-
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាចំនួន ៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរ បានដោយសប្បាយរីករាយក្នុងឆ្នាំ២០២៣នេះ ។ សម្ដេចតេជោ បានបន្តថា កត្តាទាំង៦នោះ មានដូចជា៖ សុខសន្ដិភាព, ការគ្រប់គ្រងកូវីដបានល្អ , ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានពេញផ្ទៃប្រទេស, មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល, ប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់ និងការរៀបចំបានល្អរបស់រាជរដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ វាមិនមែនជាការចៃដន្យទេ ដែលធ្វើព្រឹត្តិការណ៍ធំមួយនេះបាន ។ សូមជម្រាបថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទរ និងជួបជុំក្រុមគ្រួសារ។ ក្រោមដំបូលសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ន បានធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមរៀបចំពិធីជាតិដ៏ធំនេះបានដោយសេរី និងភាពរីករាយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នៅមានជំនួបរវាងបុរស និងស្រ្តី ដែលអាចក្លាយទៅជាគូភរិយាស្វាមីនាពេលខាងមុខ
សៀមរាប ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នូវមានជំនួបរវាងបុរស និងស្រ្តី ដែលអាចក្លាយទៅជាគូភរិយាស្វាមីនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កីឡាល្បុក្កតោ ដែលបានចូលជាបេតិកភណ្ឌភិភពលោកនាពេលថ្មីៗកន្លងទៅនេះ ហើយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ល្បុក្កតោ នឹងមានសម្ដែងបង្ហាញនូវទស្សនីយភាពជាច្រើនផងដែរ។ សម្តេច បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបត្រីកោណរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នៅមានជំនួបទី៤ទៀត គឺជំនួបរវាងស្រ្ដីនិងបុរសដែលអាចចាប់ផ្ដើមនៅទីនេះ នឹងអាចក្លាយជាអនាគតភរិយា និងស្វាមីនាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ចំពោះការជួបគ្នារវាងបុរស និងស្រ្តីនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅឆ្នាំ២០២៣នេះ សូមឲ្យក្លាយទៅជាប្តីប្រពន្ធស្រលាញ់គ្នារហូតតទៅ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ អង្គរសង្រ្កាន្ត បានបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គរសង្រ្កាន្ត បានបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ សម្ដេចតេជោហ៊ុនសែនបានបង្ហាញរូបភាពអមជាមួយខ្លឹមសារដូច្នេះថា៖ យាយៗក្នុងឆ្នាំខ្លា មុនពេលឆ្លងចូលឆ្នាំទន្សាយ។ សម្ដេចបញ្ជាក់ថា អង្គរសង្រ្កាន្ត បង្កើតឱកាសមិនគ្រាន់តែសម្រាប់យុវជនទេ តែសម្រាប់មនុស្សគ្រប់វ័យទាំងអស់ ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក
-
ស.ស.យ.ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ
ខេត្តបាត់ដំបង ៖ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការគ្រប់គ្រងជំងឺកូវីដ19បានដោយជោគជ័យ បានផ្ដល់ឱកាសឱ្យប្រជាជននៅទូទាំងប្រទេស មានការជួបជុំបានដើរលេងកម្សាន្តសប្បាយឡើងវិញ នៅគ្រប់ទីកន្លែង ។ ជាក់ស្ដែង ស,ស,យ,ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ឆាប់ៗនេះ ។ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ឱ្យដឹងថា៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ទីប្រជុំជនខេត្តបាត់ដំបង នៅជិតរង្វង់មូលលោកតាដំបងក្រញូង។ ឯកឧត្តម ស រដ្ឋា ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងខេត្តបាត់ដំបង អាចនឹងមានប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងច្រើនកុះករដើម្បីមកចូលរួមលេងកម្សាន្តសប្បាយនូវក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនាឆ្នាំនេះ ខណៈដែលព្រឹត្តិការណ៍សង្រ្កានកាលពីឆ្នាំ២០១៩ មុនការរាតត្បាតពីជំងឺកូវីដ-19ទទួលបានភ្ញៀវទេសចរប្រមាណជិត១លាននាក់ផងដែនោះ។ សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានកម្មវិធីការរាំលេងកំសាន្តតាមបទភ្លេងចង្វាក់ប្រពៃណីខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរ ដែលជាកេរតំណែលដ៏ល្អផូរផង់បន្សល់ពីដូនតា ។ មានការសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ និងជួបជាមួយតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា…
-
សង្ក្រាន្ត វត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០២៣នេះ
ភ្នំពេញ៖ ការតុបតែងរៀបចំសង្ក្រាន្តវត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ។ ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានរៀបចំតុបតែង នៅក្នុងបរិវេណ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ ដើម្បីទទួលប្រជាពលរដ្ឋចូលរួមសង្ក្រាន្ត វត្តភ្នំ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ សង្ក្រាន្តវត្តភ្នំ ឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ១៤.១៥.១៦ ខែមេសា។ សង្ក្រាន្តវត្តភ្នំ នៅឆ្នាំនេះ មានរៀបចំ «ភូមិ ខ្ញុំ» ឬ «ភូមិខ្មែរយើង» ដែលរៀបចំជាផ្នែកៗ ក្នុងនោះមានការតាំង បង្ហាញ ភូមិមួយ ផលិតផលមួយ ជារបស់ខ្មែរយើង រៀបចំកន្លែងប្រគុំតន្ត្រីសម័យ កន្លែងរាំវង់ កន្លែងស្រង់ព្រះ និងពូនភ្នំខ្សាច់ ជាដើម ៕ ដោយ…
-
ផ្កាស្បៃរឿង រីកស្រស់ជាមួយការរៀបចំសង្រ្កាន្តស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ផ្កាស្បៃរឿងរីកស្រស់ជាមួយការរៀបចំសង្រ្កាន្តស្រុកអូររាំងឪ ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាដើម្បីទទួលភ្ញៀវទេសចរណ៍ ជាពិសេសអ្នកស្រុកអូររាំងឪអោយបាន ទទួលនូវការរីករាយនៅក្នុងឆ្នាំថ្មីនេះបានប្រព្រឹត្តទៅបានយ៉ាងល្អ ។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍បន្តថា គោលបំណងនៃការដាំផ្កាស្បៃរឿង១លានដើម និងរៀបចំព្រឹត្តិាការណ៍សង្រ្កាន្ត គឺទី១ បានបំផុសអោយប្រជាជនកម្ពុជា បានទទួលនូវការរីករាយ ជាមួយឱកាសចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ទី២ ធ្វើយ៉ាងណាអោយការងារផ្សព្វផ្សាយកែលម្អរ គាំពារ បរិស្ថាន អោយបានទូលំទូលាយ បើកាលណាបរិស្ថានយើងមានភាពស្រស់ស្រាយ ប្រជាពលរដ្ឋក៏មានភាពស្រស់ស្រាយផងដែរ។ ឯកឧត្តម បញ្ជាក់បន្ថែមថា កត្តសំខាន់នោះគឺបង្ហាញការរួបរួមសាមគ្គីគ្នា រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាមួយនិងខាងប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មិនប្រកាន់ និន្នាការ គណបក្សនយោបាយណាមួយឡើយ ដែលនេះគឺជាការបង្ហាញនូវការរួបរួម សាមគ្គីភាព រវាងខ្មែរ និងខ្មែរ ហើយក៏បានឆ្លុះបញ្ចាំងនូវអ្វីដែលយើងទទួលបាននៅពេលនេះ ។ ការលើងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកអូររាំងឪ និងលោកជំទាវ…
-
ការបើកស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងកំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងទាក់ទាញអ្នកទេសចរកាន់តែច្រើន
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទឣង្គរវត្ត និងដើម្បីទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាឱ្យបានច្រើន នាឱកាសនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែមេសា បានជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធររដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពីការបើកឱ្យដើរឆ្លងស្ពានហាលនេះ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែមេសា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងស្របពេលជាមួយនឹងពិធីចូលឆ្នាំប្រពៃណីខ្មែរ»។ ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១១ ខែមេសាថា កាលដែលអាជ្ញាធរជាតិអប្សរាបើកឱ្យភ្ញៀវទេសចរអាចដើរឆ្លងកាត់ស្ពានហាលនេះ គឺដើម្បីសម្រួលក្នុងការអញ្ជើញចូលទស្សនាពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន។ ព្រឹត្តិការណ៍អង្គរសង្ក្រាន នឹងរៀបចំស្របគ្នាក្នុងពេលពិធីចូលឆ្នាំប្រពៃណីខ្មែរ ហេតុនេះអាជ្ញាធរជាតិអប្សារា ចង់សម្រួលការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរក្នុងការចេញ និងចូលទស្សនាប្រាសាទអង្គរវត្តមានភាពងាយស្រួល។ លោក ឡុង កុសល បានបញ្ជាក់ថា ៖ «ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ស្របពេលជាមួយពិធីចូលឆ្នាំប្រពៃណីខ្មែរ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីអង្គរសង្ក្រាន្ត គឺជាការលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដ៏រុងរឿង
សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឲ្យរុងរឿងឡើងវិញ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។ ឯកឧត្តម បានបញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នឹងមកងល់បច្ចុប្បន្នឆ្នាំ២០២៣ ជាស្មារតីរួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយរចនាបទខ្មែរក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូនៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទរបស់យើងដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ គឺភូមិខ្ញុំ ក្នុងទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយយើងសម្លៀកបំពាក់បែបណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាលតែមួយឬលើសពីមួយទាំងអស់នេះ គឺយើងតែងតែឆ្លងយោបល់សួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូអ្នកគ្រូសាលាវិចិត្រសិល្បៈជាមុនសិន មុននឹងយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការមួយដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌ យើងត្រូវធ្វើទៅតាមរចនាបទស្ទើរតែទាំងស្រុងក្នុងការយកគំរូតាមអ្វីៗដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកឬក៏អ្វី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទខ្មែរទេ“ ។សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣…
-
ឯកឧត្តម នេត្រ ភក្រ្តា៖ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត
ខេត្តពោធិ៍សាត់៖ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីនៃក្រសួងបរិស្ថាននិងអង្គការដៃគូ ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ និងជាការចូលរួម លើកស្ទួយទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តពោធិ៍សាត់នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា៖”យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តទៀតថា មានតំបន់ការពារធម្មជាតិចំនួន៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលក្នុងនេះមានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា ។ ឯកឧត្តមរដ្ឋេលេខាធិការ បញ្ជាក់បន្ថែមថា៖ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី…
-
អភិបាលរាជធានី បង្ហូតទង់ថ្មី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណាឃួង ស្រេង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញ ក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ខាងមុខនេះ។ ពិធីសូត្រមន្តតាមបែបសាសនានេះធ្វើឡើង នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរ ទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។ ការប្រារព្ធឱ្យមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំឱ្យបុព្វកាលរីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ឱ្យជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ២០២៣ ខាងមុខនេះ។ ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងអោយជាតិសាសន៍ ឬ ព្រះពុទ្ធសានានៅលើពិភពលោក…