-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ
ភ្នំពេញ៖ មួយជំហានបន្ទាប់ទៀត ឆ្ពោះទៅការអភិរក្សធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមានការអភិវឌ្ឍទេសចរណ៍ វប្បធម៌ធម្មជាតិនៅភ្នំទេវ ដែលឋិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ។ រូបចម្លាក់បែបសិល្បៈវប្បធម៌ល្អវិចិត្រ ដែលបានដាប់ឆ្លាក់ជាប់នឹងផ្ទាំងថ្មនៅលើភ្នំទេវ ដែលជាទីសក្ការបូជា របស់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានមើលឃើញអំពីតម្លៃសិល្បៈជាតិ និងចង់ប្រែក្លាយតំបន់នេះឱ្យទៅជាទេសចរណ៍វប្បធម៌ធម្មជាតិមួយនៅក្នុងតំបន់។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ទេសចរណ៍វប្បធម៌ធម្មជាតិ គឺជាគោលដៅបន្ទាប់ ដែលនឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមលើសពីប្រាក់ចំណូល ដែលបានមកពីការអភិរក្សធនធានធម្មជាតិ ក្នុងជំហានទី១ គឺមានការដាំដុះ ថែរក្សាការពារ និងអភិរក្សគ្រប់គ្រងធនធានធម្មជាតិ ធ្វើយ៉ាងណា ឲ្យរក្សាបានគម្របព្រៃឈើជាង ៦០% ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាកត្តានាំឲ្យមានការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យល់ឃើញថា កាលណាប្រជាសហគមន៍ទទួលបានប្រាក់ចំណូលច្រើន មានជីវភាពល្អប្រសើរ ដែលទទួលចំណូលបានមកពីទេសចរណ៍វប្បធម៌ធម្មជាតិ នោះពួកគាត់នឹងមិនចូលព្រៃកាប់ឈើ និងបាញ់សត្វព្រៃទៀតនោះទេ ហើយគម្រប់ព្រៃឈើក៏ក្រាស់ជាងមុន ជាពិសេសសហគមន៍នឹងទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ ដូចនេះការគ្រប់គ្រងធនធានធម្មជាតិមានប្រសិទ្ធភាពទ្វេដង ។ គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន…
-
ភ្នំត្បែងកំពុងតែទាក់ទាញ និង ស្រូបទាញសក្តានុពលទេសចរណ៍ឱ្យចូលទស្សនាកាន់តែច្រើនឡើង
(ខេត្តព្រះវិហារ)៖ ភ្នំត្បែងគឺជាទឹកដីពោពេញទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃច្រើនប្រភេទ រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុន និង ជាពិសេសជាងនេះទៀតគឺតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបុរាណបានធ្វើពិធីនានា។ គ្របដណ្ដប់លើផ្ទៃដីជាង២ម៉ឺន៥ពាន់ហិកតា «ភ្នំត្បែង» និង តាមរយៈទេសភាពដ៏ស្រស់ត្រកាល និងបង្កប់ដោយជំនឿដ៏ស័ក្ដិសិទ្ធនេះដែរ បានជំរុញឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។ លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានឱ្យដឹងថា៖នៅសហគមន៍របស់លោកមានទីតាំងទឹកធ្លាក់ចំនួនជាង១០កន្លែង មានល្អាងភ្នំ ហើយក្រៅពីនេះក៏មានទីវត្តអារ៉ាមជាទីកន្លែងទាក់ទាញលលើជំនឿសាសនា តំបន់ថ្មបីដុំ តំបន់ថ្មតាំងយូរដែលជាភាពល្បីល្បាញនៃ លោក តាសួងបានមកតាំងសមាធិកាលពីមុនមក។ ប្រធានសហគមន៍រូបនេះបានបញ្ជាក់ប្រាប់ថា៖ពីមួយថ្ងៃទៅមួយថ្ងៃចំនួនភ្ញៀវទេសចរចូលកម្សាន្តភ្នំត្បែងកាន់តែច្រើនឡើង ហើយពិសេសនៅថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យទានចំនួនភ្ញៀវទេសចរមានការកើនឡើង។សម្រាប់ភ្ញៀវទេសចរមកកម្សាន្តទីនេះមានលក្ខណៈ២បែបគឺទីមួយមកកម្សាន្តសប្បាយរីករាយជាមួយធនធានធនម្មជាតិ និងទី ២មកតាមលក្ខណៈអប្បិយជំនឿដោយក្នុងនេះគេអាចមកដើម្បីបន់ស្រន់ សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រោះថាទីកន្លែងនេះគេមានជំនឿយ៉ាងខ្លាំង ទៅលើលោកតាសួងដែលជាអ្នកសច្ចំលើភ្នំត្បែង។ លោក ចាន់ វ៉ាន់ ណូ បានបញ្ជាក់ប្រាប់ដែរថា៖តាមរយៈភ្ញៀវទេសចរនេះបានធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលក្នុងការ បម្រើលើសេវាទេសចរណ៍ដូចជាជួយដឹកជញ្ជូនឥវ៉ាន់ភ្ញៀវ ,លក់គ្រឿងភេសជ្ជះ ធ្វើម្ហូបអាហារជូនភ្ញៀវទេសចរជាដើម។ពួកគាត់មាន ចំណូល ប្រចាំថ្ងៃ ធ្វើឱ្យ ជីវភាព គ្រួសារ ធូរធា ជាងមុន…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា
ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា និងបាបរំលឹកឱ្យបន្តបំពេញភារកិច្ចរៀងៗខ្លួន ពង្រឹងសាមគ្គី ឯកភាពគ្នាផ្ទៃក្នុង និងរក្សាពូនជ្រំមរតកដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ មានប្រសាសន៍ទៅកាន់មន្ត្រីរាជការចូលរួមឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យទេសចរណ៍ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងការកសាងសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីបានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល។ឯកឧត្តម សុខ សូកេន ស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាកសាងសម្ថតភាពធនធានមនុស្សក្នុងវិស័យទេសរចណ៍អោយកាន់តែមានសក្តានុពល ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ដ៏សម្បូរបែប ប្រកបដោយភាពកក់ក្តៅ រួសរាយរាក់ទាក់របស់ព្រះរាជាណាចក្រកម្ពុជា ដូជា ទេសចរណ៍វប្បធម៌ និងធម្មជាតិទៅកាន់ពិភពលោក៕ ដោយ:ចាន់ វិចិត្រ
-
តំបន់បឹងឈូកនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំងក្នុងការ ទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖ តំបន់បឹងឈូកដែលនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំងដោយសារ មានផ្ទៃបឹងធំល្វឹងល្វើយ មានមច្ឆាជាតិសំបូរបែប និងមានព្រៃកោងកាង ដែលបាន បង្កើត នូវ ទស្សនីយភាពដ៏ល្អប្រណិត។ នេះជាការលើកឡើងរបស់ លោក ភួង សាវ៉ុន ប្រធានគណ: កម្មការសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ។ ទាក់ទិន ក្នុងរឿងនេះ លោក ភួង សាវ៉ុន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ៖ តាមរយៈសក្តានុពលនេះ បានជំរុញឲ្យប្រជាពលរដ្ឋ ដែលស្រឡាញ់ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធផងនោះ បានរួមគ្នាបង្កើតនូវសហគមន៍ទេសចរណ៍ធម្មជាតិនេះឡើង ។ លោក បានឲ្យដឹងបន្ថែមថា កាលពីមុនពេលបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក នៅឆ្នាំ២០១៧ ក្នុងតំបន់នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ដឹងអំពីតម្លៃធនធានធម្មជាតិ ពួកគាត់ខ្លះបានចូលទៅកាប់ព្រៃកោងកាង ខ្លះបានចូលទៅនេសាទដោយប្រើប្រាស់ឧបករណ៍មិនសមស្រប និងវិធីសាស្ត្រដោយមិនត្រឹមត្រូវតាមច្បាប់ ធ្វើឲ្យបាត់បង់ធនធានទាំងនោះ។ ប៉ុន្តែចាប់តាំងពីការបង្កើតសហគមន៍ ពួកគាត់បានចូលរួម និងទាញបានផលប្រយោជន៍ពីការជួយការពារតំបន់នេះ។ លោក ភួង សាវ៉ុន បន្តថា “មានប្រជាពលរដ្ឋជាង ២៧០គ្រួសារ…
-
ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួង
(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ ។ នៅក្នុងពិធីនេះ មាននិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ទទួលបានសេចក្តីសុខចម្រើន សេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាល សួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ៕ ដោយ /…
-
លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់
(ខេត្តពោធិ៍សាត់)៖ បូជនីយដ្ឋាន ប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវនៅតែស្ថិតក្នុងការគោរបូជា និងការជឿជាក់លើអប្បិយជំនឿក្នុងស្រទាប់ពលរដ្ឋកម្ពុជា។ទីកន្លែងមួយនេះបានក្លាយជាកន្លែងប្រតិបត្តិ និងក្រុមមនុស្សចាស់ក្មេងរាប់សិបនាក់រៀងរាល់ថ្ងៃតែងចូលបន់ស្រន់សុំសេខក្តីសុខ សេចក្តីចម្រើននៅពេលឆ្លងកាត់។ បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង មានទីតាំងស្ថិតនៅ ភូមិជំរំ សៀម ឃុំ ស្នាមព្រះ ស្រុក បានកាន ខេត្តពោធិ៍សាត់។ជំនឿដែលនៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋខ្មែរ អស់កាលដ៏យូរលង់មកហើយនេះដែរ ដោយសារថា អ្នកតាឃ្លាំងមឿងជាមេទ័ពកំពូលម្នាក់ដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពូកែកាលពីសម័យដើម ហ៊ានហក់ចូលក្នុងរណ្ដៅចម្រូងពលីជីវិត រួចហើយបានកេណ្ឌទ័ពខ្មោចទៅប្រយុទ្ធជាមួយទ័ពសៀម រហូតដណ្ដើមបានទឹកដីមកវិញ។ លោក ប៊ុន តូ ដែលជាអ្នកមើលខុសត្រូវមួយរូបប្រចាំនៅបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងបានបញ្ជាក់ប្រាប់ថាទីសក្ការៈបូជា និង ជាទីកន្លែងជំនឿមួយនេះបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលអ្នកដំណើរឆ្លងកាត់ពីទីជិតឆ្ងាយ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចេញចូលដើម្បីបន់ស្រន់ ពុំសូវខានសោះឡើយ។ អ្វីដែលល្បីរន្ទឺនោះគឺត្រូវបានគេដឹងថាមនុស្សភាគច្រើនបានសមដូចក្តីប៉ងប្រាថ្នាផង។ លោកថា៖”មនុស្សចាស់ក្មេងតែងចូលមកបន់ស្រន់តាមជំនឿរៀងៗខ្លួន ហើយតែងនិយាយថាសក្តិសិទ្ធណាស់។ក្រុមពលរដ្ឋចូលមកកាន់ទីកន្លែងនេះចាប់តាំងតែពីព្រឹករហូតដល់ល្ងាចមិនថាថ្ងៃណាជាថ្ងៃណានោះឡើយ”។ គួរបញ្ជាក់ថា ឧកញ៉ា ឃ្លាំង មឿងឬអ្នកតាឃ្លាំងមឿង ត្រូវបានកត់ត្រាទុកប្រវត្តិដ៏អស្ចារ្យ និងអច្ឆរិយ ដែលជាវីរៈជនក្លាហានក្នុងប្រវត្តិសាស្ត្រខ្មែរជំនាន់មុ។ ក្រៅពីជាទីតាំងជំនឿ និង ទីតាំង ប្រវត្តិសាស្ត្រ បូជនីយដ្ឋាន…
-
ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”ឆ្នាំ២០២៣-២០២៤ ត្រូវបានប្រកាសឱ្យអនុវត្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ចេញនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”ឆ្នាំ២០២៣-២០២៤ ជាផ្លូវការដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងខាងលើថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវចលនាប្រឡងប្រណាំង“បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”ឆ្នាំ២០២៣-២០២៤នេះ គឺសំដៅជំរុញនិងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ លើកកម្ពស់ធនធានមនុស្សដែលមានជំនាញ គុណភាព និងប្រសិទ្ធភាពខ្ពស់។លោកបានបន្តថា៖«ការប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”នេះ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ នឹងចូលរួមបង្កើនដល់ការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុកភាពសម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ»។ ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគាំទ្រឱ្យមានការអនុវត្តនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» ព្រោះចលនានេះ ពិតជាបានពញ្ញាក់ស្មារតីប្រតិបត្តិករទេសចរណ៍ទាំងអស់កុំឱ្យភ្លេចពីការពង្រឹងគុណភាព និងសេវាកម្មរបស់ពួកគាត់ក្រោយវិបត្តិកូវីដ១៩។ លោកស្រីបានរំលេចថា ចលនានេះ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការពង្រឹងសមត្ថភាពប្រតិបត្តិករកម្ពុជាឱ្យកាន់តែមានស្តង់ដារកម្រិតតំបន់។ លោកស្រីបន្តថា៖« ដើម្បីឱ្យការប្រកួតប្រជែងចលនានេះមានប្រសិទ្ធភាព សូមឱ្យក្រសួងទេសចរណ៍ពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រតិបត្តិករទូទាំងប្រទេសបានចូលរួមប្រឡងប្រណាំងទាំងអស់គ្នា។ ហើយការវាយតម្លៃនិងការដាក់ពិន្ទុនានាត្រូវតែមានសុក្រឹត្យភាព និងតម្លាភាព ពិសេសក៏ត្រូវមានការលើកទឹកចិត្ត និងគាំទ្រណាមួយដល់អ្នកដែលទទួលបានជ័យលាភីពីការប្រឡងប្រណាំងនេះ ដើម្បីដំណើរការលើកក្រោយកាន់តែមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្លាំងឡើង»។ បើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅស្ពានទ័ព និងប្រាសាទព្រហ្មកិល
(ឧត្តរមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងនៅស្ពានទ័ព និងប្រាសាទព្រហ្មកិល ស្ថិតភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្រុមការងាររបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ មន្រ្តីរាជការជុំវិញខេត្តឧត្តរមានជ័យយ៉ាងច្រើនកុះករ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ…
-
បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា
ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។ សូមជម្រាបថា វត្តបូព៌ ជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ បើគិតមកដល់ពេលនេះមានអាយុកាលជាង ៤០០ឆ្នាំ។ វត្តរាជបូណ៌ មានទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ។ វត្តបូព៌ ជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅដូចជា៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ, ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តនេះក៏ជាវត្តកំណើតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក…
-
ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍ ឱ្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ MICE អាស៊ាន និងវិ ញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាពីនីតិវិធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ MICE អាស៊ាន និងស្នើសុំស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) ក្រោមប្រធានបទ «ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)» លើកទី៤ ឆ្នាំ២០២៤-២០២៥។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣ បានបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ាន នឹងផ្តល់ជូនរង្វាន់ជ័យលាភី ស្តង់ដា MICE អាស៊ាន ចំនួន៣ ប្រភេទ សម្រាប់ប្រទេសសមាជិកអាស៊ានដែលគ្រោងនឹងចែកជ័យលាភី នាឱកាសវេទិកាទេសចរណ៍ អាស៊ាន (ATF) លើកទី៤២ នាអំឡុងខែមករា ឆ្នាំ២០២៤ នៅប្រទេសឡាវ។ ក្នុងនោះរួមមាន ស្តង់ដារ MICE អាស៊ាន «ប្រភេទបន្ទប់ប្រជុំ(Meeting Room)» លើកទី៤ ឆ្នាំ២០២៤-២០២៦, ស្ដង់ដារMICE អាស៊ាន «ប្រភេទសាលតាំងពិព័រណ៍(Exhibition Venue)» លើកទី២ ឆ្នាំ២០២៤-២០២៦ និងស្ដង់ដារMICE អាស៊ាន «ប្រភេទសាលរៀបចំព្រឹត្តិការណ៍(Event…