Category: ស្រុកយើង

  • សមាគមអ្នកភ្លេងកម្ពុជា ប្តេជ្ញាប្រមូលធនធានមនុស្សបន្ថែម ដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ

    សមាគមអ្នកភ្លេងកម្ពុជា ប្តេជ្ញាប្រមូលធនធានមនុស្សបន្ថែម ដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ

    ភ្នំពេញ៖ សមាគមអ្នកភ្លេងកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែរីកចំរើន បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តនៃបច្ចេកវិទ្យាទំនើបនានាពេលបច្ចុប្បន្ន។ ការបង្ហាញតាំងចិត្តនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជាមួយលោក ម៉ិញ សុធីវណ្ណ ប្រធានសមាគមអ្នកភ្លេង និងជាសាស្ត្រាចារ្យតូរ្យតន្ត្រី ឯកទេសហ្គីតាសូឡូប្រាំជំនាន់ ដែលបានធ្វើរបាយការណ៍ជម្រាបពីចក្ខុវិស័យ និងគោលបំណងរបស់សមាគម គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបកាលទី២១ ខែមិថុនា ឆ្នាំ២០២៣។នេះបើយោងតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ។ នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានបញ្ជាក់ថា សមាគមអ្នកភ្លេងមានទិសដៅ ប្រមូលធនធានមនុស្សវប្បធម៌បន្ថែមទៀត ដើម្បីបង្កើនស្មារតីរួបរួមគ្នា សាមគ្គីគ្នា ជួយគ្នា ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីចូលរួមធ្វើសកម្មភាពលើកតម្កើងវិស័យសិល្បៈតន្រ្តីឱ្យកាន់តែល្បី និងមានការគាំទ្រច្រើនបន្ថែមទៀត សំដៅរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ បន្ថែមពីនេះ លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេងកម្ពុជា ក៏បានលើកឡើងទៀតថា ដើម្បីធានានិរន្តភាពកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ សមាគមអ្នកភ្លេងត្រូវឈរលើស្មារតី ការងារជាក្រុម ដោយប្រកាន់យកគោលការណ៍នវានុវត្តន៍ប្រកបដោយបរិយាបន្ន។ លោកបន្តថាភារកិច្ចរបស់សមាគមអ្នកភ្លេង…

  • រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំទទួលបាន២.១៦លាននាក់ហើយ

    រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំទទួលបាន២.១៦លាននាក់ហើយ

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។ឯកឧត្តមបានបន្តថា សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ឯកឧត្តមបន្តទៀតថា «ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា…

  • រដ្ឋមន្ត្រីទេសចរណ៍៖ ជោគជ័យនៃការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

    រដ្ឋមន្ត្រីទេសចរណ៍៖ ជោគជ័យនៃការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង។ការថ្លែងបែបនេះរបស់ឯកឧត្តម ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏វិសេសមួយសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះពិតជាបានចូលរួមយ៉ាងសំខាន់ដល់ការពង្រឹងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច បេះដូងធំទូលាយ» ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញរំហូរភ្ញៀវទេសចរនៅក្នុងស្រុក និងពីអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២…

  • រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីកម្សាន្តបែបធម្មជាតិគួរជាទីទាក់ទាញ និងកំពុងលេចធ្លោមួយនៅលើភ្នំ១៥០០

    រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីកម្សាន្តបែបធម្មជាតិគួរជាទីទាក់ទាញ និងកំពុងលេចធ្លោមួយនៅលើភ្នំ១៥០០

    ខេត្តពោធិ៍សាត់៖ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១៥០០ កំពុងទទួលបាន ការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រក ព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។ ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ភ្ញៀវទេសចរ នឹងបាន ឃើញ ទឹកហូរលើជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតទឹកកម្សាន្ដ ដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា ។លោក កែវ សុផាន់ណារិទ្ធ ប្រធានការិយាល័យអភិវឌ្ឍមូលដ្ឋាននៃមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ពេលបច្ចុ្បន្នប្រជាសហគមន៍មូលដ្ឋានមានការយល់ដឹងខ្ពស់ទៅលើធនធានធម្មជាតិក្នុងនេះពិសេសពួកគាត់ដែលធ្លាប់តែចូលព្រៃកាត់ឈើបរបាញ់សត្វ នោះបានងាកមកចូលរួមអភិរក្សដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ ដែលជាប្រភពរកចំណូលមិនចេះរីងស្ងួតរបស់ប្រជាសហគមន៍។ លោកបានថ្លែងដោយបញ្ជាក់ដែរថា ទន្ទឹមជាមួយការចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃពួកគាត់ក៏បាននាំគ្នាចូលរួមថែរក្សាអនាម័យដើម្បីវិស័យទេសចរណ៍យ៉ាងសំខាន់របស់ពួកគាត់ទៀតផង។ប្រជាហគមន៍ក្រៅពីទុកដាក់សំរាមយ៉ាងមានរបៀបរៀបរយហើយ ក៏នាំគ្នាសម្អាតអនាម័យទាំងតាមមូលដ្ឋានរស់នៅ និងពិសេសតំបន់ទេសចរណ៍តែម្តង។ ដោយឡែក កញ្ញា កែម ម៉ានីត អ្នកទេសចរណ៍មួយរូបមកពីរាជធានីភ្នំពេញដែលបានមកកម្សាន្ត រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឱ្យដឹងថាទីកម្សាន្តមួយកន្លែងនេះពិតជាអស្ចារ្យជាមួយនឹងទឹកធ្លាក់បែបធម្មជាតិដែលអ្នកទេសចរបានមកកម្សាន្តដោយផ្ទាល់ហើយតែងមានក្តីរំភើបជាមួយទស្សនីយភាពគ្មានពីរក្នុងទឹកដីភ្នំ១៥០០មួយកន្លែងនេះ ។ ក្រៅពីនេះវាក៏ជាទីកន្លែងសម្រាកលំហែកាយមួយដែលមិនចេះនឿយណាយ និងប្រកបដោយភាពសុខដុមរមនាគ្មានគូប្រៀប។ជាមួយគ្នានេះកញ្ញាក៏បានសំណូមពរឱ្យក្រុមអ្នកទេសចរដែលចូលមកកម្សាន្តរមណីយមួយកន្លែងនេះរួមគ្នាថែរក្សាអនាម័យ ដើម្បីប្រែក្លាយទីកន្លែងនេះក្រៅពីមានសម្រស់ធម្មជាតិដែលមានស្រាប់ទាំងនេះនៅជាទីស្អាតល្អគួរជាទីមនោរម្យថែមទៀត។ ដោយឡែកអ្នកស្រី រស់ ផារី អ្នកលក់ចំណីអាហារនៅរមណីយដ្ខានទឹកធ្លាក់ថ្មដាតូចបានឱ្យដឹងថាបន្ទាប់ពីរមណីយដ្ឋានកន្លែងនេះមានការរីកចម្រើន និងមានភ្ញៀវទេសចរចូលកម្សាន្ត ហូរហែមកធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីការលក់ចំណីអាហារសម្រាប់ផ្គត់ផ្គត់ជីវភាពបានល្អប្រសើរជាងមុន។ពួកគាត់អាចរកចំណូលស្ទើររៀងរាល់ថ្ងៃពិសេសថ្ងៃ សៅរ៍ អាទិត្យនិងពិធីបុណ្យធំៗ។នៅទីកន្លែងនេះពួកគាត់មានលក់ចំណីអាហារមូួលដ្ឋានដែលអ្នកទេសចរអាចភ្លក្ស…

  • ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាបឹងទន្លេសាប រៀបចំឡើងក្នុងគោលបំណង គាស់រំលើងប្រពៃណីអ្នកកំពង់ភ្លុក និងចូលរួមចណែកកាត់បន្ថយកាកសំណល់បរិស្ថាន

    ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាបឹងទន្លេសាប រៀបចំឡើងក្នុងគោលបំណង គាស់រំលើងប្រពៃណីអ្នកកំពង់ភ្លុក និងចូលរួមចណែកកាត់បន្ថយកាកសំណល់បរិស្ថាន

    (ខេត្តសៀមរាប)៖ ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាបឹងទន្លេសាប ដែលជាពិធីបុណ្យប្រពៃណីមួយ អ្នកឃុំកំពង់ភ្លុកតែងតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណបឹងទន្លេសាប ដឹងគុណដល់ហ្វូងមច្ឆជាតិ និងធនធានជីវៈចម្រុះគ្រប់ប្រភេទ ត្រូវបានរៀបចំឡើងវិញ ក្រោយអាក់ខានចំនួន ១៥ឆ្នាំ ។ លោក សុខប្លង់ មេឃុំកំពង់ភ្លុក បានថ្លែងលើកឡើងថា បុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប ដែលអ្នកឃុំកំពង់ភ្លុករៀបចំឡើងវិញ ក្នុងឱកាសឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ ជាមួយនិងការអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា និងអបអរសាទរទិវាមហាសមុទ្រពិភពលោក ៨មិថុនា មានរយៈពេល ២ថ្ងៃចាប់ពីទី១៧ ដល់ ថ្ងៃទី១៨ ស្ថិតនៅក្នុង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំឡើង ក្នុងគោលបំងគាស់រំលើងនូវប្រពៃណី ដែលអ្នកកំពង់ភ្លុក ធ្លាប់រៀបចំកន្លងមក ព្រោះត្រូវបានបោះបង់ចោលអស់រយៈពេល ១៥ឆ្នាំ ពិសេស ចង់ផ្សព្វផ្សាយឲ្យប្រជាពលនៅក្នុងឃុំកំពង់ភ្លុកទាំងមូលឲ្យចេះស្រលាញ់បរិស្ថាន និងរួមគ្នាសំអាតបរិស្ថាន ផ្តោតទៅលើការចេះទុកដាក់សំរាម ដើម្បីទទួលទេសចរណ៍ ខណៈឃុំកំពង់ភ្លុក ជាឃុំមួយសម្បូរដោយសក្កានុពលទេសចរណ៍ មានព្រៃលិចទឹក ប្រជាពលរដ្ឋរស់នៅទីនេះមានរបៀបរបបរស់នៅជារបៀបបុរាណ ទាំងមុខរបរនេសាទ និងមុខរបរផ្សេង ជាពិសេស បឹងទន្លេសាបដែលមានថ្ងៃលិចស្អាតនៅរដូវវស្សា ។ លោក មេឃុំ…

  • ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន មានបំណងចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរទៅវិញទៅមក

    ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន មានបំណងចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរទៅវិញទៅមក

    ភ្នំពេញ៖ ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានបំណងចង់បង្កើតការិយាល័យរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។គោលបំណងនេះ ត្រូវបានលើកឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ៊ីយូជី គូម៉ាម៉ារ៉ូ(Yuji Kumamaru )អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនោះលោក Yuji Kumamaru បានលើកឡើងថា ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានការចាប់អារម្មណ៍បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ»។ តាមរយៈការលើកឡើងខាងលើនេះ ឯកឧត្តម ថោង ខុន ក៏ថ្លែងអរគុណ និងបានបន្តស្នើឱ្យអតីតទូតជប៉ុនជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងក៏បានស្នើឱ្យអតីតរាជទូតជប៉ុនជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ ជាការឆ្លើយតប លោក Yuji Kumamaru ក៏បានទទួលយកនូវសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត…

  • កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើ«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក

    កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើ«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក

    ភ្នំពេញ៖កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក ដែលក្រមអន្តរជាតិនេះមានគោលបំ​ណង​ បង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្រោយពីកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ក៏មានប្រទេសជាសមាជិកផ្សេងទៀត បានចុះហត្ថលេខាទទួលស្គាល់ជាបន្តបន្ទាប់ផងដែរ។ នេះបើតាមប្រភពក្រសួងទេសចរណ៍។ សូមរំឮកថា បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។ នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ។ ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ…

  • កម្ពុជា-ឥណ្ឌូណេស៊ី ជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ

    កម្ពុជា-ឥណ្ឌូណេស៊ី ជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ

    ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីឥណ្ឌូណេស៊ីបានឯកភាពគ្នាជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ខណៈគោលដៅទាំងពីរសុទ្ធជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញផ្នែក វប្បធម៌ពោរពេញទៅដោយអច្ឆរិយភាព។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រសួងទេស ចរណ៍ឥណ្ឌូណេស៊ី ដឹកនាំដោយឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង អ៊ូណុ (Sandiaga Salahudding Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចទំនើប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង បានកោតសរសើរចំពោះអច្ឆរិយភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសូមឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍ រវាង សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក និងរួមចំណែកទាក់ទាញភ្ញៀវទេសចរប្រទេសទី៣។ ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅតំបន់ប្រាសាទបុរោពុទ្ធោផងដែរ ដើម្បីរឹតចំណងមិត្តភាពលើវិស័យទេសចរណ៍ឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តម ថោង ខុន បានលើកឡើងពីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីនៅឆ្នាំ២០២២…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ-ព្រះសង្ឃគង់នៅវត្តចំពុះក្អែក និងវត្តក្រពើហា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ-ព្រះសង្ឃគង់នៅវត្តចំពុះក្អែក និងវត្តក្រពើហា

    ខេត្តកណ្តាល ៖ ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះព្រះសង្ឃ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក ស្ថិតក្នុងវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលស្ថិតក្នុងវត្តប្រជុំនទី (ហៅក្រពើហា) ហើយដែលបច្ចុប្បន្ននេះ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី មាន ២៣៥អង្គ និងនៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មាន ២៣១អង្គ។ ជាក់ស្តែងដើម្បីព្រះសង្ឃ និងសាមណសង្ឃ មានចង្ហាន់គ្រប់គ្រាន់ និងក្នុងឱកាសចូលព្រះវស្សាឆាប់ៗខាងមុខផងនោះ នៅថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់…

  • កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នានៅពហុកីឡដ្ឋានមរតកតេជោ អបអរខួប ៦៥ឆ្នាំនៃការបង្កើតចំណងការទូត

    កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នានៅពហុកីឡដ្ឋានមរតកតេជោ អបអរខួប ៦៥ឆ្នាំនៃការបង្កើតចំណងការទូត

    ភ្នំពេញ ៖ កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ អបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែ ក្រវាត់និងផ្លូវ» និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានសម្ដែងតាមបែបបទ ហ្វ្លាស់ ម៉ប (Flash Mob) ប្រកបដោយបរិយាកាសសប្បាយរីករាយជូនទស្សនិកជនកម្ពុជា បានទស្សនាជាមួយនឹងកម្រងទស្សនីយភាពដ៏វិសេសវិសាល តាមបែបប្រពៃណីខ្មែរនិងចិន។ អ្នកសម្ដែងភាគីចិន ច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ ម៉ូលី ហោ «Mo Li Hua» និងបទ ឌឹ មូន រីប្រេសិន ម៉ាយ ហាត «The Moon…