Category: នយោបាយក្នុងប្រទេស

  • មេដឹកនាំយុវជនសង្គមស៊ីវិលចាត់ទុកការរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺមានមេខ្លោងភេរវករ ទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង

    មេដឹកនាំយុវជនសង្គមស៊ីវិលចាត់ទុកការរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺមានមេខ្លោងភេរវករ ទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបណ្តាញយុវជនសង្គមស៊ីវិល បានជួបជុំគ្នាថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះសម្តេចតេជោ នៅក្រុងតាខ្មៅ។ ដោយមេដឹកនាំយុវជនសង្គមស៊ីវិល បានចាត់ទុកការរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺមានមេខ្លោងភេរវករ ទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នងនៃផែនការដ៏ខ្មៅកខ្វក់នេះ។ លោក ហេង សំណាង មេដឹកនាំយុវជនសង្គមស៊ីវិលបានថ្លែងថា ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសយ៉ាងដាច់អហង្ការនៅនយោបាយភេរវកររបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក។ អំពើភេរវកម្មដែលយើងមើលឃើញនេះ គឺស្រស់នឹងភ្នែកតែម្តង។ កន្លងមកទាំងថ្នាក់ដឹកនាំកំពូល ទាំងប្រជាពលរដ្ឋ មហាជន បណ្តាគណបក្សនយោបាយនៅកម្ពុជា និងអង្គការសង្គមស៊ីវិល បានទទូចម្តងហើយម្តងទៀតឱ្យដាក់ក្រុមជ្រុលនិយម និងទណ្ឌិត សម រង្ស៊ី បញ្ចូលនៅក្នុងភេរវកម្មនៅលើពិភពលោកតែម្តង ពីព្រោះទង្វើ និងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមកំពុងតែបញ្ជេះកំហឹងឱ្យមានភ្នក់ភ្លើងសង្គ្រាម។ ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមានការប៉ុនប៉ងប្រើដ្រូនវាយប្រហារចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។ នយោបាយរបស់ជនក្បត់ជាតិក្លាយទៅជាភ្លើងសង្គ្រាមតែម្តង។ ជាមួយគ្នានេះ មេដឹកនាំយុវជនសង្គមស៊ីវិលស្នើសុំដាក់ទៅដល់ស្ថាប័នជាតិ និងអន្តរជាតិ ដាក់ក្រុមជ្រុលនិយមជាភេរវករ ហើយនិងបង្កើតច្បាប់ភេរវកម្ម និងសូមឱ្យអន្តរជាតិមើលទង្វើរបស់ក្រុមជ្រុលនិយមដែលកំពុងតែធ្វើ៕ដោយ៖ពលជ័យ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ«កម្ទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត«សម្ដេចតេជោ»!

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ«កម្ទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត«សម្ដេចតេជោ»!

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារ ប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិជ្ជារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត ក៏ប៉ុនប៉ងមិនចេះចប់មិនចេះហើយ ទាំងដោយកាយ វាចា និងចិត្ត នូវសកម្មភាពល្មើសច្បាប់រដ្ឋ ប្រាសចាកវិជ្ជាជីវៈនយោបាយ អសីលធម៌ និងគ្មានសេចក្ដីអៀនខ្មាស់ចំពោះបាបកម្ម។ ឯកឧត្តម អភិសន្តិបណ្ឌិតបានបន្តថា លើសពីឪពុក ជីតា ព្រឹទ្ធាចារ្យ ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន… ឆ្លងកាត់របត់នយោបាយដឹកនាំសង្គ្រោះ ការពារ កសាង លើកតម្កើងតម្លៃជាតិ និងសេចក្ដីសុខរបស់ប្រជាជន គឺបើរាប់តាំងពីសម័យកម្ពុជា ក្រោមសូន្យរហូតដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ជាមហារដ្ឋបុរសជាតិ! ជានិម្មិតរូបនៃការតស៊ូ និងការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន! ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង…

  • គណបក្សនយោបាយជាច្រើនថ្កោលទោសចំពោះការរៀបចំគម្រោងផែនការធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងស្នើសមត្ថកិច្ចស្រាវជ្រាវ​រកមេខ្លោងនៅពីក្រោយខ្នង

    គណបក្សនយោបាយជាច្រើនថ្កោលទោសចំពោះការរៀបចំគម្រោងផែនការធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងស្នើសមត្ថកិច្ចស្រាវជ្រាវ​រកមេខ្លោងនៅពីក្រោយខ្នង

    ភ្នំពេញ៖ បណ្តាគណបក្សនយោបាយបានថ្កោលទោសក្រុមប្រឆាំង​នៅក្រៅ​ប្រទេសចំពោះការរៀបចំគម្រោងផែនការធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយវាយប្រហារតាមដ្រូនចូល​ភូមិគ្រឹះ​របស់សម្ដេចនៅក្រុងតាខ្មៅ និងបានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកមេខ្លោងនៅពីក្រោយខ្នងនៃការរៀបចំផែនការដ៏ខ្មៅកខ្វក់នេះ៕

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ករណីរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ករណីរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទាក់ទងករណីក្រុម​រៀបចំ​ផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ គឺបានអនុ​វត្តច្បាប់ត្រឹមត្រូវនៅក្នុងការបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ។ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះ​មុខសញ្ញាលទ្ធផល នៃការអង្កេតស្រាវជ្រាវជនដែលពាក់ព័ន្ធ គឺថ្នាក់ដឹកនាំ​បានដឹងមុខសញ្ញា ហើយក៏បានអនុវត្តច្បាប់ត្រឹមត្រូវនៅក្នុងការបង្ក្រាបទៅ​លើ​មុខសញ្ញាបានមួយជំហានហើយ ដូចដែលប្រសាសន៍របស់សម្តេច​តេជោបានទម្លាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ប៉ុន្តែរឿងនេះ គឺមិនអាចនិយាយជាចំហនូវលទ្ធផល នៃការស៊ើបអង្កេតស្រាវជ្រាវ និងលទ្ធផល នៃការបង្ក្រាបទេ។ ថ្នាក់ដឹកនាំ និងផ្នែកជំនាញសហការគ្នាគ្រប់ជំនាញគ្រប់វិស័យពាក់ព័ន្ធគ្រប់អង្គភាពដែលមានតួនាទីភារកិច្ចនៅក្នុងកិច្ចការងារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជាពិសេសគឺការពារនូវសន្តិភាពទាំងមូលរបស់ជាតិតែម្តង គឺធ្វើការងារនេះ ដោយសម្ងាត់ប្រកបដោយជំនាញ និងការទទួលខុសត្រូវខ្ពស់។ បណ្ឌិត ទូច សុឃៈ បានបន្តថា នៅពេលដែលបានស្តាប់​ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទ្ទេសនយោបាយឯករបស់កម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺក្រសួងមហា​ផ្ទៃមានការសោកស្តាយ និងសម្តែងនូវការថ្កោលទោសយ៉ាងដាច់​អហង្ការចំពោះផែនការដ៏ពិសពុលខ្មៅងងឹតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ហើយដែលមានការគាំទ្រពីបរទេសថែមទៀត​នៅក្នុង​ការបញ្ជាដ្រូនធ្វើការវាយប្រហារលើភូមិគ្រឹះរបស់សម្តេចតេជោ និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះមិនមែន​ជារឿង​បុគ្គលរបស់សម្តេចតេជោ ឬសម្តេចធិបតីនាយករដ្ឋមន្ត្រីទេ។ បើទោះបីជារឿងបុគ្គល ក៏ត្រូវតែការពារជាដាច់ខាតពី​ព្រោះ​សម្តេចជាអ្នកមានគុណរបស់ជាតិ។ នេះ…

  • អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលថា អាជ្ញាធរររឹតត្បិតសិទ្ធិបញ្ចេញមតិជាង៩០%

    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលថា អាជ្ញាធរររឹតត្បិតសិទ្ធិបញ្ចេញមតិជាង៩០%

    ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់របស់អង្គការអាដហុក ទៅលើអាជ្ញាធរនៅតាមមូលដ្ឋានបានគាបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំជាមួយប្រជាពលរដ្ឋម្តងៗនោះ គឺ ជារឿងមិនពិតដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិឡើយ។ កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុកបានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងមក មានជាង៩០% អាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន៦៦ នៃខេត្តគោលដៅចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិមានជាធរមាន តាមរយៈការសួរនាំរកលិខិតអនុញ្ញាត ថតរូប រកលេខទូរស័ព្ទអ្នកចូលរួមជាដើម។ ករណីនេះ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបថា អ្វីដែលជាការលើកឡើងពីសំណាក់អង្គការនេះ គឺជារឿងមិនពិតនោះទេ ព្រោះជាធម្មតានៅពេលមានការជួបប្រជុំជាសាធារណៈរបស់អ្នកណាក៏ដោយ ក្នុងនាមជាអាជ្ញាធរនៅតាមមូលដ្ឋានតែងតែសួរនាំជារឿងធម្មតានោះទេ ដើម្បីចង់ដឹង និងការពារសុវត្ថិភាព គ្មានអ្វីចំឡែកឡើយ។ ប៉ុន្តែលោកថា រាល់ពេលដែលអាជ្ញាធរទៅសួរនាំ ឃ្លាំមើល ឬទៅសួររករបាយការណ៍អ្វីជាដើមនោះ បែរជាអាដហុកចោទថា ជាការរិតត្បិតសិទ្ធិសេរីភាពទៅវិញ។ “ប៉ុន្តែយើងក៏គួរតែយល់ផងដែរថា អាជ្ញាធរមូលដ្ឋាន គឺលោកមានការទទួលខុសត្រូវណាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជាដើម។ បើយើងគិតថា យើងជាអង្គការសង្គមស៊ីវិល យើងត្រូវធ្វើអ្វីមួយនៅក្នុងមូលដ្ឋានរបស់ពួកគាត់ដោយមិនឱ្យពួកគាត់បានដឹង អានោះក៏ជាការមិនសមស្របដែរ។…

  • សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងផែនការធ្វើឃាតសម្ដេចដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះនៅក្រុងតាខ្មៅ

    សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងផែនការធ្វើឃាតសម្ដេចដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះនៅក្រុងតាខ្មៅ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទម្លាយរឿងមានអ្នករៀបផែនការធ្វើឃាតសម្ដេចដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ដោយសម្តេចបានហៅការរៀបចំផែនការនេះ គឺជាអំពើភេរវកម្ម និងសូមឱ្យបរទេសប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម។ ការទម្លាយអំពីផែនការធ្វើឃាតសម្តេចនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “… សូមផ្តាំផ្ញើផង ផែនការវ៉ៃដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវ៉ៃដ្រូនចូលតាខ្មៅ។ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ នេះគឺជាអំពើភេរវកម្ម ហើយសូមជនបរទេសប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ អ្នកឯងកុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក និងជូនព័ត៌មានសម្រាប់ផែនការបែបនេះ ផ្នែកខាងនេះមិនដឹង! ហើយគ្រាន់តែចង្អុលបង្ហាញថា បាត់មនុស្សខ្លះចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេរវកម្ម”។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមឱ្យបរទេសកុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខ។ ដោយសម្តេចបានចោទសួរថា ហេតុអីបានជាគេចង់សម្លាប់សម្តេច?។ ដោយសម្តេចតេជោ បានអះអាងថា…

  • បណ្ឌិត សួន សេរីរដ្ឋា៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី អំពីបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គឹមយ៉ា គឺជាការកេងចំណេញនយោបាយនិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    បណ្ឌិត សួន សេរីរដ្ឋា៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី អំពីបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គឹមយ៉ា គឺជាការកេងចំណេញនយោបាយនិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ឱ្យអ្នកប្រជាធិបតេយ្យឱ្យងាកទាមទារបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការកេងចំណេញនយោបាយ និងដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ បណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែនទឹក ដែនកោះ ដែនគោក មិនមែនត្រឹមតែកោះគុជ ឬក៏ដែនសមុទ្ររបស់កម្ពុជាជាប់នឹងឈូងសមុទ្រថៃទេ គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រួចជាស្រេចទៅហើយ ហើយរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តាំងពីជាក្រុមការងារកិច្ចការព្រំដែនមកជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលទទួលបន្ទុកដោះស្រាយចរចាជាមួយប្រទេសជិតខាងកម្ពុជា ដើម្បីធានាឱ្យបានឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិ និងបូរណភាពទឹកដី។ ដូច្នេះបញ្ហានេះវាមិនមែនជាបញ្ហាដែលប្រជាពលរដ្ឋត្រូវជឿទៅលើការអូសទាញបញ្ឆេះកំហឹងរបស់ពួកក្រុមអ្នកនយោបាយរត់ចោលស្រុកដែលព្យាយាមយកបញ្ហាទឹកដីអធិបតេយ្យភាពមកធ្វើជាជំនាញនយោបាយរបស់ខ្លួន ដើម្បីបន្តជីវិតនយោបាយរត់ចោលស្រុករបស់ពួកគេនោះទេ។ បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា បញ្ហាឃាតកម្មលើលោក លិម គឹមយ៉ា គឺរាជរដ្ឋាភិបាលក៏បានបំពេញតួនាទី កាតព្វកិច្ចបានចាប់បញ្ជូនឃាតករដៃដល់ផ្តល់ឱ្យភាគីថៃរួចហើយ និងបន្តរង់ចាំកិច្ចសហប្រតិបត្តិការស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាដើម្បីធ្វើការបន្តទៀតដែរ។ រាជរដ្ឋាភិបាលមិនដែលបានបដិសេធថា មិនសហការជាមួយភាគីថៃដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងឃាតករនោះទេ។ រាជរដ្ឋាភិបាលក៏ចង់បានឃើញការពិតថា អ្នកណានៅពីក្រោយឃាតកម្មនេះដែរ? ដើម្បីកុំឱ្យក្រុមអ្នកនយោបាយដែលស៊ីពេរ អ្នកនយោបាយធ្វើអាជីវកម្មលើក្រុមគ្រួសារជនរងគ្រោះ យកបញ្ហានេះយកមកបន្តធ្វើអាជីវកម្មសាបព្រួសការចោទប្រកាន់មកលើមេដឹកនាំ និងថ្នាក់ដឹកនាំប្រទេសកម្ពុជា។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា ប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅលើបញ្ហាកោះគុជ…

  • ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

    ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង​ ក្រុមហ៊ុនបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល​ នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា​ គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនជឿជាក់ថា​ តាមរយ:ការគាំទ្ររបស់សម្ដេចធិបតី​ និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យនៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាននូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចបវរធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាលនៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករា កន្លងទៅ​ នៅរាជធានីភ្នំពេញ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីគម្រោងនៃការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុននៅកម្ពុជាសាជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។ ជាការឆ្លើយតប…

  • សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

    សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

    នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្មបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា​ សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។​ ជាក់ស្តែង,​ សាជីវកម្ម​ San Miguel បានសាងសង់​ និង​​​គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។​​ ជាមួយគ្នានេះ​ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា…

  • សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជាពីបណ្ឌិត្យ​សភាយោធា ​West Point

    សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជាពីបណ្ឌិត្យ​សភាយោធា ​West Point

    នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាពេលនេះ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា លោក…