-
ព្រះគ្រូចៅអធិការចំនួន២៤វត្តនៅក្នុងខណ្ឌច្បារអំពៅឧបត្ថម្ភថវិកានិងទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ ។ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសន្យាថានិងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តអោយចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន…
-
មន្រ្តីវប្បធម៌៖សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ នឹងរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ផូរផង់
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល ខណៈអ្នកតាមដានសង្គមយល់ឃើញថា សុខភាពគឺជាកត្តាសំខាន់សម្រាប់បន្តការអភិវឌ្ឍវប្បធម៌របស់កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសុខភាពដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌ រាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារយេនឌ័រតាមអង្គភាពមន្ទីរសរុបប្រមាណ១៣០នាក់។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងចិត្រសិល្បៈ បានលើកឡើងថាការយល់ដឹងអំពីសុខភាពជាផ្នែកមួយ តែអ្វីដែលជាកិច្ចការចំពោះមុខដែលត្រូវបំពេញ គឺការចូលរួមប្រកបដោយថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ដោយឈរលើ ចំណេះដឹង ប្រពៃណី វប្បធម៌ ក្នុងការការពារទៅផលិត បង្កើតស្នាដៃ ការច្នៃប្រឌិត ស្តែងចេញពីចំណេះដឹងពីដូនតា ដែលជាមរតកមិនអាចកាត់ថ្លៃបាន។ លោកជំទាវបានបន្ថែមថា ៖ «ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឱ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង នៅក្នុងយុគសម័យនៃរាជរដ្ឋាភិបាលឌីជីថល»។ ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា សុខភាពគឺជារឿងដ៏សំខាន់ ដែលឈានទៅដល់ការអភិវឌ្ឍវប្បធម៌នៅក្នុងយុគ្គសម័យឌីជីថលក៏ដូចជាយុគ្គសម័យផ្សេងៗទៀត។…
-
ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាងនេះគឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន
ខេត្តតាកែវ ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ បានអញ្ជើញចូលរួមពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) ភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។ វត្តគិរីគង្គា ហៅវត្តបួរ មានទីតាំងលើកំពូលភ្នំបួរ គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤៩ ក្នុងស្រុកគិរីវង់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧៧ មកម៉្លេះ។ នៅក្នុងកំលុងឆ្នាំ២០០៨ ក្រោយពីបានមើលឃើញទីអារាមនេះមានព្រះវិហារចាស់តូចមួយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង សម្ដេចវិបុលបញ្ញា សុខ អាន បានចាត់ឱ្យ ឯកឧត្ដម លី ប្រុស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃរំដេង, លោកឧកញ៉ា វង្ស ឈាន និង លោកជំទាវ សុខ ណៃ ដឹកនាំលោកអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺ…
-
ឯកឧត្តម ជា វ៉ាន់ដេត ៖ វត្តអារាម មកជាទីសក្ការៈបូជា សំរាប់ប្រជាពុទ្ធបរិស័ទគ្រប់ទឹសទីឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ៧មករា
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា វត្តអារាម នៅក្នុងសម័យសង្រ្គាម គឺជាទីកន្លែងដាក់ឃុំ ឃាំង ធ្វើទុក្ខ បុកម្នេញ កាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថាប៉ុលពត ត្រូវរស់រាន ប្រែក្លាយជាទៅកន្លែងទីសក្ការៈបូជា គោរពប្រតិបត្តិ របស់ប្រជាពលរដ្ឋមកពីគ្រប់ទឹសទី នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។ ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ៧មករា រដ្ឋ និងប្រជាពលរដ្ឋ បានចូលរួមចំណែកនៅក្នុងការកសាងឡើងវិញជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននេះ មានវត្តប្រហែលជា៥ពាន់វត្តនៅទូទាំងប្រទេស ខណៈដែលវត្តប្រមានជា៧០០ ដែលមានអាយុកាលមិនក្រោម៨០០ឆ្នាំនោះទេ។ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាតើឬស្សសីមាវត្តក្រាំពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ មានព្រះសង្ឃ…
-
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ
ខេត្តក្រចេះ ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ ក្រោយ,ដងទង់, កុដ្ឋ, បន្ទប់ទឹក រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត ,លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើនទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយ ឈ្នះ ឈ្នះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា…
-
រដ្ឋមន្រ្តីក្រសួងធម្មការ៖ ក្នុងនាមជាអ្នកដឹកនាំកម្មវិធីអាចារ្យត្រូវធើ្វទៅតាមក្បួនច្បាប់ពីបុរាណ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។ ការលើឡើងរបស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ នៅទីស្ដីការក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ៕ ដោយ ង៉ាន់ ទិត្យ
-
យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ ខែ
សៀមរាប: យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ បាន ទទួលការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នា សាកលវិទ្យាល័យអង្គរ រយៈពេល ៦ខែ ពីសមាគមក្លឹបទេសចរណ៍សៀមរាប ដើ ម្បី រួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ១៩។ រដ្ឋបាលខេត្តសៀមរាបបាន ឱ្យដឹងនៅថ្ងៃទី ២៣ ខែឧសភា ថា វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំបើកសិក្សា នៅថ្ងៃទី ២៣ ខែឧសភា ក្រោមវត្តមាន ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកជាច្រើនរូប។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ប៉ាក់ សុខុម បានលើកឡើង ក្នុងឱកាសនោះថា នេះជា កម្មវិធីបណ្តុះបណ្តាលប្រ កបដោយស្តង់ដា និងធនធានគ្រូបង្គោលល្អៗ ហើយបច្ចុប្បន្នដៃគូពាក់ព័ន្ធរបស់ក្រសួង កំពុងធ្វើការជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HOKA) ដើម្បីរៀបចំទៅជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង…
-
គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅពាក់កណ្តាលឆ្នាំនេះ នឹងត្រូវពន្យារពេលបន្ថែមទៀត
កោះកុង៖អភិបាលខេត្តកោះកុងបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាតដែលនៅសេសសល់ មុននឹងអាចបើកដំណើរការសាកល្បងបាន។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានលើកឡើងកាលពីពេលថ្មីនេះថា គម្រោងដាក់ឱ្យដំណើរការនេះទំនងជាអាចត្រូវពន្យារទៅពេលក្រោយទៀត ដោយសារមកទល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បានបញ្ជាក់ពីភាពរួចរាល់របស់ខ្លួននៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ លោកជំទាវមិនទាន់អាចបញ្ជាក់លម្អិតពីចំណុចខ្វះខាត ដែលត្រូវកែប្រែទាំងនេះនោះទេ។ បែបនេះក្តី លោកជំទាវ មិថុនា ភូថង បានបានបង្ហាញក្តីរំពឹងថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជួយធ្វើឱ្យវិស័យទេសចរណ៍របស់ខេត្តនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗជាដើម។ ទាក់ទងនឹងការពន្យារពេលដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនេះដែរឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀតមែន។ លោកបានគូសបញ្ជាក់ថា ៖ «ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ តែយ៉ាងណាយើងរំពឹងថា ព្រលានយន្តហោះនេះនឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ»។ ចំពោះស្ថានភាពនៃការហោះហើរនៅកម្ពុជាបច្ចុប្បន្ន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បាននិយាយកាលពីចុងខែមេសាថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត ៦០ភាគរយ នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា …
-
«សកេរ» របាំសហសម័យថ្មីមួយ បង្កើតឡើងដោយសិល្បករខ្មែរ
ភ្នំពេញ៖របាំសហសម័យត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី២០ ហើយរបាំរាំមួយប្រភេទនេះគឺជាការច្របាច់បញ្ចូលគ្នារវាងរបាំប្រពៃណីជាតិនូវជំនាញបច្ចេកទេសថ្មីក្នុងសិល្បៈ និងជំនាញបច្ចេកទេសក្នុងទម្រង់បុរាណ។ របាំសហសម័យ ជារបាំដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកសិល្បៈ ហើយរបាំសហសម័យតែងត្រូវបានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ដើម្បីបង្ហាញពីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសង្គម។ ជាក់ស្តែងស្នាដៃសិល្បៈ «សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ២០២២ ដោយការយកទម្រង់របាំបុរាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើឱ្យស្នាដៃនេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុនមក។ លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា ស្នាដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយការផ្សាភ្ជាប់ទៅនឹងប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះក៏ទទួលបានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈផងដែរ។ លោក ង៉ែត រ៉ាឌី បានរៀបរាប់ឱ្យដឹងពីអត្ថន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។ កំពុងហាត់សមផង និងឆ្លៀតផ្តល់បទសម្ភាសន៍ផង លោក រ៉ាឌី បង្ហាញការយល់ឃើញថាស្នាដៃថ្មីសន្លាងមួយនេះនឹងក្លាយជាចំណងដៃដល់យុវជនជំនាន់ក្រោយឱ្យមានឱកាសសិក្សា បន្ថែមលើជំនាញរបស់ខ្លួន និងការវិភាគឱ្យការតែស៊ីជម្រៅផងដែរ។ លោក ង៉ែត រ៉ាឌី…
-
ក្រុមរថយន្ត Super Car កម្ពុជាបានធ្វើដំណើរមកពីភ្នំពេញ ចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តសៀមរាប
សៀមរាប៖ នាពេលថ្មីៗនេះ ក្បួនរថយន្តវប្បធម៌មួយក្រុមនៅភ្នំពេញ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងទឹកដីអច្ឆរិយ ដែលដឹកនាំដោយឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលជាក្រុមរថយន្ត Super Car កម្ពុជា បានរៀបចំកម្មវិធីដោយ Cambodia Car Culture។ ប្រធានក្រុមក្បួនរថយន្តវប្បធម៌ ឯកឧត្តម ទៀ ស្យាម បានបង្ហាញថា ក្រុមការងាររបស់យើងបានរៀបចំថតកម្មវិធីក្បួនរថយន្ត Super Cars កម្ពុជា នៅបរិវេណ Pub-Street និងបរិវេណទីធ្លាប្រាសាទអង្គរវត្ត ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍កន្លងមកក្នុងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ដែលបានរៀបចំក្បួនរថយន្ត Super Cars កម្ពុជា បានធ្វើដំណើរទៅតាមតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តសៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យមានភាពទាក់ទាញ តាមេយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures)…