-
ជនបរទេសបង្ហាញក្តីរំភើបពេលមកចូលរួមកម្សាន្តអង្គរសង្រ្កាន្ត និងទទួលអារម្មណ៍ភ្ញាក់ផ្អើលពីទឹកដីអច្ចរិយនៃខេត្តសៀមរាប
ខេត្តសៀមរាប៖ ភ្ញៀវទេសចរ ជាជនបរទេសដែលបានចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០២៣ នេះបានបង្ហាញក្តីរំភើប និងបានកោតសរសើរពីការរៀបចំកម្មវិធីកម្សាន្ត និងក៏ដូចជាទទួលអារម្មណ៍ភ្ញាក់ផ្អើលលើទឹកដីអច្ឆរិយរបស់កម្ពុជាដែលក្រៅពីមានទីកន្លែងកម្សាន្តដ៏សម្បូរបែបគ្មានគូប្រៀបហើយ នៅមានសំណង់ប្រាសាទបុរាណដ៏ល្អឥតខ្ចោះធ្វើឱ្យពួកគេរកនឹកស្មានមិនដល់ទៀតផង។ គួរបញ្ជាក់ថា ពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះបានប្រព្រឹត្តិទៅ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងនេះការរៀបចំអង្គរសង្រ្កាន្តមិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជាចូលកម្សាន្តយ៉ាងច្រើនលើសលប់នោះទេភ្ញៀវទេសចរបរទេសក៏គេឃើញបានធ្វើដំណើរមកចូលកម្សាន្តយ៉ាងច្រើនកុះករដើម្បីកម្សាន្តសប្បាយរីករាយជាមួយពលលរដ្ឋកម្ពុជាផងដែរ។ ខណៈពេលកំពុងដើរកម្សាន្ត មើលការលេងល្បែងប្រជាប្រិយខ្មែរក្នុងអង្គរសង្រ្កាន្តនៃទឹកដីខេត្តសៀមរាប អ្នកស្រីឃីតធីវ៉ារី អ្នកទេសចរមកពីប្រទេសអង់គ្លេសបានបញ្ជាក់ប្រាប់ថាអ្នកស្រីទើបតែមកដល់ប្រទេសកម្ពុជា ហើយមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីរបស់កម្ពុជានេះជាពន់ពេក។ក្នុងពេលឃើញទឹកដីកម្ពុជាដ៏ស្អាតល្ងផូរផង់ និងរួមទាំងកន្លែងកម្សាន្តល្អឯកទាំងនេះអ្នកស្រីនឹងទាក់ទាញជនជាតិអង់គ្លេសដទៃ បន្ថែមទៀតដើម្បីចូលមកកម្សាន្តកម្ពុជា។ ស្រ្តីជនជាតិអង់គ្លេសរូបនេះបានបញ្ជាក់បន្ថែមថា៖”ខ្ញុំបានឃើញពីជីវភាពរស់នៅ វប្បធម៌ សិល្បៈ សាសនានិងអ្វីផ្សេងៗទៀតរបស់កម្ពុជាខ្ញុំពិតជាសប្បាយចិត្ត និងពេញចិត្តប្រទេសមួយនេះណាស់”។ មិនខុសគ្នានេះ អ្នកស្រី ខាក់ធើ មកពីប្រទេសអង់គ្លេសបានរៀបរាប់ប្រាប់ពីដំណើរកម្សាន្តនៅកម្ពុជាពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាននេះថាពិតជាធ្វើឱ្យអ្នកស្រីរំភើប និងរីករាយជាខ្លាំង។អ្នកស្រីស្រឡាញ់ពេញចិត្តនិងក៏ដូចជាចាប់អារម្មណ៍ទៅនឹងអ្វីដែលជាវប្បធម៌ សិល្បៈសាសនានៅកម្ពុជា។ កំពុងដើរកម្សាន្តជាមួយនឹងក្រុមអ្នកទេសចរបរទេសដូចគ្នាក្នុងទឹកដីខេត្តសៀមរាបនេះដែរ លោកស្រី អ៊ែន រៀល អ្នកទេសចរមកពីប្រទេសសហរដ្ឋអាមេរិកបានបង្ហាញក្តីរំភើបថាពេលមកដល់កម្ពុជាលោកស្រីសប្បាយចិត្តខ្លាំងណាស់ក្រៅពីឃើញទឹកដីដ៏ល្អផូរផង់ហើយ នៅឃើញពលរដ្ឋកម្ពុជាញញឹមរាក់ទាក់។ទោះជាលោកស្រីមកកម្ពុជាលើកទី១តែលោកស្រីនឹងចងចាំពីកម្ពុជាមិនភ្លេចសោះឡើយពិសេសការដើកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានទស្សនីយភាពល្អឯកដែលលោកស្រីរកនឹកស្មានមិនដល់។ ជាមួយគ្នានេះ លោក ពីស្យុង អ្នកទេសចរមកពីប្រទេសបារាំងបានបង្ហាញអារម្មណ៍រំភើបរីករាយថាលោកជាអ្នកទេសចរឆ្លងកាត់មកពីប្រទេសវៀតណាម ហើយបានបន្តមកប្រទេសកម្ពុជា។ពេលមកដល់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តទឹកដីខេត្តសៀមរាបនេះលោកពិតជាទទួលអារម្មណ៍រំភើបរីករាយខ្លាំងពេលឃើញការៀបចំដ៏ល្អឯក…
-
បុណ្យចូលឆ្នាំថ្មីថ្ងៃទី២ កម្ពុជាទទួលបានភ្ញៀវជា៤,២លាននាក់
ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវសរុបមានចំនួនជាង៤,២៣លាននាក់ ក្នុងនោះភ្ញៀវជាតិ៤,២លាននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង១៨ម៉ឺននាក់។នេះបើតាមការអោយដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ប្រភពដដែលបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តសៀមរាប ៦៥៣,៦៧៩នាក់,ខេត្តកំពង់ចាម ៥១៥,១២៩នាក់,ខេត្តកំពត ៤០៤,០៥៨នាក់,ខេត្តបាត់ដំបង ៤០០,២៧៣នាក់,រាជធានីភ្នំពេញ ៣២៦,៣២៧នាក់,ខេត្តស្វាយរៀង ២៧៨,២០៦នាក់,ខេត្តកំពង់ឆ្នាំង ២៣៩,៥៩០នាក់,ខេត្តបន្ទាយមានជ័យ ២២០,៥៧៧នាក់និងខេត្តកំពង់ស្ពឺ ២០២,១៦២នាក់។ ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២នេះ មានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះមានការកើនឡើងរហូតដល់ប្រមាណ១០១.៩៤% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ សរុបទាំង២ថ្ងៃ ភ្ញៀវសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់។ ប្រភពក្រសួងទេសចរណ៍បានអោយដឹងថា:ចំនួនភ្ញៀវទេសចរដ៏ច្រើនក្នុងថ្ងៃទី២នេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋបានចេញដើរកម្សាន្តគ្រប់ទិសទីបន្ទាប់ពីបញ្ចប់ពិធីទទួលទេព្តាឆ្នាំថ្មី ហើយបណ្តារាជធានីខេត្តក៏បានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ពិសេសនៅតាមទីរួមខេត្ត និងទីរួមស្រុក ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។ ដូចនឹងថ្ងៃទី១ដែរ ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ មានតាំងពីពេលព្រឹក គឺភាគច្រើនប្រជាពលរដ្ឋយកចង្ហាន់ទៅវត្ត ហើយខ្លះទៀតធ្វើដំណើរកម្សាន្តត្រង់ទៅទីរមណីយដ្ឋានតែម្តង ខណៈដែលការកម្សាន្តបាញ់ទឹក លាបម្សៅ ចាក់ភ្លេងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ…
-
ពលរដ្ឋសម្រុកទៅលេង“អង្គរសង្ក្រាន្ត”ដោយបង្ហាញក្តីសប្បាយរីករាយនិងរំភើប ក្រោយវិបត្តិកូវីដ-១៩រួចមក
ខេត្តសៀមរាប៖ ព្រឹត្តិការណ៍“អង្គរសង្ក្រាន្ត”ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានការរៀបចំ៣ឆ្នាំជាប់ៗគ្នាដោយសារ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩រួចមក បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់ទិសទីសម្រុកចូលមកកម្សាន្តយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរិករាយនាទឹកដី ខេត្ត សៀមរាប ។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះបានប្រព្រឹត្តិទៅនាថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៣ វេលាម៉ោង១៦៖០០នាទី។ ពិធីបុណ្យដូនតារបស់ជាតិខ្មែរនាឆ្នាំនេះដែរត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០២៣ នេះដែរបានរៀបចំកម្មវិធីកម្សាន្តព្រមទាំងបង្ហាញទស្សនីយភាពលើសឆ្នាំមុនៗ ក្នុងពេលវេលាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អបអរឆ្នាំថ្មីនេះ។ ក្នុងរយៈពេល២ថ្ងៃនៃពិធីអង្គរសង្រ្កានដែលជាពិធីបុណ្យចូលឆ្នាំថ្មីគេសង្កេតឃើញពលរដ្ឋគ្រប់ទិសទីសម្រុកចូលកមកកម្សាន្តយ៉ាងអធិកអធមប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។គ្រប់ទីកម្សាន្ត ទីកន្លែងលេងល្បែងប្រជាប្រិយ កន្លែងប្រគុំតន្រ្តី កន្លែងពិព័រណ៍…ពោរពេញទៅដោយហ្វូងមនុស្សច្រើនកុះករ និង ប្រកបដោយទឹកមុខស្រស់ស្រាយរកអ្វីមកប្រៀបផ្ទឹមពុំបានសោះឡើយ ។ លោក ខឿន សុផាន់ ជាយុវជនរស់នៅ ខេត្តសៀមរាបខណៈពេលមកចូលរួមកម្សាន្តក្នុងពិធី អង្គរសង្រ្កានបានឆ្លៀតប្រាប់ឱ្យដឹងថា៖បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩រួចមកការរៀបចំព្រឹត្តិការណ៍នាឆ្នាំនេះឃើញថាធំ និងអស្ចារ្យធ្វើឱ្យរូបលោកដើរកម្សាន្តសប្បាយរីករាយ និងរំភើបជាងបណ្តាឆ្នាំកន្លងមក។បើតាមការសង្កេតលោកឃើញថាមានមនុស្សចូលមកកម្សាន្តច្រើន ដែលមើលទៅមានសភាពអធិកអធមខ្លាំងណាស់ ។ ដោយឡែក លោក…
-
ចូលឆ្នាំថ្ងៃទី២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញបូជាផ្កាភ្ញីទៀន ធូបនៅទីសក្ការៈភ្នំគូលែន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ដែលជាថ្ងៃទី ២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ បាន អញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់លើភ្នំគូលែន សូមជួយតាមថែរក្សា ការពារព្រះ រាជា ណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ។ នៅក្នុងពិធីតាមបែបសាសនានេះដែរ ព្រះសង្ឃគង់នៅទីអារាមវត្តភ្នំគូលែន បានស្វាធ្យាយចម្រើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យ ឱ្យកើតមាន ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ប្រជា ពលរដ្ឋកម្ពុជាទូទាំងប្រទេស។ បន្ទាប់ពីបានអញ្ជើញបួងសួងនៅតាមទីសក្ការៈគ្រប់ទីកន្លែងលើភ្នំគូលេនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ដល់កង កម្លាំង ប្រដាប់អាវុធ ប្រជាការពារ ក្រុមអភិរក្ស មន្រ្តីបរិស្ថាន ដែលមានភារកិច្ចការពារ តំបន់ភ្នំគូលែន និងបានអញ្ជើញនាំយក ក្រណាត់ស សារុង ក្រមានិងថវិកា ជូនតាជី យាជី…
-
ក្រសួងទេសចរណ៍៖ បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១មានភ្ញៀវ ទេសចរដើរកម្សាន្ត ជាងពីរលាននាក់
ភ្នំពេញ៖ ក្នុងរយៈពេលមួយថ្ងៃដំបូង នៃ ពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខ្មែរមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅទូទាំង ប្រទេសមានជាងពីរលាននាក់ ដែលមាន កើនឡើងជាង១៤០ភាគរយ បៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៥ខែមេសានេះថាតាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្តសម្រាប់ថ្ងៃទី១នៃពិធី បុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៤ខែមេសាមានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំង ប្រទេស សរុបចំនួន ២ ០៩៨ ៥០១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២ ០៧៩ ៦៧០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៨៨៣១ នាក់។ ក្រសួងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប ៤៣ ៦៦៧៩ នាក់ ខេត្តបាត់ដំបង ៣០ ៥៦១៥ នាក់ រាជធានីភ្នំពេញ ២៦៣ ៥៤៩ នាក់ ខេត្តស្វាយរៀង ១៤៤ ៧៧៨ នាក់ខេត្តកណ្តាល ១២៨ ៦៩១…
-
អភិបាលរាជធានីភ្នំពេញអញ្ជើញទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី នៅរម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ,អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យករម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតី នាឱកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យមានសេចក្តីសុខចម្រុងចម្រើននិងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយះពេល១ឆ្នាំកន្លងទៅដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។ សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ បានចូលមកដល់នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ជាតិជាច្រើន ។ មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ៍មានទាញព្រ័ត្រ, លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំកំសាន្តជាដើម ។ ក្នុងសង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើងដែលមិនបានអញ្ជើញទៅស្រុកកំណើត ឬមិនបានទៅលេងទីឆ្ងាយបានមកលេងកំសាន្តនៅទីនេះ ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃគឺថ្ងៃទី១៤.១៥.១៦…
-
ជប៉ុនអនុញ្ញាតឱ្យមានទិដ្ឋការតាមអនឡាញ ដល់ប្រទេសចំនួន១០ ពិសេស មានសុពលភាពរហូតដល់៩០ថ្ងៃ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋាការតាមអនឡាញ (eVisa) ។នេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។ នេះបើយោងតាមក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ នាកិច្ចជំនួបនោះ លោកឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ តាមរយៈក្រសួងទេសចរណ៍ លោក អេណុ អាត់ស៊ូស្ស៉ឹ បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។ លោកមានប្រសាសន៍ថា ៖ «កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ មុនធ្វើដំណើរចូលទៅប្រទេសជប៉ុន។ តាមរយៈការទទួលបានទិដ្ឋការអនឡាញថ្មីនេះ ភ្ញៀវទេសចរអាចដើរទស្សនា ស្នាក់នៅប្រទេសជប៉ុនបានរយៈពេល៣ខែ ដោយគិតទាំងការចេញចូលច្រើនដងជាដើម»។ ជាមួយគ្នានោះដែរ លោក ថោង ខុន បានលើកឡើងដោយបានចាត់ទុកគោលការណ៍អនុញ្ញាតឱ្យមានការស្នើសុំទិដ្ឋការអនឡាញនេះ ពិតជាល្អប្រសើរណាស់សម្រាប់វិស័យទេសចរណ៍ប្រទេសទាំង២។ លោកបានបញ្ជាក់ថា ៖ «ភ្ញៀវទេសចរមិនចំណាយពេលយូរ សន្សំសំចៃប្រាក់…
-
អភិបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅល្ងាចថ្ងៃទី១៤មេសានេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨រោជខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ មេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន ៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវីជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់នៅល្ងាចថ្ងៃទី១៤ មេសាដដែរនេះ ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ។ នេះជាឆ្នាំទី២នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយៈពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋា ភិបាលអនុញ្ញាតិឧិ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិនេះដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ…
-
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរ កងកម្លាំងគ្រប់រាជធានី-ខេត្ត នឹងថែរក្សាការពារសន្ដិសុខ ជូនពលរដ្ឋ ក្នុងរយៈពេលចូលឆ្នាំថ្មីនេះ
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សង្ឃឹមថា អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ សម្ដេចតេជោ បានលើកឡើងថា សង្ក្រាន្តថ្នាក់ជាតិ បានកើតឡើងគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។ សម្ដេច បន្ដថា ប្រជាជនខ្មែរ ពិតជាសប្បាយរីករាយជាខ្លាំង ទោះបីជួបផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីកូវីដ-១៩ និងផលវិបត្តិពីខាងក្រៅមួយចំនួនផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននិងកំពុងរៀបចំគ្រប់ទីកន្លែង ដើម្បីទទួលទេវតាឆ្នាំថ្មី ហេតុនេះ សម្ដេច បានណែនាំដល់សមត្ថកិច្ច ខិតខំតែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត…
-
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាចំនួន ៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរ បានដោយសប្បាយរីករាយក្នុងឆ្នាំ២០២៣នេះ ។ សម្ដេចតេជោ បានបន្តថា កត្តាទាំង៦នោះ មានដូចជា៖ សុខសន្ដិភាព, ការគ្រប់គ្រងកូវីដបានល្អ , ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានពេញផ្ទៃប្រទេស, មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល, ប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់ និងការរៀបចំបានល្អរបស់រាជរដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ វាមិនមែនជាការចៃដន្យទេ ដែលធ្វើព្រឹត្តិការណ៍ធំមួយនេះបាន ។ សូមជម្រាបថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទរ និងជួបជុំក្រុមគ្រួសារ។ ក្រោមដំបូលសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ន បានធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមរៀបចំពិធីជាតិដ៏ធំនេះបានដោយសេរី និងភាពរីករាយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ