Category: នយោបាយក្នុងប្រទេស

  • បណ្តុំអង្គការសង្គមស៊ីវិលសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    បណ្តុំអង្គការសង្គមស៊ីវិលសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានសាទរគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហានេះ បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា ស្របពេលប្រជាពលរដ្ឋក៏កំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃច័ន្ទទី២១ ខែសីហាឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឳកាសនេះផងដែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ទ្រង់មានជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលបានទទួលការជឿទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាបាននូវភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់ក្រមសីលធម៍សង្គម សម្រាប់ភាពសុខដុមនៃសង្គមជាតិខ្មែរទាំងមូល។ ប្រពពដដែលបានបញ្ជាក់ថា ជាការពិតណាស់ ខណៈនេះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសភាគច្រើនលើសលប់ បានសម្ដែងការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលនឹងចាប់កំណើតជាផ្លូវការនាថ្ងៃទី ២២…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា

    ឯកឧត្តម ហ៊ុន ម៉ានី៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។ សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាពតំណាងរាស្រ្តទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា “ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត”៕ដោយ៖ពលជ័យ

  • សេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

    សេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

    បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានសម្រេចអំពីសុពលភាពន អាណត្តិ ចំនួន១២៥រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានរាយនាមដូចតទៅ៖

  • ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា៖ ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈនិងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។ ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន…

  • លិខិតមិត្តអ្នកអាន៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

    លិខិតមិត្តអ្នកអាន៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រ ដែលមានចំណងជើងថា “តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?”។ ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១)ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់(៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២)ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣)កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤)បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុប និង GSPរបស់អាមេរិក។ សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយបំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។ ចំណុចទី១ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជាការបិទឬបើកនៃរោងចក្រដែលជារបរនៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថេរភាពល្អប្រសើរ និងបន្តរីកចម្រើនបន្តទៀតនៅឆមាសទី២ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៥.៥%ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១%ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។ ជាមួយលក្ខខ័ណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ…

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតរបស់សារព័ត៌មាន The Cambodia Daily

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតរបស់សារព័ត៌មាន The Cambodia Daily

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ” នៅលើបណ្ដាញ Facebook កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ដោយការចុះផ្សាយនេះ ពុំមានមូលដ្ឋានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិតដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុងបំណងបង្កការញុះញង់ឱ្យបងប្អូនខ្មែរ ជាពិសេស កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូតថា មិនអើពើជួយដោះស្រាយបញ្ហាមួលបង្កាច់ខាងលើ របស់សារព័ត៌មានគ្មានវិជ្ជាជីវៈ និងគ្មានក្រមសីលធ៌មសារព័ត៌មានសុទ្ធសាធ។ នេះបើយោងតាមលិខិតបកស្រាយបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០.៥៦១នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិអត់ការងារធ្វើដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។ ការរត់ចេញពីកន្លែងធ្វើការពុំមែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង–ស្ថាប័នជប៉ុន ហើយបានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ–សហគ្រាសរបស់ខ្លួន។ ស្ថានឯកអគ្គរាជទូតកម្ពុជាបានបន្តថា សម្រាប់ការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី…

  • សម្ដេចក្រឡាហោម ស ខេង៖ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ច

    សម្ដេចក្រឡាហោម ស ខេង៖ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ច

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ ដោយឈរលើមូលដ្ឋានេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានបន្ដថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ: ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការចូលរួមប្រកបដោយភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការពង្រឹងសន្ដិភាព ស្ថិរភាព សម្រាប់បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្ដទៀត។ សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ…

  • គ.ជ.ប បញ្ជាក់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

    គ.ជ.ប បញ្ជាក់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

    ភ្នំពេញ៖ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា អនុលោមតាមច្បាប់​បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប។ គ.ជ.ប បញ្ជាក់ថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣…

  • នៅថ្ងៃទី២៩ ខែកញ្ញា ៖ សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ , ថេង សាវឿន និងបក្ខពួក ករណីញុះញង់បង្ក​ឱ្យ​​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

    នៅថ្ងៃទី២៩ ខែកញ្ញា ៖ សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ , ថេង សាវឿន និងបក្ខពួក ករណីញុះញង់បង្ក​ឱ្យ​​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅមុខរោងចក្រ យ៉ាក់ ជីង ផ្លូវជាតិលេខ៤ កាលពីដើម​ឆ្នាំ២០១៤។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសវនាការឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះ​កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សវនាការជំនុំជម្រះនេះ ឃើញមានវត្តមានលោក វន់ ពៅ និងលោក ថេង សាវឿន និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀតអវត្តមាន។ គួររម្លឹកថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ១០នាក់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ដែលបានដឹកនាំកម្មករធ្វើបាតុកម្ម និងមានការ​ប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងក្រុមបាតុករដែលជាកម្មករ នៅមុខរោងចក្រ យ៉ាក់ ជីង តាមបណ្តោយផ្លូវជាតិលេខ ៤ ។ មនុស្សទាំង ១០នាក់ ដែលចាប់ខ្លួនមានដូចជា លោក វន់ ពៅ, ថេង សាវឿន, ច័ន្ធ…

  • ប្រធានសម្ព័ន្ធសហជីពជាតិ ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការដំឡើងប្រាក់ឈ្មួលជូនកម្មករ និយោជិត

    ប្រធានសម្ព័ន្ធសហជីពជាតិ ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការដំឡើងប្រាក់ឈ្មួលជូនកម្មករ និយោជិត

    ភ្នំពេញ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការដំឡើង​ប្រាក់​ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជូនកម្មករ និយោជិត ដោយបាន​បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។ ហើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាង គឺរាជរដ្ឋាភិបាលកម្ពុជាបានយក​ចិត្តទុកដាក់ខ្ពស់​ទៅ​លើ​ការដំឡើង​ប្រាក់ឈ្មួកជូនកម្មករ និយោជិត ។ដូច្នេះទើបរាជរដ្ឋាភិបាលឱ្យមានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះឡើង ដើម្បីបន្តយន្តការចរចា​ប្រាក់ឈ្នួលជូនកម្មករនិយោជិត ទោះវិបត្តិសេដ្ឋកិច្ចពិភពលោកមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋា​ភិបាល ក៏ដូចជាក្រុមសហជីព គឺនៅតែបន្តយន្តការចរចាប្រាក់ឈ្មួល ទោះជាតិចឬច្រើន គឺមានជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ។ លោកបានបន្តថា នៅក្នុងការចរចាដំឡើង​ប្រាក់ឈ្នួលនេះ គឺក្រុមសហជីពធ្វើយ៉ាងណាធានាបាននៅការតម្លើងប្រាក់ឈ្នួលទោះ​បីជា​តិច​ឬច្រើន គឺយើងនៅតែទទួលយក ពីព្រោះយើងត្រូវពិនិត្យក្នុងនាមជាសហជីពចាស់ទុំ ហើយមិនមែនចេះតែនឹកឃើញដាក់តួលេខមកទេ ត្រូវពិនិត្យមើលលក្ខណៈវិនិច្ឆ័យទាំង៧ ដែលធ្លាប់បានសិក្សា និងមើលទៅលើបញ្ហាសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងមើលទៅលើ​បញ្ហា​សេដ្ឋកិច្ចនៅទូទាំងសកលលោក និងមើលទៅលើប្រទេសជិតខាងដែរ តើមានប្រទេសជិតខាងណាដែលគេដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤ ដែរឬទេ? ហើយវាជាបញ្ហាដែលយើងត្រូវពិនិត្យ។ បើសិនជាប្រទេសជិតខាងមួយចំនួនធំដែលជា​ប្រទេស​ប្រកួតប្រជែងជាមួយប្រទេសកម្ពុជាមិនមានការដំឡើងនោះ ក៏យើងត្រូវពិនិត្យមើលថា តើយើងគួរទាមទារដំឡើងកម្រិតណា?។ សូមជម្រាបថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់​ឈ្នួល​អប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង…