-
គណបក្សខ្មែររួបរួមជាតិប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
គណបក្សខ្មែររួបរួមជាតិ បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
-
អង្គការ សមាគមក្រៅរដ្ឋាភិបាលប្រកាសគាំទ្រលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
អង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយបានគាំទ្រលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីទី២៦ ខែមិថុនា ឆ្នាំ២០២២។
-
ឯកអគ្គរដ្ឋទូតចិន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន-កម្ពុជា មានកំណើន លំនឹងថេរនិងមានសុខុមាលភាព ជាលំដាប់
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមវ៉ាង វិនធៀន (Wang Wentian) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជាមានកំណើនលំនឹងថេរនិងមានសុខុមាល ភាពជាលំដាប់។
-
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត បានប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ។
-
លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៩៣.៧៦អាសនៈ, មេឃុំចំនួន១៦៤៨ឃុំ, ជំទប់ទី១ ចំនួន១៦១៨ និងជំទប់ទី២ ចំនួន២៦១
លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៥លានសំឡេង និងទទួលបានអាសនៈជាង៩ពាន់អាសនៈ និងមេឃុំជាង១៦០០ឃុំ, ជំទប់ទី១ បានចំនួនជាង១៦០០ និងជំទប់ទី២ បានជិត៣០០។
-
គ.ជ.ប ប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅវេលាម៉ោង៧ព្រឹកនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ បើតាមគ.ជ.ប បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង៩ ដែលទទួលបានសំឡេងគាំទ្រ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ៩.៣៧៦ អាសនៈ នាំមុខគណបក្សនយោបាយចំនួន៨ផ្សេងទៀត។
-
បទសម្ភាសន៍ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាមរបស់ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២
បទសម្ភាសន៍ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាមរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិអន្តរជាតិ ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២។ សំណួរទី១៖ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម តើឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អាចលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងនិងធ្វើការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានយ៉ាងដូចម្តេច?
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ត្បកឱ្យ Human Rights Watch
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឆ្លើយតទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើមន្ត្រី និងអតីតមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន៥រូប គឺជាការមិនត្រឹមត្រូវ ហើយបើចង់បញ្ជាក់ភាពស្អាតស្អំ គឺចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ និងធ្វើការការពារខ្លួនតាមផ្លូវច្បាប់។
-
គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន៩ទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
ភ្នំពេញ ៖ គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន៩ ក្នុងចំណោមគណបក្សនយោបាយ ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមាន៖
-
សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាផ្ញើសារលិខិតអបអរនិងជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងឱកាសទទួលនូវការសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិត អបអរនិងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេចតេជោទៅជាថ្ងៃកំណើតពិតប្រាកដវិញ។