Category: ស្រុកយើង

  • កម្ពុជាមានវត្តមាននៅសេសសល់សត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

    កម្ពុជាមានវត្តមាននៅសេសសល់សត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

    មណ្ឌលគិរី៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូងនៃតំបន់អារែងទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថានៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តឱ្យដឹងថាសត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។ទាក់ទិនក្នុងរឿងនេះកញ្ញាMILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមានដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។…

  • កិច្ចសម្ភាសន៍៖ លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត ស្តីពីខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវសុខកែវ នៅខេត្តតាកែវ (Video)

    កិច្ចសម្ភាសន៍៖ លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត ស្តីពីខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវសុខកែវ នៅខេត្តតាកែវ (Video)
  • ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា (Video)

    ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា (Video)
  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១ នៅទីស្ដីក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។ បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប បានអបអរសារទរនិងគាំទ្រទៅលើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ដោយមានការបំពេញបន្ថែមនូវធាតុចូលខ្លះៗ។ សេចក្តីព្រាងផែនការមេនេះ មានទស្សនវិស័យនិងគោលបំណងប្រែក្លាយខេត្តកែបឲ្យទៅជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”។ លោកនីផល្លី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានបានមានប្រសាសន៍ថា ក្នុងបេសកកម្មដើម្បីសម្រេចបាននូវទស្សនវិស័យនិងគោលបំណងអភិវឌ្ឍខាងលើនេះ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបបានដាក់ចេញនូវយុទ្ធសាស្ត្រគោលចំនួន៩ រួមមាន ៤៩យុទ្ធសាស្ត្រ ដោយបែងចែកជា៩៨សកម្មភាព ស្មើនឹង ២៥១ គម្រោង។ ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ គឺឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារនិងលើកស្ទួយនូវវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាគ្រោងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។ គួរបញ្ចាក់ផងដែរថា យុទ្ធសាស្ត្រគោលទាំង ៩ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបរួមមាន៖១.យុទ្ធសាស្រ្តអភិវឌ្ឍប៉ូលទេសចរណ៍ខេត្តកែប២.យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍរបៀងទេសចរណ៍ខេត្តកែប៣.យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍៤.យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍៥.យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប៦.យុទ្ធសាស្រ្តគ្រប់គ្រងនិងអភិវឌ្ឍវិស័យពាក់ព័ន្ធនានាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប៧.យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប៨.យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប៩.យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប៕

  • រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា

    រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា

    ទឹកជ្រោះ​ប៊ូស្រា គឺជា​រមណីយដ្ឋាន​ដ៏ល្បីល្បាញ​មួយ​ប្រចាំ​ខេត្ត​មណ្ឌលគិរី។ ប៊ូស្រា ស្ថិត​នៅ​ស្រុក​ពេជ្រាដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រ​ពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។

  • ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍នៅថ្ងៃ១២មករាឆ្នាំ២០២១ បានប្រកាសថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ស្ដីពីការផ្ដល់ចំណាច់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ទី Saint Kitts និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ូស្សែល។ ក្រសួងទេសចរណ៍បានបន្តថា កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ១លើ១ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតនៃការធ្វើចំណាត់ថ្នាក់ ក្នុងចំណោម១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ០,៩៩។ ដោយសារមានការគ្រប់គ្រងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទ្សនា ទោះបីជានៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជមងឺកូវីដ-១៩។ ចំណាត់ថ្នាក់នោះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជ និងជាឱកាសល្អក្នុងការផ្សព្វផ្សាយកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។ ក្រសួងទេសចរណ៍បានសម្ដែងការអបអរសាទរចំពោះការជាបា់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។ ក្រសួងទេសចរណ៍ក៏បបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រពន្ធ័ផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងនោះដល់ដៃគូពាក់ពន្ធ័ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩៕

  • អាជ្ញាធរជាតិអប្សរាបន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

    អាជ្ញាធរជាតិអប្សរាបន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

    ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។

  • ក្រសួងទេសចរណ៍ មានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩

    ក្រសួងទេសចរណ៍ មានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដោយរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរួចមក អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីឯកឧត្តមបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្នភាពនៃការងាររៀបចំ Travel Bubble។ឯកឧត្តមបណ្ឌិត ថោង ខុន បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

  • អាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ អុជធូបបួងសួងនៅមុខរូបសំណាកលោកតាឌី

    អាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ អុជធូបបួងសួងនៅមុខរូបសំណាកលោកតាឌី

    ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រៀបចំពិធីអុជធូបបួងសួង នៅមុខរូបសំណាកលោកតាឌី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបួងសួងសុំកុំឲ្យជំងឺកូវីដ-១៩ បន្តកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ធ្វើឡើងស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ស្ថិតនៅមុខបរិវេណរូប សំណាកលោកតាឌី ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការប្រគុំថ្វាយនូវភ្លេងពិណពាទ្យ និងរៀបចំគ្រឿងសក្ការៈបូជាជាច្រើនមុខ ដើម្បីឧទ្ទិសថ្វាយដល់ទស្សន៍បារមីលោកតាឌី ដែលជាអតីតមេទ័ពដ៏ខ្លាំងពូកែ ដែលប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តែងតែទៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មិនចេះលោះថ្ងៃ៕

  • ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងឲ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានចូលរួមពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មនោះ ត្រូវគេរាយការណ៍ថា នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារចំនួន៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនោះទៀត វានឹងគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕កឹម…