-
ឯកឧត្តម កែវ ពិសិដ្ឋ ប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន៣ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្តម កែវ ពិសិដ្ឋអនុប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ប្រធានក្រុមការងារចុះជួយឃុំពពេល ព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមានៃវត្តចំនួន៣ ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមមាន វត្តស្ទឹងជ័យ វត្តស្រះ និងវត្តពពេល ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នានៅក្នុងវត្តពពេល ។ ចំពោះទេយ្យវត្ថុដែល ឯកឧត្តម និងលោកជំទាវ ត្រូវប្រគេនដល់វត្តទាំង ៣ខាងលើ ក្នុង ១វត្តៗ ទទួលបានទៀនព្រះវស្សា ១គូ អង្ករ ទឹកបរិសុទ្ធ ទឹកដោះគោ តែ កាហ្វេ មី ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ប៊ីចេង អំបិល ស្ករស និងបច្ច័យ ៥០ម៉ឺនរៀល ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ សាដក១ បច្ច័យ ៥ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន ១៤០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ ៕…
-
ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។ សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌…
-
សហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប
ភ្នំពេញ៖សំលេងសត្វ និងសំលេងទឹកជ្រោះ បានធ្វើឲ្យសហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ស្ថិតនៅឃុំបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប។ ថ្លែងប្រាប់ក្រុមការងារទូរទស្សន៍អប្សរា លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា សហគមន៍ខាងលើនេះ មានឈ្មោះដើមថា “សហគមន៍ព្រៃឈើសេដ្ឋកិច្ចរុងរឿង” បង្កើតឡើងលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានរំសាយចោលម្តង តែបង្កើតឡើងម្តងទៀតក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិតាំងយូរគណកម្មការ៩នាក់ដឹកនាំ និងមានសមាជិកសរុប៤០៥នាក់ ធ្វើសកម្មភាពការពារព្រៃឈើ សត្វព្រៃ និងរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗបន្ថែមទៀត។ លោក វ៉ាន់ណូ បន្តថា សហគមន៍តាំងយូរ គឺជាតំបន់កណ្តាល នៃភ្នំត្បែងមានជ័យ ដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានតំបន់ធម្មជាតិសំខាន់ៗជាច្រើន។ បើភ្ញៀវទេសចរមកដល់សហគមន៍តាំងយូរ ចង់ទស្សនាតំបន់ធម្មជាតិបានច្រើនកន្លែងត្រូវសម្រាកនៅទីនេះ មួយថ្ងៃឬ២ថ្ងៃទើបអាចដើរទស្សនាបានច្រើន ដូចជា ដើមឈើធំៗ ទស្សនាថ្ងៃលិច ទឹកធ្លាក់ថ្មហួត កណ្តុរសចាក់ក្រវិល។លោក ចាន់ វ៉ាន់ណូ បន្ថែមថា សហគមន៍បានបង្កើតសេវាកម្មជូនភ្ញៀវ ដោយមគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំ ដឹកជញ្ជូនអីវ៉ាន់ភ្ញៀវ សេវាកម្មហូបចុក និងសេវាកម្មស្នាក់នៅ។ ចំពោះសេវាកម្មនាំភ្ញៀវ…
-
ក្រសួងទេសចរណ៍៖ ចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដាទទួលបាន ភ្ញៀវជិត២៧ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា មានភ្ញៀវសរុបចំនួន២៦៩. ៣៥៦នាក់ ។ក្នុងនោះភ្ញៀវជាតិ២២៩ .៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩ ៨៣៧ នាក់ បានធ្វើដំណើរកម្សាន្ត។ ប្រភពដដែលថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៧.៤១០នាក់,ខេត្តព្រះសីហនុ ៣៥.៨៤៩នាក់, រាជធានីភ្នំពេញ ៣៣.៤៣៧នាក់,ខេត្តកំពត ៣១.០៤៥នាក់, ខេត្តសៀមរាប ២០.៣៥០នាក់,ខេត្តកំពង់ស្ពឺ ១៦. ០២៥នាក់និង ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។ ចំនួនភ្ញៀវទេសចរខាងលើមានការថយចុះប្រមាណ ៩ភាគរយបើ ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជា ពលរដ្ឋ ទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បី ចូលរួម ការបោះឆ្នោត។ ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នា ហូបចុកនៅតាម មូលដ្ឋាន កំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។ ក្រសួងទេសចរណ៍បានបន្ថែមថា ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅ ទេសចរណ៍ មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាម ផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ ចរាចរណ៍របស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ…
-
ខេត្តទេសចរណ៍សំខាន់ៗចំនួនពីរទទួលបានភ្ញៀវទេសចជាងមួយសែននាក់ នៅកំលុងពេលឈប់សម្រាកបោះឆ្នោត
ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តកំពត ទទួលភ្ញៀវទេសចរសរុបបានជិតមួយសែននាក់ នៅចុងសប្តាហ៍កន្លងមកនេះ។ ជាសប្តាហ៍ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានឈប់សម្រាកក្នុងរយៈពេលបីថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី៧ ឆ្នាំ២០២២៣។ ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ថា នៅចុងសប្តាហ៍កន្លងទៅដែលចំថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានប្រជាពលរដ្ឋចេញកម្សាន្តច្រើនជាងសប្តាហ៍មុនៗ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី២៤ខែកក្កដា។ ប្រជាពលរដ្ឋដែលចេញទៅកម្សាន្តនោះ ភាគច្រើនជាពលរដ្ឋនៅខេត្តព្រះសីហនុ ដែលបានធ្វើដំណើរទៅបោះឆ្នោត ហើយឆ្លៀតទៅកម្សាន្តនៅតាមឆ្នេរសមុទ្រផងដែរ ដោយក្នុងរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី២៣ និង២៤ ខែកក្កដាមានពលរដ្ឋទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណជិតប្រាំពីរម៉ឺននាក់។ ទន្ទឹមនឹងនេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញពីការភ្ញាក់ផ្អើល និងបានរៀបរាប់ដែរថា លោកស្ទើរតែនឹកស្មានមិនដល់ថា នៅក្នុងថ្ងៃបោះឆ្នោត នាសប្តាហ៍កន្លងទៅមានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតច្រើន ក្នុងរង្វង់ជាងបីម៉ឺននាក់ ខណៈដែលរៀងរាល់ចុងសប្តាហ៍មានត្រឹមតែជាងពីរម៉ឺននាក់ប៉ុណ្ណោះ។ លោក សយ ស៊ីណុល បានបញ្ជាក់បន្ថែមថា ៖ «យើងមិននឹកស្មានថា មានពលរដ្ឋទៅកំសាន្តច្រើនដល់ម្លឹងទេ ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបោះឆ្នោត៣ថ្ងៃនោះ។ រមណីយដ្ឋានទេសចរណ៍ដែលទទួលបានទេសចរច្រើនជាងគេ នៅថ្ងៃនោះរួមមាន ភ្នំបូកគោ តំបន់ទឹកឈូរ និងទំនប់ម្លិចជាដើម»។ លោកបានបន្តទៀតថា ទោះបីជាជំងឺកូវីដ១៩…
-
អាជ្ញាធរជាតិអប្សរា៖ខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនឹងអនុញ្ញាតឱ្យភ្ញៀវឆ្លងកាត់ផ្នែកសំខាន់ៗនៃ ផ្ទាំងនិងចម្លាក់សាច់រឿង
សៀមរាប៖អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៅដើមខែសីហាខាងមុខនេះ ដើម្បីបង្កើនគុណភាពនៃការទស្សនា ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវ ដែលខ្សែថ្មីនេះអនុញ្ញាតឱ្យឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង និងចម្លាក់សាច់រឿងជាដើម។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ខែសីហាឆ្នាំ២០២៣តទៅ។តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំង… ។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖« ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនេះឡើង»។ សម្រាប់ខ្សែទស្សនាថ្មីមានជម្រើសជាច្រើនជូនភ្ញៀវ ក្នុងនោះ នៅប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេលពីរម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេលបីម៉ោង។ ចំណែកនៅ ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។…
-
កម្ពុជា និងថៃ នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗ នៅបរិវេណផ្សារព្រំដែនហាតឡេក
កោះកុង៖រដ្ឋបាលខេត្តកោះកុងនៃប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗចាប់ពីថ្ងៃទី២៤-៣០ ខែកក្កដាឆ្នាំ២០២៣ នៅបរិវេណផ្សារព្រំដែនហាតឡេកដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈសេចក្ដីប្រកាសចុះថ្ងៃទី១៨ ខែកក្កដា បានលើកឡើងថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ពិសេសពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន ខេត្តកោះកុង និងខេត្តត្រាត នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ នៅបរិវេណផ្សារព្រំដែនហាតឡេក ក្នុងខេត្តត្រាត ប្រទេសថៃ។ លោកជំទាវបានបញ្ជាក់ថា ៖ «សូមប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្ដាក្រុមហ៊ុន ធនាគារឯកជន និងភោជនីយដ្ឋាននានា ដែលមានបំណងចង់ចូលរួមកម្មវិធីដើរ-រត់ ត្រូវមកចុះឈ្មោះនៅវត្តក្សេមសីមារាម ហៅវត្តហាតឡេក»។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអាចផ្តល់ព័ត៌មានលំអិតបានកាលពីថ្ងៃទី១៩ ខែកក្កដា ប៉ុន្តែលោកធ្លាប់បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗកន្លងមកថា នៅពេលដែលខេត្តកោះកុងមានទំនាក់ទំនងល្អជាមួយខេត្តត្រាត ប្រទេសថៃ វាជាការពង្រឹងទំនាក់ទំនងព្រំដែនរវាងខេត្តទាំងពីរ។ លោកបានបន្តថា ជាពិសេសវាជួយពង្រឹងទំនាក់ទំនងល្អខាងផ្នែកនយោបាយថែមទៀតផង បើទោះបីជាកន្លងមកខេត្តទាំងពីរមានទំនាក់ទំនងល្អលើវិស័យទាំងនោះស្រាប់ក៏ដោយ ប៉ុន្តែបើភាគីថៃ និងកម្ពុជា…
-
ជំនួយការសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទាំងអស់គ្នា
(ភ្នំពេញ)៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម យិនច័ន្ទធួន ជំនួយការសម្តេចតេជោ និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុឧទ្ទកាលយ័សម្តេចតេជោ និងលោកជំទាវ ប៉ែន ចន្នី នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រេងកាត ប្រគេនព្រះសង្ឃនៅវត្តចំនួន៣ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង មានវត្តទួលសីម៉ា, វត្តនិគ្រោធការ៉ាម និងវត្តសុវណ្ណរង្សី នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ ។ ឯកឧត្តម យិន…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង បានរួមចំណែកលើក ស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ
ភ្នំពេញ៖ ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់ មនុស្សជំនាន់ក្រោយ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួល កប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធាន ប្រតិបត្តិសមាគម ចូលសម្ដែងការគួរសមកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើប បង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ ចក្ខុវិស័យ និងគោលបំណង របស់ សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូល ធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត…
-
ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប
(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ មានបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅទស្សនាកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប នៅទីនោះមានខ្យល់អាកាសបរិសុទ្ធសម្រាប់លំហែកាយា នឹងបានមើលថ្ងៃរៀបលិច ឬក៏ងូតទឹកលេងយ៉ាងសប្បាយរីករាយឥតឧបមា ហើយគេសង្កេតឃើញថា មានក្រុមការងារអភិរក្សថែរក្សានៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ដែលជាកន្លែងបិតកភ័ណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយបានយល់បានស្គាល់ពីប្រវត្តិសាស្ត្រមួយនេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកំសាន្ត នឹងស្វែងយល់ពីអរិយធម៍វប្បធម៍នៅបារាយទឹកថ្លាខាងលិចជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតប៉ែកខាងកើតឆៀងខាងត្បូងផងដែរ ដើម្បីបន្ធូរអារម្មណ័តានតឹងនៅទីនោះ។ តំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ជាប់ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប វាមានទទឹង ២.៥គីឡូម៉ែត្រ និងបណ្តោយ ៨គីឡូម៉ែត្រដែលជាកន្លែងប្រវត្តិសាស្ត្រដ៏យូលងណាស់មកហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លាខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។ នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ យើងត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបអាចរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ ក៏ដូចជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋាននេះផងដែរ ។ អាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងដើម្បីថែរក្សាការពារឲ្យឧមានសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យល្អ បរិស្ថានស្អាត…