-
សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមា”វត្តព្រះពុទ្ធពោធិញាណ”ហៅវត្តអាងពោធិ៍ក្នុងក្រុង-ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រះវិហារ រួមនិងសមិទ្ធផលនានាជាច្រើនទៀតស្ថិតនៅក្នុង “វត្តព្រះពុទ្ធពោធិញាណ” ហៅ(វត្តអាងពោធិ៍)ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ “វត្តព្រះពុទ្ធពោធិញាណ”ហៅ វត្តអាងពោធិ៍ ដែលកំពុងប្រាព្ធពិធបញ្ចុះខណ្ឌសីមានេះ បានចាប់ផ្តើកសាងក្នុងអំឡុងខែមីនាឆ្នាំ២០០៤ លើផ្ទៃដីទំហំប្រមាណ ៧.២៦៩,២០ម៉ែត្រក្រឡាក្រោមគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ហើយសំណង់ព្រះវិហារថ្មីនេះបានចាប់ផ្តើមសាងសង់ នៅដើមខែមេសា ឆ្នាំ២០១៤ ដែលមានទំហំ(១៦មx១០មនិងកំពស់៨ម)ប្រក់ក្បឿង មានរចនាបទខ្មែរ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបចំនួន ១០៥ ០០០ដុល្លារ ។ ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃកម្ពុជា សម្ដេចចៅហ្វាវាំងវរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក៏បានថ្លែងនាំមកនូវព្រះរាជបណ្តាំផ្ញើនិការសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹក និងការជូនពរជ័យសិរីមង្គលដ៏មហាប្រសើរ របស់អង្គព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី…
-
មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាងកន្លះលាននាក់នៅបន្តដើរលេងកម្សាន្ត

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែ មេសានេះថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរបញ្ចប់ គឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសាកន្លងទៅនេះ មានភ្ញៀវទេសចរ ចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំង ប្រទេស។ ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៥,៧៦៥នាក់ ។ចំនួនភ្ញៀវច្រើននេះ គឺដោយសារ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ បើតាមប្រភពក្រសួងទេសចរណ៍ អ្នកធ្វើដំណើរកម្សាន្តទាំងជាង៧៨ ម៉ឺននាក់នេះ បានធ្វើដំណើទៅកាន់ គោលដៅទេសចរណ៍ សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញជាង១២ម៉ឺននាក់,ខេត្តស្វាយរៀង ជាង៩ម៉ឺននាក់,ខេត្តបន្ទាយ មានជ័យ ជាង៨ម៉ឺននាក់,ខេត្តបាត់ដំបង ជាង៨ម៉ឺននាក់, ខេត្តកំពតជាង ៦ ម៉ឺននាក់, ខេត្តព្រះសីហនុជាង ៥ម៉ឺននាក់និង ខេត្តសៀមរាបជាង ៥ម៉ឺន នាក់។ ប្រភពដដែលបន្តថា ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយ ធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមាន ចំនួនជាមធ្យម ចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេល ចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលមានចំនួន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ មានកត្តា ០៣ យ៉ាងដែលធ្វើឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន

ខេត្តព្រះសីហនុ ៖ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា មានកត្តា ០៣ យ៉ាងដែលធ្វើឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ កត្តាសុខសន្តិភាព ,កត្តាសិទ្ធិសេរីភាព និង កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូម អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ…
-
នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ

ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈុន បានលើកឡើងថា នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២៣ បន្ទាប់ពីបានចូលចតនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសជាច្រេីនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទៅទទួលដោយភាពកក់ក្តៅ និងស្និទ្ធស្នាលស្នាល មិនអាចបំភ្លេចបាន។ ការបញ្ជាក់របស់ឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បែបនេះក្នុងពេលជួបអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០២៣ ដែលគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ។ ឯកកឧត្តម លូ គឹមឈុន បានឱ្យដឹងបន្ថែមទៀតថា ស្តូបនាវាវ៉េសស្ទើដាម បាននិងកំពុងសាងសង់ នៅផែចាស់ ដើម្បីរំលឹកដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីប្រទេស និងដែនដីមួយចំនួនបានបដិសេធមិនអោយអនុញ្ញាតចូលចត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០…
-
បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាវត្តព្រះបារមីវង្គតបុរី ៣យប់៤ថ្ងៃ បានធ្វើពិធីក្រុងពាលី និងមានការសម្តែងសិល្បៈកំសាន្តរាល់យប់

ភ្នំពេញ៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូលហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមនារសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២៣ រយៈពេល ៣យប់ ៤ថ្ងៃ ដោយមានការសម្តែងសិល្បៈកំសាន្តរាល់យប់ផងដែរ ។ ដោយឡែកនៅរសៀលថ្ងៃទី២១មេសា ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំឫសសីមា និងពិធីក្រុងពាលី និងបង្ហូតទង់នៅក្នុងទីអារាមវត្តនេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួមបុណ្យពីព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារត្រកូល ហ៊ុនជាច្រើនគ្រួសារ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមជាតិ

ខេត្តកំពង់ស្ពឺ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តស្វាយទាប ស្ថិតនៅ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនា បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ តាមរយៈ ការផ្សារភ្ជាប់រវាងអាណចក្រ និងពុទ្ធចក្រ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណចំពោះ ព្រះធម្មជោត្តោ ម៉ៅ ង៉ែត ព្រះចៅអធិការវត្តស្វាយទាប អតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដែលបានរួមសាមគ្គីគ្នាដោយបានចលនាគៀងគរថវិកាមកកសាង ព្រះវិហារ បង្កាន់ដៃជុំវិញសាលាធម្មសភា សាលាទទួលភ្ញៀវ កុដិ ខ្លោងទ្វារ ជីកស្រះទឹក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ…
-
ឯកឧត្តម ឈិន កេតនា ៖ ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ នាដើមខែឧសភា ទៅតាមកាលវេលានៃការកំណត់ ។ ការលើកឡើងនេះធ្វើឡើង នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាស ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខ។ ឯកឧត្តម ឈិន កេតនា បានបញ្ជាក់ថា កាលបរិច្ឆេទ និងទីតាំង ប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំបានទូលប្រគេន និងជម្រាបជូនផងដែរអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំនេះ ឱ្យដំណើរការ និងប្រព្រឹត្តិទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើងថ្កាននៃយើង។ ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ…
-
អង្គរសង្រ្កាន្តពលរដ្ឋបង្ហាញក្តីសប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍នេះមានជារៀងរាល់ឆ្នាំ

ខេត្តសៀមរាប៖ ពលរដ្ឋដែលបានដើរលេងកម្សាន្តសង្រ្កាន្តឆ្នាំថ្មីពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងទឹកដីខេត្តសៀមរាបមានការជក់ចិត្ត និងដក់ជាប់ក្នុងអារម្មណ៍ជាមួយក្តីសប្បាយរីករាយមិនអាចបំភ្លេចបានទាំងនេះចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀតដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរក្នុងការជួបជុំ ក៏ដូចជាជំរុញវិស័យទេសចរជាតិ និងអន្តរជាតិមកកម្សាន្តប្រទេសកម្ពុជា។ ព្រឹត្តការណ៍អង្គរសង្រ្កាន្ត បាននាំមកនូវសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរសម្រាប់សម្តែងលើទឹកដីអង្គរនៃតំបន់ឧទ្យានអង្គរ។សម្រាប់ព្រឹត្តការណ៍នេះ ក៏ប្រារព្ធឡើងស្របគ្នាជាមួយគម្រប់ខួប ១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរមិនថាពលរដ្ឋកម្ពុជា សូម្បីតែជនជាតិបរទេសក៏បានចូលរួមកម្សាន្តសប្បាយរីករាយជាមួយនឹងភាពចម្រុះដែលមានទាំងការសម្តែងសិល្បៈ វប្បធម៌ កីឡា ល្បែងប្រជាប្រិយ របស់ខ្មែរ ការប្រគុំតន្រ្តី និងពិសេសតំបន់ប្រសាទដ៏អច្ឆរិយរបស់ដូនតាខ្មែរក្នុងទឹកដីខេត្តសៀមរាបតែម្តង ។ លោក ចៅ ថាយ ដែលមកពីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា លោកមកកម្សាន្តនៅខេត្តសៀមរាបនេះពិតជាទទួលនូវអារម្មណ៍ប្លែក និងមានក្តីសប្បាយរីករាយជាខ្លាំងដោយសារការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តមានភាពអធិកអធម ហើយប្រកបដោយភាពចម្រុះបែបធ្វើឱ្យការដើរកម្សាន្តមិនចេះនឿយហត់សោះឡើយ បើទោះបីអាកាសធាតុក្តៅបែបណាក្តី។ជាមួយគ្នានេះលោកចង់ឱ្យមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំបន្តទៀត ។ អ្នកស្រី ឈឹម ថារី ដែលបានមកដើរកម្សាន្តនៅតំបន់ប្រាសាទអង្គរវត្តបានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានពិតជាផ្តល់នូវក្តីក្តីរំភើបជាមួយការសម្តែងសិល្បៈជាច្រើនរបស់ខ្មែរដូចជា ល្បែងប្រជាប្រិយ ប្រគុំតន្រ្តី រាំ របាំត្រុដិ បោះអង្គុញ ចោលឈូង លាក់កន្សែងជាដើម។ ទាក់ទិនក្នុងរឿងនេះដែរ លោក ឱម ករុណា ដែលបានធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២៩២៣បានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានបានពាំនាំមាំនូវល្បែងកម្សាន្ត ការសម្តែងសិល្បៈច្រើនយ៉ាងណាស់ធ្វើឱ្យអ្នកដែលមកកម្សាន្តមានក្តីសប្បាយរីករាយនិងព្រមទាំងជាប់ចិត្តជាខ្លាំង។…
-
ពលរដ្ឋចូលរួមយ៉ាងច្រើន ក្នុងសង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ ដោយពោរពេញនិងស្នាមញញឹម និងភាពស្និទ្ធស្នាល ក្រោមម្លប់សន្តិភាព

ភ្នំពេញ ៖ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ មេសា ឆ្នាំ២០២៣ សម្រាប់នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំនោះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះកររហូតដល់រាប់ពាន់នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម។ ការចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយនេះ ក៏បានសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។ ជាមួយគ្នានោះដែរគេបានសង្កេតឃើញមានវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានចូលរួមលេងក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំនេះយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តសៀមរាប ទទួលបានអ្នកដើរលេងកម្សាន្ត ប្រមាណ ១លាន៣០ម៉ឺននាក់ នាថ្ងៃទី១៦មេសា

ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀត នៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៦មេសា ទទួលបានអ្នកដើរលេងកម្សាន្តប្រមាណ ១លាន៣០ម៉ឺននាក់ ខណៈរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអ្នកដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់ ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។ របាយការណ៍ដដែលបានឱ្យដឹងថា៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់ក្នុងនោះមានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ១.០២៧.០០០ នាក់ ដោយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប មានចំនួនប្រមាណ ៨៥០.០០០ នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១៥.០០០ នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់, សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់ ។ ចំពោះភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤ នាក់ ។ ដោយឡែកសម្រាប់រយៈពេល ០៣ថ្ងៃ…