Category: ស្រុកយើង

  • យុវជនទៅបោះតង់នៅលើភ្នំត្បែង ជួយផ្សព្វផ្សាយការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍ធម្មជាតិនៅកម្ពុជា

    យុវជនទៅបោះតង់នៅលើភ្នំត្បែង ជួយផ្សព្វផ្សាយការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍ធម្មជាតិនៅកម្ពុជា

    ខេត្តព្រះវិហារ៖ ក្រុមយុវជន អ្នក ដើរព្រៃកម្ពុជា ដែលមកពីស្ថាប័ន នានា ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំនាំគ្នាទៅបោះតង់នៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ខេត្ត ព្រះវិហារ នាពេលថ្មីៗកន្លងមកនេះ ដើម្បីកៀរគរឱ្យក្រុមមនុស្សផ្សារភ្ជាប់នឹងធម្មជាតិ ស្រឡាញ់បរិស្ថាន និង ពិសេស ផ្សព្វផ្សាយ តំបន់ ទេសចរណ៍សំខាន់ៗ ដែលជាទីកន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត នៅលើទឹកដី ខេត្ត ព្រះវិហារ។ គួរបញ្ជាក់ថាក្រុមយុវជនអ្នកដើរព្រៃកម្ពុជាដែលបានមកធ្វើការបោះតង់លើភ្នំត្បងមានជ័យនេះគឺបាន មកចូលរួមក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុរសធម៌ នៅលើ ភ្នំត្បែង ខេត្ត ព្រះវិហារ ចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ ២០២៣។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានថ្លែងថា៖ការចូលរួមរបស់យុវជន កាន់តែច្រើនក្នុងការកម្សាន្តតាមតំបន់ធម្មជាតិ បានបង្ហាញពីការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី និងពិសេសជាងនេះ គឺការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា។…

  • សត្វតុកកែហោះជាប្រភេទសត្វកម្រត្រូវបានប្រទះឃើញនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ

    សត្វតុកកែហោះជាប្រភេទសត្វកម្រត្រូវបានប្រទះឃើញនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ

    (ភ្នំពេញ)៖ ក្នុងរូបភាពនេះគឺជាសត្វតុកកែហោះ Ptychozoon_tokehos ( Parachute Gecko) ។ បើយោងតាមមន្ទីរបរិស្ថានខេត្តកោះកុងបានឧ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ប្រភេទសត្វកម្រ បែបនេះត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួង​ទេស​ចរណ៍លើក​ទឹក​ចិត្ត​​ឱ្យ​អាជីវ​កម្ម​កាណូត​ទេស​ចរ​ណ៍ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​ពី​​គុណ​ភាព​សេវា​កម្ម

    ក្រសួង​ទេស​ចរណ៍លើក​ទឹក​ចិត្ត​​ឱ្យ​អាជីវ​កម្ម​កាណូត​ទេស​ចរ​ណ៍ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​ពី​​គុណ​ភាព​សេវា​កម្ម

    ភ្នំពេញ៖​ ក្រសួង​ទេស​ចរណ៍នឹង​បន្ត​ចុះ​ពង្រឹង​គុណ​ភាព​សេវា​កម្ម​កាណូត​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​​និង​លើក​ទឹក​ចិត្ត​​ឱ្យ​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ផ្សេង​ទៀត​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​ពី​ក្រសួងដើម្បី​ធា​នា​​ថា ​ការ​ធ្វើ​ដំ​ណើ​រ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិ​ភាពនិង​គុណ​ភាព​។ដោយឡែកមន្រ្តីជាន់ខ្ពស់នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា តាមការសង្កេតការរៀបចំសេវាកាណូតទេសចរណ៍បានល្អអាចទទួលយកបាន តែម្ចាស់កាណូតបើអាចគួរតែប្តូរម៉ាស៊ីនកាណូតរបស់ខ្លួនដើម្បីកាត់បន្ថយសំឡេងរំខាន។ ​​ក្រសួង​ទេស​ចរណ៍បានជូនដំណឹង​​​​នៅ​ថ្ងៃ​ទី​៧ខែ​សីហា​​​ថា ក្រសួង​​កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ និង​ទទួល​ស្គាល់​គុណ​ភាព​សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា ដើម្បី​ធា​នា​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិ​ភាព និង​គុណ​ភាព ស្រប​តាម​លក្ខណៈ​ស្តង់​ដារ​។ ការ​វាយ​តម្លៃ​សុវត្ថិ​ភាព និង​គុណ​ភាព​សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា​ ត្រូវ​មា​ន​លក្ខណៈ​វិនិ​ច្ឆ័យ​ចំនួន​៣៤ និង​លក្ខ​ខណ្ឌ​តម្រូវ​ចំនួន​១៩ ក្នុង​នោះ ផ្តោត​ទៅ​លើ​​​៖​ សូច​នា​ករ​ពី​បរិស្ថាន, សូច​នា​ករ​ពី​ការ​តុប​តែង​ខាង​ក្នុង, សូច​នា​ករ​ពី​សុវត្ថិ​ភាព, សូច​នា​ករ​ពី​សំភារៈ​ប្រើ​ប្រាស់ និងសូច​នា​ករ​ពី​បុគ្គ​លិក និង​ការ​បម្រើ​សេវា​កម្ម​ទេស​ចរណ៍​។ ក្រសួង​ទេស​ចរណ៍​បញ្ជាក់​ថា​ ៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ពី​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍ និង​កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​-​គុណ​ភាព​សេវា​កម្ម មុន​ឈាន​ដល់​ការ​ចេញ​វិញ្ញា​​បន​បត្រ​បញ្ជាក់​គុណ​ភាព​សេវា​កម្ម ដើម្បី​អនុ​ញ្ញាត​ឱ្យ​អាជីវ​កម្ម​អាច​ប្រើ​ប្រាស់​សម្រាប់​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ជា​ដៃ​គូ​រ​»​​។ ក្រសួង​ទេស​ចរណ៍ ក៏​​បន្ត​លើក​ទឹក​ចិត្ត​ដល់​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ផ្សេង​ទៀត ​ឱ្យ​​មក​ដាក់​ពាក្យ​ស្នើ​សុំ​ទទួល​ស្គាល់​គុណ​ភាព​សេវា​កម្ម ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍​រាជ​ធានី​ភ្នំពេញ ឬ​តាម​រយៈ​មន្ទី​រ​ទេស​ចរណ៍​រាជ​ធានី​-​ខេត្ត​ផង​ដែរ​។  លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) បាន​ប្រាប់​ឱ្យ​ដឹង​ថា សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា លោក​ស្រី​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ ពួក​គាត់​ជា​អ្នក​ដែល​បម្រើ​សេវា​​កម្ម​ទាំង​នេះ បាន​រៀប​ចំ​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេស​ចរ​​អាច​ទទួល​យក​​បាន ហើយ​ក៏​មើល​ឃើញ​ថា ​ក្រ​សួ​ង​ទេស​ចរណ៍ ក៏​ឧស្សាហ៍​ចុះ​វាយ​តម្លៃ ត្រួត​ពិនិត្យ ដើម្បី​ទទួល​​​ស្គាល់​​ទៅ​​លើ​សេវា​កម្ម​របស់​​អ្នក​ធ្វើ​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​នេះ​ផង​ដែរ​។ លោក​ស្រី​បន្ត​ថា ​​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ទាំង​អស់​ដែល​បាន​ទទួល​ស្គាល់​ពី​ក្រសួង​ទេស​ចរណ៍ គឺ​ប្រា​ក​ដ​ណាស់​អាជីវ​កម្ម​របស់​ពួក​គាត់​មាន​ស្ដង់​ដារ​អនា​ម័យ…

  • សារមន្ទីរជាតិទទួលបាន​ហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំងពី​ក្រុម​ការងារ​​ពិដាន​ជន​ជាតិ​ជប៉ុន

    សារមន្ទីរជាតិទទួលបាន​ហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំងពី​ក្រុម​ការងារ​​ពិដាន​ជន​ជាតិ​ជប៉ុន

    ភ្នំពេញ៖ សារមន្ទីរជាតិតាមរយៈរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ទទួល​នូវ​ហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំង​បន្ថែមទៀត ពី​ក្រុម​ការងារ​​ពិដាន​ជន​ជាតិ​ជប៉ុន ដែល​ការប្រគល់ ទទួល​នេះបានធ្វើឡើង​កាល​ពី​ថ្ងៃទី​៨ ខែសីហា ​​ក្រោម​អធិបតីភាព​នៃថ្នាក់ដឹកនាំ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈផ្ទាល់​។​ ​ការប្រគល់នូវ​ហូលពិដាន និង​ផ្ទាំងកំណាត់សូត្រនេះដោយ​ក្រុមការងារពិដានជនជាតិជប៉ុន ដែល​ដឹកនាំដោយលោកស្រី​ YONEKURA Yukiko និង​លោកស្រី MIYAMOTO Kazuko ដែល​​ទទួលការអនុញ្ញាតចូ​លរួមសម្តែងការគួរសមជាមួយ​នឹង​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទី​ស្តីការក្រសួង​។ ​តាមរយៈសារមន្ទីរជាតិ​បាន​ឱ្យដឹងថា ក្នុង​ជំនួបនោះ ក្រុមការងារជប៉ុន បានប្រគល់ហូលពិដាន និងផ្ទាំងកំ​ណាត់សូត្រលើកទី២ សរុបចំនួន ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។ សារមន្ទីរជាតិបាន​លើកឡើងថា ៖ «​កាលពីកំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្រុមការងារពិដាននេះ​ បានប្រគល់ផ្ទាំងកំណាត់សូត្រចំនួន២៥ផ្ទាំងរួចម្តងមកហើយ។ សមុច្ច័យទាំង៤១ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំ​ខា​ន់​ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ»។ សារមន្ទីរជាតិ ក៏បានបញ្ជាក់ដែរថា គោលបំណងចម្បងនៃការប្រគល់នេះ ​ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ ក្បាច់លម្អ ដែលមាននៅលើផ្ទាំងសូត្របាន រម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានា…

  • ផលិតករកម្ពុជា និងចិន កំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជា

    ផលិតករកម្ពុជា និងចិន កំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជា

    ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ និងសិល្បៈខ្មែរមួយចំនួន នឹង​ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ នៅខែកញ្ញា ខាងមុខនេះ នៅ​ប្រទេសចិន​។​ផលិតករទាំងពីរកំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជាផងដេរ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ  ភឿង សកុណា កាលពីថ្ងៃទី ​៨ ខែសីហានេះ បានអនុ​ញ្ញាតឱ្យលោកស្រី លូ ជីង (LU JING) សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសា​ធា​រណរដ្ឋប្រជាមាននិតចិនព្រមទាំងគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ភាគីចិនក៏បាន​អញ្ជើញលោកជំទាវ ភឿង សកុណា រួមនឹងគណៈប្រតិភូ ផលិតករ និងសិ​ល្ប​​ករកម្ពុជា ដើម្បីទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្វូចូវ​ ខេត្តខេត្តហ្វូជៀន​។ តាមរយៈក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​លោកជំទាវ ភឿង សកុណា បានថ្លែងថា ឈរលើមូលដ្ឋាននៃទំ​នាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និ​ងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ។ លោកជំទាវមានប្រសាសន៍​ថា…

  • តំបន់ អេកូទេសចរណ៍ ជីផាត បានទទួលការចាប់អារម្មណ៍ និង ភ្ញៀវទេសចរណ៍ចូលកម្សាន្តកាន់តែច្រើន

    តំបន់ អេកូទេសចរណ៍ ជីផាត បានទទួលការចាប់អារម្មណ៍ និង ភ្ញៀវទេសចរណ៍ចូលកម្សាន្តកាន់តែច្រើន

    (ខេត្តកោះកុង)៖ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់ អេកូទេសចរណ៍ជីផាតបានកំពុងតែទទួលការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់ភ្ញៀវទេសចរជាតិ និងក៏ដូចជាភ្ញៀវទេសចរបរទេស។ គួរបញ្ជាក់ថាសមាគមន៍ អេកូទេសចរណ៍ ជីផាត ស្ថិតនៅក្នុង ភូមិសាស្រ្ត ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង អ្នកទេសចរអាចធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមព្រៃភ្នំ ក្នុងនេះដូចជាធ្វើដំណើរដោយថ្មើជើងក្នុងព្រៃភ្នំ ជិះកង់ ដើម្បីទស្សនាទឹកជ្រោះ សំខាន់ៗដូចជា៖ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់អូរស្រឡៅ ទឹកធ្លាក់អូរទឹកវេទ ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរស្ប័តជាដើម។ លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ ជីផាត បានប្រាប់ឱ្យដឹងថា៖ស្របពេលដែលប្រទេសកម្ពុជាទប់ស្កាត់បានយ៉ាងជោគជ័យពីជំងឺកូវីដ១៩មក លោកកត់សម្គាល់ឃើញកំណើនភ្ញៀវទេសចរបានកើនឡើង ហើយក្នុងនេះមិនថាថ្ងៃ បុណ្យទាន ,សៅរ៍, អាទិត្យ ទេ សូម្បីតែថ្ងៃធម្មតាក៏តំបន់កូទេសចរណ៍ ជីផាត របស់លោកទទួលបានភ្ញៀវទេសចរណ៍ចាប់ពី១០ទៅជាង២០នាក់ផងដែរ។សម្រាប់ភ្ញៀវទេសចរបើចង់ដើរកម្សាន្ត ឱ្យបាន គ្រប់កន្លែងនៅ តំបន់ អេកូទេសចរណ៍ ជីផាត គេត្រូវចំណាយពេលយ៉ាងហោចណាស់ ៣យប់៤ថ្ងៃ តែជាទូទៅ ភ្ញៀវ ទេសចរក្នុងស្រុកតែងតែដើរកម្សាន្ត និង ស្នាក់នៅ ត្រឹមតែ ២យប់តែងវិលត្រឡប់ទៅវិញហើយ។ការនេះធ្វើឱ្យពួកគាត់ដើរមិនបានសព្វកន្លែងដែលទីតាំងល្អៗជាតំបន់សក្តានុពលបេះដូងជីផាតឡើយ…

  • ក្រសួងទេសចរណ៍៖ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ នឹងពង្រឹងទំនាក់ទំនងទេសចរណ៍ និងកា​រទូតរវាងប្រទេសទាំងពីរបន្ថែមទៀត

    ក្រសួងទេសចរណ៍៖ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ នឹងពង្រឹងទំនាក់ទំនងទេសចរណ៍ និងកា​រទូតរវាងប្រទេសទាំងពីរបន្ថែមទៀត

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍ ​បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (​The 14th Indonesian Trade and Tourism Promotion) ដែលបានរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងរយៈពេលបីថ្ងៃកន្លងមក​នេះ​ ​ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ទាំងផ្នែកការទូត ធរុកិច្ចនិងទេសចរណ៍រវាងប្រ​ទេសទាំងពីរ។ ឯកឧត្តម ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៦ ខែសីហា ថា នៅក្នុងពិព័រណ៍ (ITTP 2023)លើកទី១៤នេះ​ បានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងជាមួយគ្នារវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ហើយក្នុងពិ​ព័​រ​ណ៍នេះ​មានអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់ និងមានស្តង់ពិព័រណ៍សរុបចំនួន ៦០ ស្តង់ ដែលបា​នដាក់បង្ហាញដូចជា ផលិ​តផលផ្សេងៗ ការផ្សព្វផ្សាយកម្មវិធី និងគោលដៅទេសចរណ៍ ម្ហូបអាហារ ការអប់រំ តន្ត្រី…​និងបានបើកជូនមហាជនចូលរួមទស្សនាដោយសេរីផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំ២០២៣ គឺជាខួបលើកទី៦៤ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥ​ណ្ឌូ​នេស៊ី ហើយខ្ញុំបាទក៏បានជូនពរដល់ព្រឹត្តិការណ៍ពិព័រណ៍នេះទទួលបានជោគជ័យ និងជូនពរដល់ប្រទេសឥណ្ឌូនេស៊ី ដែ​លកំពុងធ្វើជាប្រធានអាស៊ានទទួលបានជោគជ័យក្នុងរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។ នៅកំលុងពេលចូលរួមពិធីនេះដែរ លោក ងួន…

  • អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បាន​រៀប​ចំ​សិក្ខា​​សាលា​ស្តី​ពី ការ​អភិ​រក្ស និង​ជួស​ជុល​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

    អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បាន​រៀប​ចំ​សិក្ខា​​សាលា​ស្តី​ពី ការ​អភិ​រក្ស និង​ជួស​ជុល​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

    ភ្នំពេញ៖ អាជ្ញា​ធរ​ជាតិ​ព្រះវិហារបាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពីការ​ងារ​អភិ​រក្ស និង​បច្ចេក​ទេស​ជួស​ជុល​ថ្ម នៅ​រម​ណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ លើ​វិធី​សាស្រ្ត​ក្នុង​ការ​ងារ​អ​ភិ​​រក្ស ជួស​ជុល​ប្រាសាទ​ទាំង​នោះ​នា​ពេល​ខាង​មុខ។ សិក្ខា​សាលា​នេះ បាន​រៀប​ចំ​ឡើង​រយៈ​ពេល​ពីរថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៣ ដល់ ថ្ងៃ​ទី៤ ខែសីហា ក្រោម​អធិបតី​លោក ហែម ស៊ីណាត អគ្គ​នាយក​រង​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ, ​លោក​សាស្ត្រា​ចារ្យ Dr. Hans Lei​sen, លោក គឹម សុធិន អគ្គ​នាយក​រង​អាជ្ញា​ធរ​ជាតិ​អប្សរា ព្រម​ទាំង​អ្នក​ជំនាញ​ជាតិ អន្តរ​​ជាតិ​មក​ពី​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក សារ​មន្ទីរ​ជាតិ​ភ្នំពេញ អភិ​រក្ស​ដ្ឋាន​អង្គរ ស្ថាប័ន World Monument Fund និង​ស្ថា​ប័ន GIZ​។ ​យោងតាម​​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ​ថា​ ​ការ​រៀប​ចំ​នេះ​ក្នុង​គោល​បំណង​ដើម្បី​ប្រ​មូល​ធាតុ​ចូល ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ លើ​វិធី​សាស្រ្ត​ក្នុង​ការ​ងារ​អភិ​រក្ស ជួស​ជុល និង​ការ​ប្រើ​ប្រា​ស់​​សម្ភារ​​សម្រាប់​អនុ​វត្ត​នៅ​ប្រាសាទ​បល្ល័ង្ក​ត្បូង និង​ប្រាសាទ​នា​នា​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​នា​ពេល​ខាង​មុខ​។ លោក គង់ ពុទ្ធិការ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បានថ្លែងប្រាប់​ឱ្យ​ដឹងនៅថ្ងៃទី​៦ ខែសីហា ​ថា ទាក់​ទ​​ង​នឹង​ការ​អភិ​រក្ស…

  • រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ បានចេញអនុក្រិត្យមួយស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង។ បើយោងតាមអនុក្រិត្យនេះបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដូចមាននិយាមកា(Datum:WGS1984)ភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។ សម្រាប់ទីតាំង៩កន្លែងខាងលើនេះ មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា(មួយរយមួយហិកតាសែសិបមួយអាដប់ប្រាំបួនសង់ទីអា)។២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា)។ ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា(មួយហិកតាសាមសិបប្រាំមួយអាសែសិបពីរ សង់ទីអា)។៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា(ហិកតាដប់បួនអាហាសិបមួយសង់ទីអា)។៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា)។ ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា)។ ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា)។៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអាហុកសិបបួន សង់ទីអា)។៩-…

  • រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​»ជាផ្លូវការ

    រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​»ជាផ្លូវការ

    ភ្នំពេញ ៖រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​» ដែលមានផ្ទៃដីទំហំជាង១២៥ ហិកតា​ ស្ថិតក្នុង​ភូមិសាស្រ្ត​ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣បានសម្រេចថា គោលបំណងនៃការបង្កើតតំបន់បេភិភណ្ឌទាំងនេះ គឺដើម្បីការពារថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន“នគរភ្នំ“ ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យបន្តថា ក្រៅពីនេះ ការបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត ក្នុងបំណងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ។ ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ពិសេសដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារពីសាធារណជនឱ្យបានគង់វង្ស។ អនុក្រឹត្យដដែល បានបញ្ជាក់បន្តថា នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតានឹងត្រូវបង្កើតតំបន់បេភិភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​» ដែលមានចំនួន៩ទីតាំង។…