-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមអបអរសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ៤:២៨នាទីរសៀល នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០…
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មានចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានបានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវគណៈកម្មាធិការបេតិកភណ្ឌពិភពបានសម្រេចជាឯកច្ឆ័ន្ទចុះបញ្ជីបេកតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងគូសបញ្ជាក់ថានេះគឺជាមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧ ៕ ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា
-
រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយ ដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗ ។ ក្នុងពិធីនេះរៀបចំដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃសាលារាជធានីភ្នំពេញជាច្រើនកុះករផងដែរ។ ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា កោះកេរ នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ…
-
រដ្ឋបាលស្រុកតាំងគោក រៀបចំពិធី ទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីក្រោមឱវាទប្រារព្ធពិធីទូងស្គរ ដើម្បីសម្ដែងការអបអរសាទរ ក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ…
-
មន្ត្រីរាជការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅគ្រប់រាជធានី-ខេត្ត ក៏បានប្រារព្ធពិធីអបអរសាទរនេះ ផងដែរ ។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧…
-
ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការ រៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ ។ សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា…
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យមានការចូលរួម អបអរ សាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី ជូនដំណឹងឲ្យពលរដ្ឋ និងអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ និងគ្រឹះស្ថានឯកជនទាំងអស់ត្រូវចូលរួមធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ធ្យោបាយ នៅម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ។ ការអនុវត្តន៍នេះ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នោះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ…
-
អាមេរិកជួយកម្ពុជា នាំយកវត្ថុបុរាណខ្មែរចំនួន៣៣ ត្រឡប់មកកាន់ប្រទេសកំណើតវិញ
ភ្នំពេញ៖ កម្ពុជានឹងទទួលត្រឡប់មកវិញនូវសមុច្ច័យវត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន៣៣ បន្ទាប់ពីមានការព្រមព្រៀងប្រគល់មកប្រទេសកំណើតវិញពីសំណាក់គ្រួសារមួយនៅសហរដ្ឋអាមេរិក។ក្រសួងវប្បធម៌បានបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ សេចក្តីជូនព័ត៌មានបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (USAO-SDNY និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។ វត្ថុបុរាណទាំងនោះរួមមាន៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។ យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្ឬស្ថទ្យុមន៍…
-
ជំនឿ ទៅលើអ្នកសច្ចំភ្នំត្បែង”លោកតាសួង “បានទាក់ទាញឱ្យភ្ញៀវទេសចរចូលកម្សាន្តតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែច្រើន
(ខេត្តព្រះវិហារ) ៖ តាមរយៈជំនឿទៅលើអ្នកសច្ចំភ្នំត្បែងដែលជាទីល្បីឈ្មោះគឺ លោក តាសួង ឬ អ្នកខ្លះហៅថាលោកឪសួង ឬ ទេវតា ដើរដី នោះកំពុងបានស្រូបទាញបន្ថែមទៀតលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌភ្នំត្បែង ក្នុងទឹកដី ខេត្ត ព្រះវិហារ។ ដោយសារសម្រស់ធម្មជាតិ ផ្គួបផ្សំនឹងតាមរយៈជំនឿបានធ្វើឱ្យតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែលេចត្រដែតជាទីល្បីឈ្មោះក្នុងស្រទាប់ អ្នកទេសចរ ទាំងក្នុងស្រុក និង បរទេសមួយចំនួនផង។ក្នុងដំណើរកម្សាន្តទៅកន្លែងនេះគេអាចទស្សនាព្រៃភ្នំ ពោរពេញ ទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយ ភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃជាដើម។ក្រៅពីនេះក៏នៅមានអាស្រម រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុនៗ និង ជាពិសេសកន្លែងអ្នកសច្ចំភ្នំត្បែង លោក តាសួង ត្រូវបានគេរៀបចំស្ទើរគ្រប់កន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ភ្ញៀវទេសចរអាចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនរៀងៗខ្លួន។ ព្រះចៅធិការ តូច ស្រួច គង់នៅ វត្ត តាំងយូរ លើភ្នំត្បែងបានមានសង្ឃដីការឱ្យដឹងថា៖នៅត្រង់វត្តតាំងយូរនេះតែងមានពុទ្ធបរិស័ទដែលជាអ្នកមានជំនឿ ចេញចូលអត់សូវចេះដាច់ទេ។អ្នកមកកាន់វត្តនេះភាគច្រើនណាស់តែងជឿទៅលើបារមីសក្តិសិទ្ធរបស់ លោក តាសួង។ពួកគេតែងបន់ស្រន់តាមរូបសំណាក លោក តាសួង ហើយមានភាពសក្តិសិទ្ធច្រើនគ្នា ធ្វើឱ្យក្លាយជាកន្លែងជំនឿមួយយ៉ាងពេញនិយម។ ព្រះចៅអធិការរូបនេះបានមានសង្ឃដីការផងថា”កន្លែង លោក តា សួង បានមកតាំងសមាធិធម៌នោះមានច្រើន…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»
ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន អញ្ជើញចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023)ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព» ។ពិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់មកពីពិធីកាត់ខ្សែបូ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមទស្សនាស្តង់ ពិព័រណ៍ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តា ប្រទេសជាច្រើន ។ ទន្ទឹមនឹងនេះនៅពន្លាពិព័រណ៍របស់កម្ពុជា មានការសម្តែងរបាំជូនពរ ស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណី ដើម្បីបង្ហាញ ពីទេសចរណ៍ វប្បធម៌ធម្មជាតិដ៏ល្អផូរផង់របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវវត្ថុ អនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ផងដែរ។ ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុនក៏មាន ការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផល និងកញ្ចប់ ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញ ការមកទស្សនានៅកម្ពុជាផងដែរ។ ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៍ឯកឧត្តមរដ្ឋមន្រ្តី បាន អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ការយល់ដឹងអំពី បរិវត្តកម្ម ឌីជីថលក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកា ទេសចរណ៍ កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។ នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលរួមមាន…