-
ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់ របស់ពុទ្ធសាសនិកជនគ្រប់រូប

-
ការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបើកដំណើរសារឡើងវិញហើយ

-
រចនាសម្ព័ន្ធរបស់ផ្ទះឈើបុរាណខ្មែរមានច្រើនម៉ូត

-
អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងមិនភ្លេចរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ។ ផ្ទុយទៅវិញ ក្រុមការងារបានយកឱកាសនេះបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរជាប្រចាំ។ ជាក់ស្តែង ក្រុមការងារដែលប្រចាំការនៅតាមប្រាសាទរួមមានភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ បានជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន៕
-
អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

យោងតាមក្រសួងវប្បធម៌ នៅថ្ងៃទី២២មេសានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ កំពុងជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនោះ។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕
-
អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនរដូវវស្សាមកដល់

យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទិសនិរតី រួតទី៣នៃប្រាសាទបាយ័ន្ត ដែលប្រឈមនឹងហានិភ័យខ្ពស់ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន៖ ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន៩០ភាគរយ។ ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន៨០ភាគរយ និងទី៤ តម្លើងជណ្តើរគ្រោងដែកដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន១០០%ហើយ។ អ្នកជំនាញរូបនោះបញ្ជាក់ថា ដោយកៀកនឹងរដូវវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។ ដោយឡែកការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ៣ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។ កញ្ញា ម៉េង សុវណ្ណលីលីន បានដឹងទៀតថាផលលំបាកចំពោះការងារជួសជុលនេះគឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។ ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។ រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំយកល្បាយខ្សាច់ចេញនាំអោយមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ៕
-
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយហ្មត់ចត់ក្នុងនោះរួមមាន៖ ១៖…
-
ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។ គួរជម្រាបថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចរាល់លើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយនឹងការអនុម័តលើផែនទីចង្អុលផ្លូវដ៏សំខាន់មួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញបង្ហាញនូវលិខិតអារម្ភកថាដ៏ពិសេសមួយទៀត ជុំវិញការគាំទ្រផែនទីចង្អុលផ្លូវ (Roadmap) នេះ។ នៅក្នុងលិខិតអារម្ភកថានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនទីចង្អុលផ្លូវនេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ…
-
កិច្ចប្រជុំ បូកសរុបការងាររបស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

តាមរយៈកិច្ចប្រជុំ Zoom Meeting បូកសរុបការងារប្រចាំត្រីមាសទី១ របស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុកបានចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួន ១២១ ទីតាំង ស្មើនឹង១០០% បានប្រគល់ឡាបិលវិធានសុវត្ថិភាពចំនួន៦ ទីតាំងអាជីវកម្ម ម៉ាស្សាសុខភាពចំនួន ៨ទីតាំង បិទ/ផ្អាក និងខារ៉ាអូខេចំនួន ១៨ ទីតាំង បិទ/ផ្អាក។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍អោយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍យកចិត្តទុកដាក់បន្តសហការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចុះ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំស្តីពីវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្តពង្រឹងគុណភាពគោលដៅទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈនៅក្រោយវិបត្តិ និងជំរុញបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តក្រចេះអោយបានត្រឹមឆមាសទី១ ឆ្នាំ២០២១។
