-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា “រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL)” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា…
-
មេដឹកនាំគណបក្សនយោបាយ៖ ការបង្កើតក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជារបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាចលនាខុសច្បាប់

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានអះអាងស្រដៀងគ្នាថា ការបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាចលនាមួយខុសច្បាប់ និងប្រឆាំងជាដាច់ខាតមិនអនុញ្ញាតឱ្យក្រុមចលនាខុសច្បាប់ នៃប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា ដែលកំពុងជ្រកនៅលើទឹកដីប្រទសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ មកបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីការបោះឆ្នោត ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍឡើយ។ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ការបង្កើត «ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ជាចលនាខុសច្បាប់ និងជាការប្រមាថប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាល។ ការបង្កើតនេះ គឺដើម្បីតែកេងចំនេញនយោបាយ ពីព្រោះអ្វីដែលក្រុមប្រឆាំងជ្រុលនិយមលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដី និងបញ្ហាផ្សេងៗមួយចំនួនទៀត ជាលេសដើម្បីបង្កើតចលនាខុសច្បាប់នេះ គឺមិនត្រឹមត្រូវនោះទេ គឺរាជរដ្ឋាភិបាលធ្វើតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ និងខិតខំប្រឹងប្រែងដោះស្រាយ មិនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។ ឯកឧត្តមបានបញ្ចាក់ថា “បើមើលផ្លូវច្បាប់ វាខុសច្បាប់ទៅបង្កើតចលនាដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល វាផ្ទុយនឹង វាខុសច្បាប់ហើយ។ អ្វីដែលពួកគេធ្វើ គឺជារឿងដដែលៗទេ ហើយខាងរាជរដ្ឋាភិបាលមានការអនុវត្តច្បាប់ អនុវត្តតាមរដ្ឋធម្មនុញ្ញ គឺធ្វើតាមច្បាប់ ធ្វើតាមរដ្ឋធម្មនុញ្ញ។ ក្រុមប្រឆាំងជ្រុលនិយមធ្វើដើម្បីកេងចំនេញនយោបាយតែប៉ុណ្ណោះ”។ ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានប្រកាសថា គណបក្សធម្មាធិបតេយ្យមិនគាំទ្រការបង្កើត…
-
ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះសម្ដេចធិបតី។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍ ជាដើម។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ មានជំនឿសាសនាប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរនៅមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះមាន វិស័យអប់រំ និងទេសចរណ៍បែបសាសនាជាដើម។…
-
ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចធិបតី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរសម្ដេចធិបតី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ហើយឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម លីវ ចុងអ៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធនៃប្រទេសទាំងពីរ…
-
សម្តេចតេជោ មានកូវីដ-១៩ និងក្រើនរម្លឹកឱ្យជនរួមជាតិប្រុងប្រយ័ត្នជំងឺនេះទាំងអស់គ្នា

នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។ ខ្ញុំសូមជម្រាបថា ពេលនេះខ្ញុំ មានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេ សូមប្រុងប្រយ័ត្នទាំងអស់គ្នា៕
-
សម្តេចធិបតី៖ ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។ ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីក៏បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះបច្ចេកវិទ្យានេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង សូម្បីតែការធ្វើទិដ្ឋាការ (VISA) និងការដាក់លក់សំបុត្រចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវធ្វើតាមប្រព័ន្ធអនឡាញ និងម៉ាស៊ីនស្វ័យប្រវត្តិ រួចទៅហើយ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ សម្ដេចបធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកសាងធនធានមនុស្សដើម្បីឱ្យកូនខ្មែរមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ និងប្រកាន់យកទស្សនៈ…
-
ឯកឧត្តម យីន លី៖ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងលេខាធិការនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន បានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិនគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេចបានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។ ឯកឧត្តម យីន លី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា។ ឯកឧត្តមក៏បានពាំនាំជូនសម្តេចតេជោ…
-
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក៖ សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនង ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមលើនោះ ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបឯកឧត្តម និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក…
-
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក៖ កងទ័ពកម្ពុជា-អាមេរិក អាចចាប់ផ្ដើមធ្វើសមយុទ្ធយុទ្ធឆ្មាំអង្គរឡើងវិញបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា កងទ័ពកម្ពុជា-អាមេរិក អាចចាប់ផ្ដើមធ្វើសមយុទ្ធយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ នៅក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌…
-
អគ្គនាយកស៊ីម៉ាក់ រំលឹកពីខួប៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន- រុស្ស៊ី

ភ្នំពេញ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬហៅកាត់ថា ស៊ីម៉ាក់ (CMAC)លើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានសរសេរអត្ថបទខ្លីទាក់ទងនឹងសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី គម្រប់បីឆ្នាំ។ ជាមួយរូបថតជាច្រើនសន្លឹកឯកឧត្តម ហេង រតនា បានសរសេរថា “ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជាខួបគំរប់៣ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ពោលគឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបញ្ជូនកងទ័ពចូលទឹកដីអ៊ុយក្រែន”។ សង្គ្រាមបាននិងកំពុងបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់អ៊ុយក្រែន និងផ្នែកខ្លះរបស់រុស្ស៊ី ។មនុស្សរាប់សែននាក់បានស្លាប់។ ប្រជាជនអ៊ុយក្រែនចំនួនជាង៨.៥លាននាក់ក្លាយជាជនភៀសខ្លួនទៅក្រៅប្រទេស ជាពិសេសប្រទេសអឺរ៉ុបដែលទទួលជនភៀសខ្លួនច្រើនជាងសម័យសង្គ្រាមលោភលើកទី២ទៅទៀតនិងមានប្រជាជនជាង៨លាននាក់ជាជនភៀសខ្លួនក្នុងប្រទេស។ អគារធំតូច ទីធ្លាសាធារណៈ រោងចក្រ ប្រពន្ធ័អគ្គិសនី-ទឹកស្អាត ស្ពាន ផ្លូវថ្នល់ …ត្រូវបានបំផ្លិចបំផ្លាញស្ទើគ្មានសល់។ ដីព្រៃភ្នំ បរិស្ថានស្រែចម្ការ ក្លាយជាទីលានសមរភូមិ ចម្ការមីន…។ឯកឧត្តមបញ្ជាក់។ ឯកឧត្តមបានបន្តថា “យុវជនអ៊ុយក្រែនធ្លាប់តែលឺសំឡេងស្រែកសប្បាយអបអរសាទរកីឡាបាល់ទាត់ កីឡាប្រដាល់…ដ៏អស្ចារ្យរបស់ជាតិសាសន៍ខ្លួន បានប្រែក្លាយលឺតែសំឡេងគ្រាប់បែក គ្រាប់កាំជ្រួច ដ្រូនទម្លាក់គ្រាប់បែក…។ជាមួយសំឡេងយំស្រែកទឹកភ្នែកឥតល្ហែ តើសន្តិភាពនៅឯណា? ពេលណាទើបត្រឡប់មកវិញ”។ ជាមួយគ្នានេះឯកឧត្តម ហេង រតនា លើកជាសំណួរថា តើការបាត់បង់បំផ្លិចបំផ្លាញត្រូវការពេលវេលាយូរប៉ុណ្ណាទើបស្តារឡើងវិញបាន? អ្នកណាជាអ្នកទទួលខុសត្រូវ?។…