-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើពន្លឿនការធ្វើច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតចេញឱ្យបានឆាប់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ស្ថាប័ន និងជំនាញពាក់ព័ន្ធសូមជួយពន្លឿនធ្វើយ៉ាងណា ដើម្បីឱ្យច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Crime)ចេញឱ្យបានឆាប់។ ការស្នើរបស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលបានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។ កម្ពុជាមិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ជារៀងរាល់ឆ្នាំថែមទៀត។ ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿនរហ័ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រឹងលើការអនុវត្តសមត្ថភាពលើវិស័យឌីជីថលនេះបន្ថែមទៀត ជាពិសេសលើគោលនយោបាយរដ្ឋាភិបាលឌីជីល និងពលរដ្ឋឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាមានមុខពីរ ទីមួយវាបានជួយយើង ប៉ុន្ដែវាក៏បង្កហានិភ័យដល់យើងផងដែរ ដូច្នេះទាមទារឱ្យអ្នកប្រើត្រូវរៀនស្វែងយល់ និងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតី បានបន្តទៀតថា ទិសដៅនៅពេលខាងមុខ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជឿលើជំនឿអ្វីមួយជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការជឿលើជំនឿអ្វីមួយជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យរួមគ្នាការពារវប្បធម៌ ដូនតាខ្មែរ ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីតែបានអ្នកចូលមើលច្រើន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសក្រុមអ្នកបង្កើតមានតិកាផ្សេងៗ។ សម្ដេចធិបតីក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្ត ពិនិត្យឱ្យបានសកម្មលើរឿងនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសានស៍បញ្ជាក់ទៀតថា រាល់ជំនឿទាំងអស់មិនត្រូវបំផ្លាញសិទ្ធិរួមរបស់ជាតិនោះឡើយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងហុងគ្រី ពង្រឹងវិស័យការទូតសភាភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីពលរដ្ឋនិងសន្តិភាព

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនិងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ លោកជំទាវនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា លោកជំទាវ គឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។ សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវអនុប្រធានរដ្ឋសភា និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥កន្លងទៅ។ ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះ គឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង។ លោកជំទាវ ម៉ាតា ម៉ាត្រៃ បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ លោកជំទាវបានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី…
-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ ប្រវត្តិសាស្ត្រនឹងចារឈ្មោះទណ្ឌិត សម រង្ស៊ី ជាមេដឹកនាំប្រឆាំងជ្រុលនិយមហួសហេតុនៅកម្ពុជា

ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានលើកឡើងសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រ និងយុវជនខ្មែរគ្រប់ជំនាន់ នឹងចារឈ្មោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ជាមេដឹកនាំប្រឆាំងជ្រុលនិយមហួសហេតុនៅកម្ពុជា ព្រោះបុគ្គលរូបនេះ តែងតែមានគំនិតបង្ករភាពវឹកវរ បំផ្លិចបំផ្លាញសង្គមជាតិ ដោយសារមហិច្ឆិតាអាក្រក់ផ្ទាល់ខ្លួន។ ការលើកឡើងរបស់មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលរូបនេះ បន្ទាប់ពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ម្តងហើយម្តងទៀត តែងតែអុជអាល ញុះញង់ បំផ្លើស បំប៉ោង មូលបង្កាច់បង្ខូច និង អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យងើបបះបោរក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោក ហេង សំណាង បានចាត់ទុកទង្វើអាក្រក់ជូជាតិរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បក្ខពួក នឹងត្រូវគេចារជាប្រវត្តិសាស្ត្រជាបុគ្គលមួយដែលមិនបានធ្វើអ្វីសោះ ដើម្បីផលប្រយោជនជាតិនោះទេ។ ប៉ុន្តែបែរជាបុគ្គលរត់ចោលស្រុក រស់រួចខ្លួនតែម្នាក់ឯងរូបនេះ បែបនេះធ្វើសកម្មភាពយកជើងរាទឹក បន្តុះបង្អាប់ប្រទេសជាតិខ្លួន ជាសេសប្រើនយោបាយខ្មៅកខ្វក់ ស្វាស៊ីបាយលាបមាត់ពពែ លុបបំបាត់សមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកអំពាវនាវថា ល្មមដល់ពេលចលនាមហាជនខ្មែរ បន្តបកស្បែកទង្វើជ្រុលនិយមហួសហេតុរបស់ទណ្ឌិតក្បត់ជាតិ និងចារជាបុគ្គលខ្មៅកខ្វក់ចេញពីប្រទេសកម្ពុជាហើយ ខណៈពួកគេតែងតែធ្វើទង្វើមិននាំឱ្យមានការរីកចម្រើនដល់ជាតិ និងប្រជាជន ពិសេសទណ្ឌិត សម…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ គឺតបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានបញ្ជាក់ថា ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក។ សម្តេចធិបតីបានបន្តថា…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហោះសារពិសេសអំពីវីរភាពសម្ដេចតេជោ សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសណ្ដានស្មោគគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ» ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។ ក្នុងមួយជីវិតរបស់លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្ដេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ «របបប៉ុល ពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែងឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សារបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយដែនផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ជាពិសេសជាងនេះ សម្ដេចបានដាក់ចេញ«នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទម្រាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍន៍ទៅមុខទៀត…
-
សម្ដេចធិបតី៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្សក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។ ជាការឆ្លើយតប សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ…
-
អគ្គនាយកក្រុមហ៊ុន JTI សកលលោក ចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ព្រមទាំងស្វែងរកកិច្ចសហការនិងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត

លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោកបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។ លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ នាឱកាសជំនួបនេះ លោក Eddy…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ១០០០តោន។ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។ បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។ បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។…