បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបាននូវប្រសិទ្ធផល…
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃផ្កាចាហួយភ្នំខ្នងក្រពើ នារដូវផ្ការីកដ៏ស្គុសស្គាយ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃផ្កាចាហួយភ្នំខ្នងក្រពើ នារដូវផ្ការីកដ៏ស្គុសស្គាយ៖
-
សូមទស្សនា ខ្សែវីដេអូ ដែលបង្ហាញពី ទេសភាព និងសក្តានុពល នៃខេត្តកំពង់ឆ្នាំង
សូមទស្សនា ខ្សែវីដេអូ ដែលបង្ហាញពី ទេសភាព និងសក្តានុពល នៃខេត្តកំពង់ឆ្នាំង៖
-
សូមទស្សនាទេសភាព នៃតំបន់រ៉ាមសារ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
សូមទស្សនាទេសភាពនៃតំបន់រ៉ាមសារ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៖