-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សមាជមហាជនដែលបង្កើតឡើងដោយជនក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានអះអាងថា សមាជមហាជនដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងតែមួយគត់ចង់ធ្វើយ៉ាងណាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ ទាំងសកម្មភាពនិងសំដីរបស់ទណ្ឌិតក្បត់ជាតិ ក៏ដូចជាក្រុមបក្ខពួករបស់ខ្លួន គឺបានបង្កប់នូវអត្ថន័យហិង្សាសកម្ម បង្កប់នៅរូបភាពហិង្សាសកម្ម ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាកំចាត់និងថ្កោលទោសឱ្យខានតែបាន។ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានថ្លែងថា ផែនការសកម្មភាព ពាក្យសំដី របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម គឺហាក់បីដូចជាបង្កើតចលនាខុសច្បាប់ ហើយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមិនដែលទទួលស្គាល់នូវអ្វីដែលជាសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ សីលវិធីរបស់ជនក្បត់ជាតិរូបនេះ គឺមិនមែនជាលើកទី១ ទី២ នោះទេ គឺកើតមានជាយូរមកហើយ គឺតែងតែបំផុសគោលនយោបាយ សកម្មភាព រូបភាព ពាក្យសំដីដែលមានចរិកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ។ ដូចបានដឹងហើយថា ប្រជាពលរដ្ឋទាំងមូល គឺរួបរួមគ្នា និងបានអំពាវនាវដល់បណ្តាស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យក្នុងការតាក់តែងច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គឺជាក្រុមភេរវករដែលមានចរិតជាភេរវកម្ម។ លោក ហេង សំណាង បានបន្តទៀតថា ក្នុងនាមជាយុវជន ក៏ដូចជាអ្នកដែលធ្វើកិច្ចការការងារឆ្លើយតបប្រតិកម្មរហ័សចំពោះក្រុមប្រឆាំង គឺនៅតែបន្តថ្កោលទោសទៅដល់ក្រុមទណ្ឌិតក្បត់ជាតិ ដែលមានបុគ្គល សម រង្ស៊ី ជាមេក្លោង ក៏ដូចជាសំណូមពរដល់ស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យមើលឲ្យបានល្អិតល្អន់ចាត់ទុកក្រុមប្រឆាំងទាំងនោះ គឺជាក្រុមភេរវករ…
-
អ្នកនាំពាក្យ៖ ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឱ្យដឹងថា នាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖«នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖ មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។ ដូច្នេះការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក…
-
សម្តេចធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី

ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន១លាន៦សែនរៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតទារកដ្ឋាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន នៅតំបនើសេដ្ឋកិច្ចពិសេសភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
មេដឹកនាំគណបក្សធម្មាធិបតេយ្យអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស កុំចូលរួមសមាជមហាជនគាំទ្រចលនាខុសច្បាប់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅទីក្រុងប៉ារីស នាថ្ងៃទី២២ ខែមីនា

ភ្នំពេញ៖ មេដឹកនាំគណបក្សធម្មាធិបតេយ្យបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសសូមកុំចូលរួមជាមួយជនក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមដែលប្រកាសធ្វើសមាជមហាជនក្នុងគោលបំណងគាំទ្រចលនាជាតិតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលនឹងប្រព្រឹត្តនៅទៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះពីព្រោះការប្រកាសកៀរគរប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលលុយពីប្រជាពលរដ្ឋយកទៅប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយចលនាជាតិតស៊ូ គឺជាចលនាខុសច្បាប់។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ៖ ចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ ហើយបើសិនជារដ្ឋាភិបាលកម្ពុជាសរសេរញត្តិសួរទៅរដ្ឋាភិបាលបារាំង តើចលនារបស់ក្រុមប្រឆាំងជ្រុលនិយមមានច្បាប់មកពីណា? បើយកច្បាប់នៅកម្ពុជាទៅប្រើនៅប៉ារីសវាជារឿងចម្លែកមួយហើយ គឺវាមិនអាចទេ។ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកកុំដើរផ្លូវខុសដូចជាទណ្ឌិត សម រង្ស៊ី។ លោកជំទាវបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺមានទំនាយដូចឪពុកខ្លួនអ៊ីចឹង ទំនាយរបស់គាត់មិនអាច គឺមិនអាចទៅជាអ្នកស្នេហាជាតិបានទេ គឺទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រដូចជាឪពុកគាត់អ៊ីចឹង។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ពិចារណា កម្ពុជាបច្ចុប្បន្ននេះបានសុខសប្បាយ និងមានសន្តិភាពប៉ុណ្ណឹង គឺរក្សាប៉ុណ្ណឹងទៅ ទឹកដីសល់ប៉ុណ្ណារក្សាឲ្យបានប៉ុណ្ណឹងទៅ។ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។ ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់កុំចូលរួមសមាជមហាជនដើម្បីគាំទ្រចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយសូមកុំចំណាយលុយខុសរឿង ពីព្រោះទណ្ឌិត សម រង្ស៊ី ធ្វើនេះដើម្បីតែប្រមូលលុយពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។…
-
សម្តេចធិបតី៖ វិនិយោគិនជាតិ និងអន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៥ ថា វិនិយោគិនជាតិ និង អន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជ ។ កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ ជាក់ស្តែង, ក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។ បន្ថែមលើនេះ កម្ពុជា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម,…
-
ឯកឧត្តម ប៉ែន បូណា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់ការសិក្សារបស់យុវជន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ប្រសិនបើយុវជនយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពួកគេនឹងមានក្តីសង្ឃឹមនិងមានកម្លាំងចិត្តក្នុងការសិក្សា។ ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែលឯកឧត្តមអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួនជិត ៥០០នាក់ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សដែលផ្តល់ប្រយោជន៍ដល់យុវជនទាំងអស់គ្នា។ ក្នុងគោលនយោបាយអាទិភាព៦ចំណុច ក៏មាននិយាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃដល់យុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ។ លើសពីនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីជាតិជំនួយសង្គមដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រនៅថ្នាក់បឋមនិងមធ្យមសិក្សា និងឧបត្ថម្ភដល់ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង មានន័យថា រាជរដ្ឋាភិបាលគាំពារដល់ប្រជាពលរដ្ឋចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា។ គោលនយោបាយនេះ ផ្តល់ក្តីសង្ឃឹមដល់អនាគតរបស់យុវជនគ្រប់រូប។ ដូច្នេះ ក្រៅពីការសិក្សានិងស្រាវជ្រាវអំពីចំណេះជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្មួយៗជាយុវជនក៏ត្រូវឈ្វេងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះវាជាក្តីសង្ឃឹម និងជាកម្លាំងចលករជំរុញទឹកចិត្តឱ្យយើងស្រឡាញ់ការសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។…
-
សម្តេចធិបតីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារក្នុងបណ្តាញសង្គមតេឡេក្រាមថា៖ «ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចគិតថា អ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។ សម្តេចធិបតីអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម»៕ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី៤ ខែ មីនា ឆ្នាំ ២០២៥, និងសង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយមដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង(៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនីជាដើម។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖…
-
សម្តេចតេជោ ហ៊ុន សែន ជាពីជម្ងឺកូវីដ១៩ ហើយ, សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ សម្តេចនឹងចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ១៩ ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញ។ នេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោង បានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ សម្តេចតេជោបានបញ្ជាក់ថា ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំ កំណត់ថា ខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។ ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយស៊ីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។(អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕ដោយ៖ពលជ័យ