-
ទឹកធ្លាក់ជ្រាវ តំបន់ទេសចរបែបធម្មជាតិកំពុងទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តរៀងរាល់ថ្ងៃ
(កំពង់ស្ពឺ)៖ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន បែបធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ទីកម្សាន្តមួយកន្លែងនេះ ជាតំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរទីជិតឆ្ងាយឱ្យចូលកម្សាន្តជារៀងរាល់ថ្ងៃ។ ទឹកធ្លាក់មានឈ្មោះបោះសម្លេងក្នុងខេត្តកំពង់ស្ពឺមួយកន្លែងនេះមានទីតាំងស្ថិតនៅ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ គួរបញ្ជាក់ថា តំបន់ទឹកធ្លាក់ជ្រាវបានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៥ ដែល មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ។ទឹកធ្លាក់មួយកន្លែងនេះគឺមានជម្រាលទឹកធ្លាក់ច្រើនដំណាក់ដែល អំណោយផលយ៉ាងល្អដល់ការងូតទឹកធ្លាក់លេងកម្សាន្ដយ៉ាងសប្បាយរីករាយពីសំណាក់ភ្ញៀវទេសចរ ។ សម្រាប់ចំណុចលេចធ្លោនិងតែងទាក់ទាញភ្ញៀវទេសចរឱ្យចូលកម្សាន្ម រមណីយដ្ឋានមួយកន្លែងនេះរួមមានដូចជា ៖ លេងទឹកឬងូតទឹកធ្លាក់ដ៏ត្រជាក់ពីលើកំពូលភ្នំ ទស្សនាទេសភាពព្រៃភ្នំ ទស្សនាចំការអ្នកស្រុកជាដើម ។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ ។ តាមពិតតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥០ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត ។ ទឹកធ្លាក់ជ្រាវ ជាទីទេសចរណ៍មួយ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត ក្នុងពេលថ្ងៃឈប់សម្រាកពិសេសថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃបុណ្យជាតិ ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះជ្រាវ ភ្ញៀវទេសចរមានភាពងាយស្រួលដោយគេអាចធ្វើដំណើរថ្មើរជើងឡើងទៅកាន់តំបន់កម្សាន្តឬទៅកន្លែងទឹកធ្លាក់ផ្ទាល់តែម្តង ។…
-
រដ្ឋមន្រ្តី ទេសចរណ៍ ដឹងគុណ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិស ក្នុងការ អភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ។ អង្គពិធីបានកោតសរសើរដល់ ឯកឧត្តម ហ្សូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់សារអបអរសាទរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនកុះករ តាមរយៈការបោះឆ្នោតគាំទ្រនាពេលថ្មីៗកន្លងមកនេះ ក៏ដូចជាការបង្កើតរាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៧ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការគាំទ្រពីសមាគមន៍អន្តរជាតិលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ កម្ពុជា ក៏ដូចជាការដឹកនាំប្រកបដោយចក្ខុវិស័យ…
-
អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅរមណីយដ្ឋានប្រាសាទកោះកេរ
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរនៅថ្ងៃទី២៩ ខែកញ្ញា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា អាជ្ញាធរជាតិព្រះវិហារចេញសេចក្តីជូនដំណឹងនេះ មិនមែនហាមមិនឱ្យភ្ញៀវទេសចរចូលទស្សនានោះទេ គឺគ្រាន់តែផ្អាកមួយរយៈពេលខ្លី ត្រឹមតែមួយព្រឹកនៅថ្ងៃទី ២៩ ខែកញ្ញាដែលជាថ្ងៃប្រារព្វកម្មវិធីបួងសួងប៉ុណ្ណោះ។ កម្មវិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរស និងព្រះមហាក្សត្រដែល បានកសាងប្រាសាទនេះ ដើម្បីរក្សាទុកដល់កូនខ្មែរជំនាក់ក្រោយ រហូតដល់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកម្មវិធីបួងសួងនេះ ស្ថិតនៅក្នុងកម្រិតរាជរដ្ឋាភិបាលដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ដែលតាមការគ្រោងទុកនឹងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក គង់ ពុទ្ធិការ បានថ្លែងឱ្យដឹងទៀតថា មុនពេលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាជាហូរហែ ប៉ុន្តែនៅក្រោយពេលដែលត្រូវបានចុះបញ្ជីចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចាប់អារម្មណ៍ និងមកទស្សនា មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ សូមរម្លឹកដែរថា កាលពីថ្ងៃទី២០…
-
អាជ្ញាធរខេត្តមួយចំនួន កំពុង ត្រៀមរៀបចំកម្មវិធីកម្សាន្តនានាក្នុងពិធីប្រណាំងទូកនៅតាមខេត្តរបស់ខ្លួន
ភ្នំពេញ៖ លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបានសម្រេចធ្វើពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ពោលគឺមុនពិធីអុំទូកថ្នាក់ជាតិចូលមកដល់មួយសប្តាហ៍។ លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា គណៈកម្មការរៀបចំពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែង បានត្រៀមផែនការរួចរាល់ហើយ ដោយពីដំបូងអាជ្ញាធរខេត្តបានរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថាននៅក្នុងក្រុង និងការរៀបចំពិនិត្យមើលទៅលើការចុះបញ្ជីទូកងនៅទូទាំងខេត្តដែលនឹងចូលរួមប្រកួត។ ក្រៅពីនេះទៀត នៅក្នុងពិធីប្រណាំងទូកខាងមុខនេះ អាជ្ញាធរខេត្តស្ទឹងត្រែងក៏មានរៀបចំកម្មវិធីមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងការតម្តែងសិល្បៈផងដែរ ហើយនិងមានកម្មវិធីតាំងពិព័រណ៍ផលិតផលរបស់ប្រជាពលរដ្ឋ ការបាញ់កាំជ្រួច និងការប្រគំតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីបុណ្យនេះផងដែរ។ លោក ម៉ែន គង់ បានថ្លែងថា ៖ «ឆ្នាំនេះ យើងរំពឹងទុកថានឹងមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិមួយចំនួនដែរ»។ លោកបន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែង ក៏បានត្រៀមលក្ខណៈរួចរាល់ ក្នុងការយកទូក «ង» ដែលមានឈ្មោះ «សេកុងសែនជ័យ បារមីព្រះអង្គធំ»…
-
ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក ខេត្តតាកែវ ៨០០នាក់ ទៅទស្សនាខេត្តព្រះសីហនុប្រកបដោយក្តីរំភើប
ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាកស្រុកព្រៃក្បាលខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនារីពេលមួយថ្ងៃនេះប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗដូចជារូបសំណាក់ព្រះថោងនិងនាងនាគខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រដ៏ឆ្ងាញ់ផងដែរ។ ជំទប់ទី១នៃឃុំពោធិ៍រំចាក លោក ប្រាក់ សម្បត្តិ បានឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តដោយបានឃើញការអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់ខេត្តព្រះសីហនុនិងបានឃើញសមិទ្ធផលជាច្រើនដូចជារូបសំណាក់នាងនាគ កន្លែងថតរូបខ្មែរធ្វើបាន និងការអភិវឌ្ឍក្នុងខេត្តដ៏សម្បើម រួមទាំងឆ្នេរសមុទ្រដ៏ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរដែលពលរដ្ឋពុំទាន់ធ្លាប់បានទៅទស្សនាខេត្តទេសចរណ៍មួយនេះទេ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក តាមរយ:ជំទប់ទី១ បានថ្លែងអំណរគុណទៅដល់ឯកឧត្តមហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធិ៍រំចាកដែលបានឧបត្ថម្ភសម្រាប់ដំណើរកំសាន្តដែលបានធ្វើឲ្យពលរដ្ឋក្នុងឃុំបានស្គាល់ទឹកដីខេត្តព្រះសីហនុ៕ ដោយ វណ្ណលុក
-
ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ កឋិន និងពិធីគោរពព្រះវិញ្ញាគក្ខន្ធ ព្រះករុណា «ព្រះបរមរតកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ
(ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ។ មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពិធីបុណ្យជាតិសំខាន់ៗនៅកម្ពុជា ដែលបានបន្សល់ពីសម័យបុរាណកាលមក ជាការបង្ហាញពីវប្បធម៌សាសនា ដ៏ល្អផូរផងនៅកម្ពុជា ជារៀងដ៏រាបតរៀងមក។ ឯកឧត្តម ប្រធានអង្គប្រជុំលើកឡើងបន្តថា ពិធីបុណ្យជាតិ បុណ្យសាសនា នីមួយៗបានបង្កប់នូវអត្ថន័យ ជាទំនៀមទំលាប ប្រពៃណី ដ៏ល្អផូរផងនៃយើង ហេតុដូច្នេះ ក្នុងនាមក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធត្រូវធ្វើយ៉ាងណា រក្សានូវកេរ្ត៍មរតកនេះឱ្យបានល្អ ជាពិសេសក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ទាំងរដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយបង្ហាញនូវអ្វីដែលប្រជាពលរដ្ឋ ក្មេង ចាស់ប្រុស ស្រី ត្រូវធ្វើ…
-
អ្នកជំនាញ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ(Equinox Angkor)ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងថា អាចនឹងកើតមានឡើងនៅក្នុងខែកញ្ញានេះ ខណៈ អ្នកជំនាញដែលធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor គឺនឹងកើតមាននៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ៥ នាទី ដល់ម៉ោង ៧ នាទីព្រឹក។ ក្រសួងបន្តថា៖« ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងខែកញ្ញា និងខែមីនា»។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ គឺជាការស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរផងដែរ។ ជុំវិញព្រឹត្តិការណ៍នេះដែរ លោក តុប សុភ័ក្រ្ត…
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា កំពុងរៀបចំឯកសារដើម្បីស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
ភ្នំពេញ៖ សន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិកាលពី នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។ ពាក់ព័ន្ធ ដំណើរការ នៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដែរ។ តាមរយះសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា “ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក”។ ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយសារព័ត៌មានថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ពិធីនេះស្ថិតក្រោមអធិតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងទេសចរណ៍ ជាច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ គួររំលឹកថា ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី…
-
ក្រសួងអធិការកិច្ច រៀបចំពិធី អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណទីស្តីការក្រសួងអធិការកិច្ច បានរៀបចំប្រារម្ភពិធីទូងស្គរយ៉ាងអធិកអធម ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតំលៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងការពង្រឹងមោទកភាពជាតិ។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់…