Category: ស្រុកយើង

  • ឯកឧត្តម ថោង ខុន៖ មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកឡើងវិញដែរ

    ឯកឧត្តម ថោង ខុន៖ មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកឡើងវិញដែរ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។ ឯកឧត្តម រដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។ គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។ ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន…

  • តើធ្លាប់ស្គាល់ ឬធ្លាប់បានប្រើរបស់ទាំងនេះទេ?

    តើធ្លាប់ស្គាល់ ឬធ្លាប់បានប្រើរបស់ទាំងនេះទេ?

    ប្រភព៖ មរតកកម្ពុជា

  • ប្រាសាទបន្ទាយស្រី

    ប្រាសាទបន្ទាយស្រី

    ប្រាសាទនេះបើនិយាយពីក្បាច់ចំលាក់អស្ចារ្យខ្លាំងណាស់ល្អគ្មានគូប្រៀប។ ថ្មភក់មានលក្ខណៈពិសេសពណ៌ផ្កាឈូកដែលប្រាសាទផ្សេងៗទៀតមិនមាន ក្បាច់តូចល្អិតស្ដើងវិសយ័ចាក់ពុម្ព ល្អដូចស្រីទេពអប្សរសួគ៌ា។ ប្រភព៖ មរតកកម្ពុជា

  • ចម្លាក់នាគក្បាលប្រាំនៅប្រាសាទបេងមាលា

    ចម្លាក់នាគក្បាលប្រាំនៅប្រាសាទបេងមាលា

    ប្រភព៖ មរតកកម្ពុជា

  • កណ្តុរស្រែអាំង របស់ដែលខ្ញុំចូលចិត្ត 😋😋

    កណ្តុរស្រែអាំង របស់ដែលខ្ញុំចូលចិត្ត 😋😋

    ប្រភព៖ VP Store

  • រូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង

    រូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង

    ប្រភព៖ VP Store

  • មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ជូនម្ចាស់រមណីយដ្ឋាន ក្រោយរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ

    មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ជូនម្ចាស់រមណីយដ្ឋាន ក្រោយរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ

    បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីនៃមន្ទីរទេសចរណ៍ ចុះផ្សព្វផ្សាយច្បាប់ និងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ រួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើករមណីយដ្ឋាននានា និងបើកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញនាពេលថ្មីៗនេះ។ វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅ ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលមានការចូលរួមពីសំណាក់ មន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ម្ចាស់ និងអ្នកគ្រប់គ្រងតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូតយ៉ាងច្រើនផងដែរ។ ខ្លឹមសារនៃវគ្គផ្សព្វផ្សាយនេះ គឺតម្រូវឱ្យម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តវិធាន “៣ការពារ និង៣កុំ” ការវាស់កម្តៅ ការបាញ់អាល់កុល ការពាក់ម៉ាស់ការពារមុខ ការស្រង់ព័ត៌មានភ្ញៀវទេសចរចូលកម្សាន្ត ការរក្សាគម្លាតសង្គមមិនអោយមានការប្រមូលផ្តុំជាក្រុមធំ ការរក្សាអនាម័យជាប្រចាំតាមទីតាំងសំខាន់ៗ ការបញ្រ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរ និងសាធារណៈជន ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ការសហការជាមួយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ និងនីតិវិធីច្បាប់នានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង អាចអនុញ្ញាតបើកដំណើរការវិញបានលុះត្រាតែបានអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍ និងវិធានពាក់ព័ន្ធនានាបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាអនុវត្ត ១៣ចំណុច ជាមួយមន្ទីរទេសចរណ៍៕

  • ក្រុងព្រះសីហនុ គឺជាទីក្រុងមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍

    ក្រុងព្រះសីហនុ គឺជាទីក្រុងមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍

    ប្រភព៖ Trip Adventure

  • ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

    ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

    កម្រាលថ្មភក់ប្រវែង ៩០ម៉ែត្ រដែលជាស្រទាប់ខាងលើ នៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។ លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។ គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕ ដោយ ស៊ាន សុផាត

  • ទិដ្ឋភាពតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវឆ្ពោះទៅប្រាសាទបាយ័ន

    ទិដ្ឋភាពតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវឆ្ពោះទៅប្រាសាទបាយ័ន