Category: ស្រុកយើង

  • លោក លី សាក់គ្រីយ៉ា៖ ធម្មជាតិ នៅភ្នំត្បែងអស្ចារ្យ ខ្ញុំស្រឡាញ់កម្ពុជា និងស្រឡាញ់ប្រជាជនកម្ពុជា

    លោក លី សាក់គ្រីយ៉ា៖ ធម្មជាតិ នៅភ្នំត្បែងអស្ចារ្យ ខ្ញុំស្រឡាញ់កម្ពុជា និងស្រឡាញ់ប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក លី សាក់គ្រីយ៉ា ជនជាតិប៉ាគីស្ថាន បានចំណាយពេលជាច្រើនឆ្នាំ នៅកម្ពុជា និងធ្វើជាគ្រូបង្រៀន ខេត្តព្រះវិហារ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត ទៅវិញទៅមករវាងកម្ពុជា និងប៉ាគីស្ថាន។ថ្លែងបញ្ជាក់ក្រុមការងារទូរទស្សន៍អប្សរាបែបនេះ ធ្វើឡើងក្រោយជនជាតិប៉ាគីស្ថានរូបនេះ ធ្វើដំណើរកម្សាន្ត ជាមួយនិស្សិត នៃវិទ្យាស្ថានអាស៊ីកម្ពុជា សាខាខេត្តព្រះវិហារប្រមាណជា២០នាក់ ទៅកាន់សហគមន៍ការពារព្រៃតាំងយូរ នៅលើភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។លោក លី សាក់គ្រីយ៉ា ថា ធម្មជាតិនៅខេត្តព្រះវិហារកាន់តែអស្ចារ្យ ខ្ញុំស្រឡាញ់ទីនេះ ធម្មជាតិលើភ្នំត្បែងពិតជាស្អាត សម្បូរដោយធម្មជាតិ ជាកន្លែងដ៏ល្អសម្រាប់លម្ហែខួរក្បាល អារម្មណ៍ធូរស្រាល ទើបធ្វើអោយខ្ញុំសម្រេចចិត្តមកបង្រៀន ដើម្បីចែករំលែកនូវអ្វីដែលខ្ញុំមាន ជួយដល់ប្រជាជន ដើម្បីអភិវឌ្ឍន៍នៅខេត្តនេះ។ បើនិយាយពីប្រទេសកម្ពុជាគឺអស្ចារ្យ ប្រជាជនមានភាពរាក់ទាក់ខ្លាំងខ្ញុំស្រឡាញ់ពួកគាត់ ពួកគាត់មានភាពកក់ក្តៅ ស្វាគមន៍មិនប្រកាន់ថាអ្នកណាជានណារទេ ធ្វើអោយខ្ញុំមានអារម្មណ៍ថាកម្ពុជាជាផ្ទះខ្លួនឯងអញ្ចឹង ទោះបីនៅឆ្ងាយពីផ្ទះខ្លួនឯងក៏ដោយ ខ្ញុំមានអារម្មណ៍ថាកម្ពុជាដូចជាផ្ទះខ្ញុំជាងផ្ទះនៅប្រទេសខ្ញុំទៀត មានវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សម្បូរបែប ដើម្បីបង្កើនទំនាក់ទំនងជាមួយគ្នា សិក្សាជាមួយគ្នា។ លោក លី សាក់គ្រីយ៉ា បន្ថែមថា ។ដោយឡែកនិស្សិត វិទ្យាអាស៊ីកម្ពុជា…

  • ក្រសួងទេសចរណ៍ជំរុញកិច្ចសហប្រតិបត្តិការ​លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក

    ក្រសួងទេសចរណ៍ជំរុញកិច្ចសហប្រតិបត្តិការ​លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក

    ភ្នំពេញ៖ ក្រសួងទេសចរណ៍បាន​ឱ្យដឹងនៅ​​ថ្ងៃទី​១ខែសីហាថា មន្រ្តីជាន់ខ្ពស់នៃក្រសួង​បាន​ដឹកនាំ​ក្រុម​ការងារជួប​​​ជាមួយនឹងនាយប្រតិបត្តិក្រុមហ៊ុនSamra Seaplane ដើម្បីពិភាក្សាលើគម្រោងសេវាដឹក​ជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា​។ ​កិច្ច​ពិភាក្សានេះ ដឹកនាំដោយ​ឯកឧត្តម ​ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្ត​រជាតិនៃ​ក្រសួងទេសចរណ៍​ជួប​ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួនបីរូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកនេះ​។ ​ប្រភពក្រសួង​ទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអា​កាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម។​ក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះ ហោះលើទឹកចំនួនពីរគ្រឿងនៅចុងឆ្នាំនេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។​ នាជំនួបនោះ ឯកឧត្តម ជុក ជំនោរ ​ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា។ ឯកឧត្តមបាន​លើកឡើងថា «​ផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យទេស​ចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា»។ ​តាមរយៈកិច្ចសហប្រតិបត្តិការនេះឯកឧត្តម ជុក…

  • មន្រ្តី៖ យើងមានតារាហានិភ័យ ឬផែនទីហានិភ័យ ដែលបញ្ជាក់ពីទីតាំងដែលត្រូវធ្វើកិច្ចការសង្គ្រោះ

    មន្រ្តី៖ យើងមានតារាហានិភ័យ ឬផែនទីហានិភ័យ ដែលបញ្ជាក់ពីទីតាំងដែលត្រូវធ្វើកិច្ចការសង្គ្រោះ

    សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុលនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងធ្វើការ​ជួសជុល​ខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដែល​រងការខូចខាតដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។​ ប្រភពអាជ្ញាធជាតិអប្សរា បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា បាន​និយាយថា ការ​ជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត​នេះ គឺ​ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិ​ញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ផងដែរ​។ លោកស្រីថា ក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។​ លោកស្រី វិជ្ជាសច្ចរ៉ា ​បញ្ជាក់ថា  កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង ហើយ​ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំ​បូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណាជាដើម ។ លោកស្រីបន្តទៀតថា​ បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា ហើយ​ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាន​ប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែសីហាថា ការងារជួសជុលប្រាសាទ​នេះ គឺជាកិច្ចការងារប្រចំាថ្ងៃរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ប៉ុន្តែ​អ្វីដែលសំខាន់ គឺអាជ្ញាធរជាតិអប្សរា មានផែនការ​អនុវត្តកិច្ចការងារច្បាស់លាស់​ទៅលើការជួសជុល ការថែទាំ និ​ងសម្អាត។ ​…

  • វត្តចំនួន ៦៤វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ក្នុងពិធីចូលវស្សា ឆ្នាំ២០២៣

    វត្តចំនួន ៦៤វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ក្នុងពិធីចូលវស្សា ឆ្នាំ២០២៣

    (កំពង់ធំ)៖ វត្តចំនួន ៦៤វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនឹងក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីចូលវស្សា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលចាប់ផ្ដើមចូលជាផ្លូវការនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២៣ ខណៈពិធីបុណ្យនេះ ត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានគោរពស្នើសុំដល់ព្រះសង្ឃតាមវត្តនីមួយៗ សូមបន្តគ្រប់គ្រងព្រះសង្ឃ និងវត្តអារាមឲ្យបានល្អ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ស្ថិតស្ថេរគង់វង្ស និងជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទជានិច្ចនិរន្ត។ ដូចនេះ ព្រះសង្ឃ ត្រូវតែប្រតិបត្តិធ៌មវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជួនសក្តិសមស្របទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ លោកជំទាវក៏បានស្នើដល់បណ្ដាវត្តទាំងអស់ ត្រូវមានការរៀបចំវត្តអារាម ឲ្យមានរបៀបរៀបរយ ក្នុងនោះ រួមទាំងការធ្វើអនាម័យផងដែរ ព្រោះវាជាចំណែកធ្វើឲ្យវត្តមានបរិស្ថានល្អ…

  • ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃចំនួន ០២វត្ត ក្នុងស្រុកអូររាំងឪ

    ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃចំនួន ០២វត្ត ក្នុងស្រុកអូររាំងឪ

    (ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១២កេីត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងឃុំព្រះធាតុ និងវត្តសេតហត្ថី ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្ដម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីផងដែរ ដែលសបញ្ជាក់ពីស្មារតីស្រឡាញ់សុខសន្តិភាព ការអភិវឌ្ឍ និងការចូលរួមធានារក្សារបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ សូមបញ្ជាក់ផងដែរ ជារៀងរាល់ពិធីបុណ្យចូលព្រះវស្សារាល់ឆ្នាំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន តែងតែនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាគ្រប់វត្តទូទាំងស្រុកអូររាំងឪ។ ទេយ្យទានដែលឯកឧត្តមប្រធានប្រគេនដល់ព្រះសង្ឃចំនួន០២វត្តខាងលេីរួមមានទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច តែ ខ្ទឹមស ខ្ទឹមក្រហម ត្រីខ ស្កសរ ទឹកស៊ីអីវ ទឹកត្រី ទឹកដោះគោ  ប៊ីចេង ទៀនចំណាំព្រះវស្សា មី អង្ករ…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អរគុណ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អរគុណ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់

    (ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធ វង្សា សៅទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាចំនួន ៧០វត្ត ក្នុងនោះស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៥២វត្ត ស្រុកកំចាយមារ ខេត្តព្រៃវែងចំនួន ៩វត្ត និងស្រុក រមាសហែក ខេត្តស្វាយរៀងចំនួន ៩វត្ត ដែលពិធីប្រគេនទៀនព្រះវស្សានេះបានប្រារព្ធធ្វើរួមគ្នានៅក្នុង វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ថា៖ ការចូលព្រះវស្សានេះ ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងបានជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ប្រគេនដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ បុណ្យចូលកាន់ព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ គឺមួយត្រៃមាសក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល…

  • ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ មានភាពរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន

    ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ មានភាពរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន

    (ខេត្តកណ្តាល)៖ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានលើកឡើងពីភាពរីកចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះចាំបាច់ត្រូវដើរទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជាមានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម ។ ឯកឧត្តម បន្តថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកគៀនស្វាយនិងក្រុងអរិយក្សត្របានលើកឡើងបែបនេះ ខណៈនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ…

  • មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន

    មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន

    (កំពង់ឆ្នាំង)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារជំនាញ បានអញ្ជើញត្រួតពិនិត្យមើលសត្វឈឺស្លាប់របស់សមាគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិតនៅក្នុងភូមិវិហាបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលគម្រោង ផ្តល់បច្ចេកទេស ពីការដាំដំណាំ ចិញ្ចឹមគោ និងផ្តល់ការព្យាបាលសត្វគោ ផងដែរ ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន តាមរយៈការបង្កើនជម្រើសមុខរបរថ្មី ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តភាព ក្នុងបរិបទ នៃការបម្រែបម្រួលអាកាសធាតុសាកលនិងលើកកម្ពស់ជីវភាពនិងគុណភាពជីវិតមនុស្សរបស់សមាជិកសហគមន៍ឲ្យប្រសើរឡើងតាមរយៈអនុវត្តការដាំដុះតាមបែបកសិរុក្ខកម្ម បែបច្នៃប្រឌិត និងមានភាពវ័យឆ្លាត ស្របតាមលក្ខខណ្ឌអាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ទៅកាន់ការអភិវឌ្ឍន៍ ទីផ្សារសម្បូរបែប សម្រាប់ផលិតផលកសិកម្មនិងអនុផលព្រៃឈើ ។ លោកជំទាវ ជំរុញឱ្យបន្តពង្រឹងសមត្ថភាពសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃសហគមន៍តំបន់រពារធម្មជាតិ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ចងក្រងជាឯកសារបទពិសោធន៍ល្អៗសម្រាប់បម្រើការរៀបចំគោលនយោបាយគោលការណ៍ និងគំរូនៃដំណើរការអភិវឌ្ឍន៍ គម្រោងក្រោយៗទៀត ។ លោកជំទាវបានបន្តទៀតថា…

  • ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន

    ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន

    ភ្នំពេញ៖ ក្រុមហ៊ុនTree​Ful របស់ប្រទេសជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នឹងដើមឈើប្រណិតនៅលើភ្នំគូលែននៃទឹកដីខេត្តសៀមរាប ដើម្បីឱ្យទីតាំងនេះក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ក្នុងការទាក់ទាញទេសចរពីគ្រប់ទិសទី។ គម្រោងវិនិយោគនេះបន្ទាប់ពីក្រុមហ៊ុន Tree​​Ful បានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២កន្លងមកនេះ។ លោក ណាបេសស៊ីណា កាត្សូហ៊ីតូ(Nabesshima Katsuhito) តំណាងក្រុមហ៊ុន TreeFul បានឱ្យដឹងថា ក្រោយបំបែកកំណត់ត្រារួចមក កាលពីដើមឆ្នាំ២០២៣នេះ លោក សាតូរ៉ូ គីគូហ្គាវ៉ា(Satoru Kikugawa) ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានអញ្ជើញមកប្រទេសកម្ពុជាដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ២០២៣។ តំណាងក្រុមហ៊ុន TreeFul បន្តទៀតថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក សាតូរ៉ូ គីគូហ្គាវ៉ា  ក៏មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស ខណៈតំបន់ភ្នំគូលែននេះ មានដើមឈើធំៗ មានទឹក មានសត្វព្រៃ។ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។ លោកឱ្យដឹងថា៖«អ្នកជំនាញបានមកពិនិត្យវាយតម្លៃអំពីសក្តានុពល…

  • អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម

    អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម

    សៀមរាប៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណជាច្រើនម៉ឺនដុំ ចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើត ឈៀងខាងជើងនៃប្រាសាទបាយ័នដើម្បីរៀបចំថ្មឱ្យមានសណ្តាប់ធ្នាប់ខណៈគម្រោងរើថ្មប្រាសាទចេញនេះអាចនឹងបញ្ចប់នៅប៉ុន្មានខែខាងមុខ។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា និយាយថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ និងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ នេះបើអាជ្ញាធរជាតិអប្សរា។ លោកស្រីឱ្យដឹងទៀតថា  គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែកធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖«ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ»។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសាសន៍ថា ការចងក្រង អភិរក្ស ការថែទាំប្រាសាទ​ ជួសជុល…