Category: នយោបាយក្នុងប្រទេស

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ កត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ កត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីព្រលប់ថ្ងៃទី២ សីហា ២០២៣ បន្ទាប់ពីកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។ លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា កត្តាជាច្រើនដែលធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ គឺ ទី១.ឆន្ទៈរបស់ក្រុមការងារ ដោយកាលពីឆ្នាំទៅ គឺនៅពេលដែលសមាគមកាយប្ញទ្ធិនារីពិភពលោក បានចាត់ឱ្យប្រទេសជាសមាជិកចូលរួមដាក់ពាក្យស្នើសុំនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ គឺប្រទេសកម្ពុជាបានដាក់ពាក្យចូលរួម។ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា គឺមានឆន្ទៈ និងការតាំងចិត្តត្រូវតែធ្វើឱ្យបាន។ ទី២.យើងបានរៀបចំក្រុមការងារច្បាស់លាស់ គឺទៅតាមវិជ្ជាជីវៈរបស់យើង (ក្រុមការងារ team media) ដើម្បីរៀបចំនៅក្នុងការថតវិដេអូ និងថតអំពីកន្លែងទេសចរណ៍របស់ប្រទេសកម្ពុជា សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញពិភពលោកឱ្យបានស្គាល់។ ទី៣.ការគាំទ្រខ្លាំងពីសមាជិក សមាជិកា របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ នេះជាកត្តាដែលធ្វើឱ្យប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។ សូមជម្រាបថា លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា…

  • រដ្ឋមន្ត្រីការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    រដ្ឋមន្ត្រីការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង ស្ថាប័ន ចំនួន១៥ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ប្រភពក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុននៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើពីស្ថានភាពទូទៅរបស់ ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនង​ជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម ង្វៀន ហ៊្វូចុង ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុង​ឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា​​នៅក្នុងការបោះឆ្នោតសាកល

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម ង្វៀន ហ៊្វូចុង ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុង​ឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា​​នៅក្នុងការបោះឆ្នោតសាកល

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើសារលិខិតផ្ញើជូនឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ មជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុងឱកាសជោគជ័យដ៏ ធំធេង​របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងថា “តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាសជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាលនិងយូរអង្វែងព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សារលិខិតបន្តថា “ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​វៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជានិងសូមបញ្ជាក់​សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្សរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងប្រជាជននិងប្រជាជនរបស់យើងដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរបវរមហាប្រសើរជូន ចំពោះ ឯកឧត្តម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។”៕ដោយ៖ពលជ័យ

  • ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា

    ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (១ សីហា ២០២៣) – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពី វិស័យឯកជន។ កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្ដល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma មាន ប្រសាសន៍ថា “ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមាន កំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ពេលវេលា។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្ដុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។» មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្ដល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩…

  • លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប

    លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន ប្រកាសជាផ្លូវការនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។លទ្ធផល បណ្តោះអាសន្ន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេង គាំទ្រ ៦.៣៩៨.៣១១ សំឡេង ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦.៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤.២៨៤ សំឡេង។ចំណែកគណបក្សផ្សេងទៀតមិនទទួល សំឡេងឆ្នោត គាំទ្រច្រើននោះទេ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិរៀប ចំការ បោះឆ្នោតបានប្រាប់AMS កាលល្ងាចថ្ងៃទី៣១ ខែកក្កដា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាបានសម្រេចទៅលើ លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយនឹង ប្រកាសនៅព្រឹកថ្ងៃទី១ ខែសីហា។ ឯកឧត្តមអគ្គលេខាធិការរងបានបន្តថា “ការប្រកាសលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យ គណបក្ស នយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់ មួយផ្នែក ឬក៏លទ្ធផលទាំងមូល។…

  • លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ជាង៦,៣លានសំឡេង

    លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ជាង៦,៣លានសំឡេង

    ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គ.ជ.ប នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,៣១១សំឡេង។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៧១៦,៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រ ១៣៤,២៨៤ សំឡេង។ ចំណែកគណបក្សផ្សេងទៀតមិនទទួលសំឡេងឆ្នោតគាំទ្រច្រើននោះទេ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យយគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប…

  • នៅថ្ងៃទី១ សីហា៖ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    នៅថ្ងៃទី១ សីហា៖ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហាស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។ បើមានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នពីសណាក់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការនោះឆ្នោតនោះទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហានេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឲ្យគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនិងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣”។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា…

  • ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប លើសំណុំរឿងលេខ០០១ និង០០៤ លើករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត

    ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប លើសំណុំរឿងលេខ០០១ និង០០៤ លើករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត

    ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងចំនួន២ ករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖១.ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ឈ្មោះ យ៉ាន សុឃឿន និងមេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។២.តម្កល់សេចក្ដីសម្រេច លេខ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និង លេខ០០១ ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។៣.សេចក្ដីសម្រេចនេះ ប្រកាសនាសវនាការជាសាធារណៈ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។ សូមជម្រាបថា សម្រាប់សំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេចពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តី ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ទាំងអស់ ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា បងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់និងបណ្តាប្រទេសនានាដែលកំពុងរស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន…

  • គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាលបដិសេធចោលនូវពាក្យចោទប្រកាន់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាលបដិសេធចោលនូវពាក្យចោទប្រកាន់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ សម រង្ស៊ី បានបង្ហោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ នៃការិយាល័យបោះឆ្នោត ចំនួន៣ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមមានការិយាល័យលេខ ១៥៨៤, ១៥៨៨ និង ១៥៩៦ ដោយអះអាងថា “ការិយាល័យបោះឆ្នោតទាំងនោះមិនបានកត់ត្រាចំនួនសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅការិយាល័យទាំងនោះ គ្រាន់តែកត់ត្រានូវចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ ដែលជាភស្តុតាងមួយបញ្ជាក់ថាសន្លឹកឆ្នោតទាំងនោះត្រូវបានគេលួចបន្លំ”។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានបន្តថា តាមការបញ្ជាក់របស់ប្រធានការិយាល័យបោះឆ្នោតនិងរាប់សន្លឹកទាំង៣ខាងលើ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមធ្វើការបំភ្លឺចំពោះសាធារណមតិសូមជ្រាបថា បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតភ្លាម លេខាធិការនៃការិយាល័យរាប់សន្លឹកឆ្នោតទាំង៣ ខាងលើ បំពេញ ទ.១១០២ ចំនួន ២ ច្បាប់ត្រឹមត្រូវ ដោយឡែក ១ច្បាប់ ដែលយកទៅបិទផ្សាយនៅមុខការិយាល័យ មិនបានកត់ត្រាសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយ។ ស្របពេលនោះ ដោយដឹងពីចំណុចខ្វះចន្លោះរបស់ខ្លួន មន្ត្រីការិយាល័យក៏បានកត់ត្រាបន្ថែមនូវសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗ ភ្លាមៗដែរ។ នេះបញ្ជាក់ថាករណីខាងលើ គឺជាការធ្វេសប្រហែសរបស់មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត។ ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមបដិសេធទាំងស្រុងនូវពាក្យចោទប្រកាន់ខាងលើ…