Category: នយោបាយក្នុងប្រទេស

  • IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការរក្សា​បាននូវវកំណើនសេដ្ឋកិច្ចខ្ពស់​ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ​ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា​ សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត…

  • គណបក្សមហាសាមគ្គីជាតិខ្មែរ ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់​ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ

    គណបក្សមហាសាមគ្គីជាតិខ្មែរ ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់​ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើលិខិតផ្លូវការជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើបង្កើតឱ្យ​មាន​ច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាម​ជ្រុល​និយមក្រៅច្បាប់ទៅជា​ក្រុមភេរវករ ដែលបានបង្កើតអង្គការចាត់តាំងនយោបាយដោយ​ខុសច្បាប់​នៅក្រៅប្រទេស ហើយ​ធ្វើសកម្មភាពនយោបាយដែល​ជា​ចេតនាចង់បំផ្លាញសុខសន្តិភាពកម្ពុជា តាមរយៈអំពាវនា​វឃោសនា​ព័ត៌មានបំផុសបំផុល​ឱ្យប្រជាជនកម្ពុជា និងកងកម្លាំងជាតិបះបោរ​ផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយច្បាប់។ គណបក្សមហាសាមគ្គីជាតិខ្មែបានបញ្ជាក់ថា ការធ្វើច្បាប់នេះដើម្បីរក្សា​ឱ្យបានសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា៕

  • ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សម រង្ស៊ី ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល គឺចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី

    ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សម រង្ស៊ី ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល គឺចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ប្រទេសកម្ពុជារយៈកាលជាង៥០០ឆ្នាំមកហើយ គឺកម្ពុជាមិនដែលមានសុខសន្តិភាពដូចសព្វដ្ងៃនេះទេ។ បើនិយាយពីសន្តិភាព មិនថាប្រទេសនៅក្នុងតំបន់ ឬក៏ពិភពលោកនោះទេ រដ្ឋណាក៏ត្រូវការសន្តិភាពដែរ ព្រោះសន្តិភាពនាំមកការអភិវឌ្ឍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។ ពិតណាស់នៅក្នុងរដ្ឋមួយយតែងតែមានទស្សននយោបាយគំនិតផ្ទុយគ្នា ដោយឡែកទស្សនគំនិតទាំងនេះ វាមិនយល់ទាស់អ្វីទេ អ្វីដែលសំខាន់មតិផ្ទុយគ្នាក្នុងការកែលំអដើម្បីចំណេញដល់ជាតិ និងប្រជាជនខ្លួនឯងវាគឺជារឿងល្អ។ ក្នុងនាមយើងរួមគ្នាធ្វើ មិនមែនយើងតាំងខ្លួនអ្នកប្រឆាំងប្រើទសស្សននយោបាយរហូតធ្វើឱ្យបែកបាក់ជាតិ។ ជាក់ស្តែងទណ្ឌិត សម រង្ស៊ី ប្រើគំនិតនយោបាយបែបគំនិតគុំកួនបុគ្គល និងយកប្រធានបទកម្ពុជា វៀតណាម ឡាវ ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ពីប្រជាពលរដ្ឋដោយខុសច្បាប់។ ឯកឧត្តមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយតាំងខ្លួនជាអ្នកស្នេហាជាតិ ស្នេហាប្រជាជន តែធាតុពិត ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយផ្តាច់ក្រពះប្រជាជនខ្មែរ ដោយប្រាប់បរទេសឱ្យផ្តាច់ជំនួយ ដើម្បីឱ្យខ្មែរក្រ ជាចេតនាពិតប្រាកដរបស់ពិតរបស់ ទណ្ឌិត សម រង្ស៊ី ដើម្បីទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ទាំងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរួមគ្នាធ្វើកសាងសន្តិភាពរក្សាឱ្យបានសុខសន្តិភាពជូនជាតិ និងប្រជាជន។ ដោយឡែកទៀតនាពេលថ្មីៗនេះ គឺទណ្ឌិត សម រង្ស៊ី…

  • សម្តេចធិបតី៖ ការវិនិយោគសាងសង់គម្រោងទីក្រុងមេគង្គឃី គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ

    សម្តេចធិបតី៖ ការវិនិយោគសាងសង់គម្រោងទីក្រុងមេគង្គឃី គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ ( ទីក្រុងមេគង្គ ឃី (Mekong Quay City) គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទីក្រុងមេគង្គ ឃី (Mekong Quay City) មានផ្ទៃដីទំហំប្រមាណ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពឱ្យបានជាដាច់ខាត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពឱ្យបានជាដាច់ខាត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែមហិច្ឆតារបស់សម្តេចមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ។ ដូច្នេះសូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឱ្យបានជាដាច់ខាត។ ការបញ្ជាក់នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតីបានរម្លឹកថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។ សម្តេចធិបតីបានលើកឡើងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះហើយ​ដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន។ ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ៕ដោយ៖ពលជ័យ

  • គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារ​បន្តរបស់ចលនាមហាជន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧-១៨ ធ្នូ

    គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារ​បន្តរបស់ចលនាមហាជន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧-១៨ ធ្នូ

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំ និងទិសដៅការងារ​បន្តរបស់ចលនាមហាជន​គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។ តាមកម្មវិធីពិធីបើកសន្និបាតនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានគណៈប្រចាំការគណៈ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕ដោយ៖ពលជ័យ

  • លោកជំទាវ ពោធិតី សាវត្ថី៖ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺមិនអាចទៅរួចទេ,ប្រជាពលរដ្ឋខ្មែរមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ

    លោកជំទាវ ពោធិតី សាវត្ថី៖ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺមិនអាចទៅរួចទេ,ប្រជាពលរដ្ឋខ្មែរមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ

    ភ្នំពេញ ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងប្រាប់ AMS ថា ចរន្តផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី , មូរ សុខហួរ និងសម សេរី គឺជារឿងបោកប្រាស់ មិនមែនបោកតែប្រជាពលរដ្ឋខ្មែរនោះទេ បោកទាំងបរទេស ដើម្បីទទូចឱ្យបរទេសជួយខ្លួនផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជារាជរដ្ឋាភិបាលស្របច្បាប់។ គំនិតរបស់ទណ្ឌិត សម រង្ស៊ី គឺរកគ្រប់មធ្យោបាយដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង និងបំផ្លាញអ្នកគាំទ្រខ្លួនឯងឱ្យជាប់ពន្ធនាគារតែប៉ុណ្ណោះ។ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិនេះ គឺមិនអាចទៅរួចទេ ពីព្រោះក្រុម សម រង្ស៊ី និងក្រុម សម សេរី គឺមិនចុះសម្រុងនឹងគ្នាទេ។ ហេតុនេះហើយមិនអាចរួបរួមគ្នាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានទេ។ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ។ លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា អ្វីដែលជនក្បត់ជាតិរូបនេះ កំពុងតែធ្វើ គឺគ្រាន់តែជាការធ្វើនយោបាយទាល់ច្រក។ ចំពោះបុគ្គល សម សេរី ធ្វើដើម្បីផលប្រយោជន៍ដើរសុំលុយពីបរទេសថា ខ្លួនជាក្រុមប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សម្រាប់តែមហច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ដូច្នេះទាំងជនក្បត់ជាតិ សម រង្ស៊ី , មូរ…

  • សម្តេចធិបតី៖ ការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីគាំទ្រនិងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    សម្តេចធិបតី៖ ការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីគាំទ្រនិងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់

    ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់

    «ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។ ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ

    រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ​កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ​វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ​កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេ​បានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារៈដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាព​ងាយ​ស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរ​ផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និង​ប្រកប​ដោយជំនាញពិតប្រាកដ។…