-
ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស
ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ត្រដេវ។
-
គំនូរគ្រាប់អង្ករ
ស្ត្រីខ្មែរឥស្លាមម្នាក់ មានគំនិតច្នៃប្រឌិត បានយកគ្រាប់អង្ករមកផ្គុំឡើងដោយដៃយ៉ាងផ្ចិតផ្ចង់ ធ្វើជាផ្ទាំងគំនូរសិល្បៈផ្សេងៗ តាមការចង់បាន ឬតាមតម្រូវការរបស់អតិថិជន។ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលអ្នកស្រីអា អិ សា បានចំណាយពេលលើរបរគំនូរអង្ករមួយនេះ ប៉ុន្តែវាទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ និងទទួលបានការផ្តល់កម្លាំងចិត្តច្រើន ពីអតិថិជន ហើយការលក់វិញគឺនៅមានកម្រិតតិចតួចនៅឡើយ ព្រោះវាមានតម្លៃថ្លៃបន្តិច។ អ្នកស្រីបានអោយដឹងដែរថា គំនូរពីគ្រាប់អង្ករ ខុសពីគំនូរដទៃទៀតត្រង់ថា ត្រូវប្រើពេលយូរក្នុងការចាប់គ្រាប់អង្ករម្តងមួយៗ ផ្ចិតផ្ចង់ក្នុងការតម្រៀបគ្រាប់អង្ករអោយអោយចេញជារូបរាង និងអន់ធ្មត់បំផុត ក្នុងគំនូរមួយផ្ទាំង អាចប្រើពេលពី២ ទៅ៣ថ្ងៃ ឫអាចឡើងទៅមួយសប្តាហ៍ផងទៅតាមគំនូរផ្ទាំងធំឬតូច។ អ្នកស្រី អា អិសា បានរៀបរាប់ពីដំណើរការនៃការធ្វើគំនូរពីគ្រាប់អង្ករយ៉ាងដូច្នេះថា មុនដំបូងគេត្រូវយកអង្ករទៅលាយនឹងជាតិថ្នាំម្យ៉ាង មុននឹងយកវាទៅលីង ដើម្បីបានជាពណ៌ និងជាពិសេសដើម្បីការពារកុំឲ្យមានសត្វល្អិតកាត់ ឫស៊ី ពិសេសថែមទាំងរក្សាបានគុណភាពទុកបានយូរទៀតផង។ ទន្ទឹមនឹងអាជីវកម្មនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រី អា អិសា តែងតែច្នៃប្រឌិតនៅរូបភាពថ្មីៗ ដែលជាទីចាប់អារម្មណ៍មានដូចជា រូបដំរី រូបប្រាសាទអង្គរ ផែនទីស្រុកខ្មែរ ទេសភាពស្រុកស្រែ រូបថតអនុស្សាវរីយ៍ គំនូរអក្សរផ្សេងៗជាដើម ។ អ្នកស្រីថា នឹងចែករំលែកចំណេះដឹងរបស់អ្នកស្រី ទៅយុវជនជំនាន់ក្រោយ ដែលចង់ចេះចង់ដឹងលើជំនាញមួយនេះ។…
-
ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់
ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់។ លោកតូ និងលោករិទ្ធ ម្ចាស់ហាងភួងមាល័យបាយសីខ្មែរ បានអោយដឹងថា ការចេះធ្វើមកុដគ្រប់ទម្រង់នេះ គឺចេះពីលោកគ្រូប៉ុល មករា និងមានលោកគ្រូអ្នកគ្រូជាច្រើនទៀត ដែលតែងតែផ្តល់យោបល់ និងបង្ហាត់បង្ហាញបន្ថែម។ ភួងមាល័យបាយសីខ្មែរ បានបញ្ជាក់ថា ក្រុមការងាររបស់លោក ពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ លើដែនដីដែលសម្បូរពោរពេញដោយអរិយធម៌ដ៏ថ្លៃថ្លា។ លោកបានបង្រៀន និងចែករំលែកបទពិសោធខ្លះៗ ពីរបៀបធ្វើមកុដ និងគ្រឿងអលង្ការផ្សេងៗ បាន២ជំនាន់មកហើយ និងបើកវគ្គបន្តបង្រៀន និងចែករំលែកបទពិសោធសំរាប់អ្នកចង់ចេះ។ សំរាប់អ្នកស្រលាញ់ ផ្នែកមកុដខ្មែរជាច្រើនទម្រង់ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់ អាចទំនាក់ទំនងលេខទូរសព្ទ ☎️ 069906677 , 011720246 , 0969260165 និង Face Book Page ភួងមាល័យបាយសីខ្មែរ។ លោកក៏សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រលាញ់ ថែរក្សា និងលើកតម្តើងនូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល…
-
អបអរសាទរខួបលើកទី១៧ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ – ០៧ ខែវិច្ឆិកា ឆ្នាំ២០២០
របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ (UNESCO) ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំព្រះរាជទ្រព្យ (English: Royal Ballet of Cambodia) ជារបាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ ។(របាំព្រះរាជទ្រព្យ) គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។…
-
សំលៀកបំពាក់បុរាណខ្មែរ មានការចាប់អារម្មណ៍ខ្លាំង នាសម័យកាលបច្ចុប្បន្ន
យុវវ័យ កុមារ មហាជនគ្រប់ស្រទាប់វណ្ណៈ បានងាកមកចាប់អារម្មណ៍សំលៀកបំពាក់បែបបុរាណខ្មែរ ដូចជាសម័យចេនឡា សម័យមហានគរ សម័យចតុមុខ សម័យលង្វែក សម័យឧដ្តុង ជាដើម។ សំលៀកបំពាក់បែបបុរាណ មើលទៅពិតជាស្រស់ស្អាត គួរអោយចង់គយគន់។ អតីត Miss queen tourism international 2013 កញ្ញាចាន់ ស្រីរ័ត្ន បានសម្តែងចំណាប់អារម្មណ៍ថា កញ្ញ ពិតរំភើបរីករាយដែលបានគ្រងនូវសំលៀកបំពាក់បុរាណខ្មែរ និងសូមសរសើរស្នាដៃកូនខ្មែរ ដែលបានច្នៃម៉ូតសំលៀកបំពាក់ និងគ្រឿងអលង្ការល្អឥតខ្ចោះ តាមចម្លាក់អប្សរា លើជញ្ចាំងប្រាសាទអង្គរវត្ត។ កញ្ញាចាន់ ស្រីរ័ត្ន សូមផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមការងារ ភួងមាល័យបាយសីខ្មែរ ដែលបានខិតខំ សិក្សាស្រាវជ្រាវ អំពីអ្វីដែលជាមរតកខ្មែរ និងច្នៃជាសំលៀកបំពាក់ និងគ្រឿងអលង្ការបែបបុរាណខ្មែរ ដើម្បីបង្ហាញអោយយុវវ័យ និងគ្រប់ស្រទាប់មហាជនបានឃើញ បានស្គាល់ និងបានថតរូបទុកជាអនុស្សាវរីយផងដែរ។ កញ្ញាចាន់ ស្រីរ័ត្ន បានសំណូមពរអោយយុវជនទាំងអស់ បន្តជួយគាំទ្រ សើកស្ទួយ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសយើង បានបន្សល់ទុក និងជួយផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដើម្បីអោយពិភលោកបានស្គាល់។ តាមជញ្ជាំងប្រាសាទបុរាណ…
-
តោះទៅភ្នំប្រាសាទ
ភ្នំប្រាសាទភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ព្រោះជាភ្នំដែលគេអាចឃើញមាននៅសល់ខឿនប្រាសាទបុរាណស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក ព្រោះបានសាងសង់ឡើងពីប្រភេទឥដ្ឋដុត ក្នុងអំឡុងដើម សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ពោលគឺ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១។រូបរាងប្រាសាទដែលមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាននេះត្រូវបានដួលរលំខូចខាតដោយការលបលួចគាស់រំលើងជីកកកាយរកវត្ថុបុរាណមានតម្លៃពីសំណាក់ទុច្ចរិតជននៅចុងឆ្នាំ១៩៨៣។ លុះដើមឆ្នាំ១៩៨៤ ប្រាសាទនេះបានដួលរលំបាក់បែកទាំងស្រុង គួរឱ្យសោកសង្វេគ។ មិនដឹងថានៅមានសល់ផ្តែរ និងបល្ល័ង្គឬទេ ហើយបច្ចុប្បន្នក៏មិនដឹងថា គេរក្សាទុកនៅឯណាដែរ។ សំណួរនេះផ្តល់ឱកាសដល់យុវជនសិក្សា និងស្រាវជ្រាវ។ ។ ភ្នំប្រាសាទលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០០ហិកតា និងមានកំពស់ ជាង ៣០០ម៉ែត្រ។ ភ្នំប្រាសាទស្ថិតនៅភូមិភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ភ្នំនេះ ជាប្រភេទភ្នំដីគ្រួសក្រហម និងថ្ម បាយក្រៀមដែលបានកើតចេញពីបាតុភូតបន្ទុះភ្នំភ្លើង។តំបន់ភ្នំប្រាសាទ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ១០៦ ជាសម្បត្តិ បេតិកភណ្ឌជាតិ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តែមិនទាន់មានបោះបង្គោលព្រំប្រទល់ដោយមានកំណត់និយាមកាច្បាស់លាស់ និងចុះបញ្ជីជាដីសាធារណ:របស់រដ្ឋនៅឡើយទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំប្រាសាទផងដែរ។ ក្រុមការងារបានចុះទៅដល់ទីតាំងដែលមានគ្រឹះប្រាសាទបុរាណនេះ នៅខែកក្កដា ឆ្នាំ២០១៩…
-
ប្រាសាទ ប្រីយ៍ពុំសូវមាន អ្នកស្គាល់!!!
ប្រាសាទប្រីយ៍ កសាងឡើងតាមរចនាបថបាយ័ន្ត ដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។
-
ទៅលេងបាត់ដំបងកុំភ្លេចចូលលេងប្រាសាទមួយនេះផង !!
ប្រាសាទបាណន់ ស្ថិតនៅលើភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្តបាត់ដំបង នាទិសពាយ័ព្យនៃប្រទេសកម្ពុជា ។
-
ដំណើរកំសាន្តទៅកាន់ ភ្នំថ្មពួក
ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរបានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពី ប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក មានរឿងរ៉ាវពាក់ព័ន្ធនឹងស្តេចព្រះយ៉ង់កោ និងព្រះនាងសក់ក្រអូបជាមាតា ដែលត្រូវបានសត្រូវចាប់យកទៅ។ មានរឿងដំណាលថា នៅលើភ្នំនេះ មានរូងភ្នំប្រវត្តិសាស្ត្រមួយដែលត្រូវសិក្សាបន្ថែម។ភ្នំថ្មពួកមានតម្លៃផ្នែកជីវៈចម្រុះ ព្រោះជាជម្រកសត្វ និងរុក្ខជាតិច្រើន ប្រភេទ រួមទាំងប្រភេទកម្រ និងជិតផុតពូជដែលមានតម្លៃលេចធ្លោជា សកលសម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្រ។ ទាមទារការសិក្សាបន្ថែម។តម្លៃផ្នែកភូគម្ភសាស្ត្រគឺ តួភ្នំទាំងមូលជាប្រភេទដីគ្រួសក្រហម និងថ្មបាយ ក្រៀម។ភ្នំថ្មពួក ស្ថិតនៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ចំងាយ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤១(ផ្លូវព្រះអង្គឌួង )។ នៅលើផ្លូវជាតិលេខ ៤១ ត្រង់បង្គោលថ្មលេខ ៨៨ អ្នកនឹងឃើញផ្លូវដី ក្រហម ហើយបត់ចូលតាមផ្លូវនោះរួចបន្តដំណើរប្រមាណ ២ គីឡូម៉ែត្រនឹងទៅដល់ភ្នំថ្មពួក។ប្រាសាទថ្មពួក ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ ៦៦៥៨ ជាសម្បត្តិ បេតិកភណ្ឌជាតិ និងផ្ទៃដីភ្នំថ្មពួកគ្របដណ្តប់លើទំហំប្រមាណ ៣៣ហិចតា…