-
បណ្ឌិត សេក សុជាតិ រិះគន់វិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនរឿងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី
នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគ បានរិះគន់ទៅលើវិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនដែលបានប្រើឈ្មោះប្រជាពលរដ្ឋជាខែលក្នុងការរិះគន់ទៅលើមន្ត្រី អាជ្ញាធររបស់រាជរដ្ឋាភិបាល ដែលបានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការមិនត្រឹមត្រូវនោះទេ ហើយគ្មានមូលដ្ឋាន និងគ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយគួរតែលុបបំបាត់នូវវប្បធម៌និងផ្នត់គំនិតនេះចោល។ ការធ្វើបែបនេះ គឺមិនស័ក្តិសមទេ។
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយគណបក្សនយោបាយចំនួន៧ នៅមីយ៉ាន់ម៉ាផ្តោតលើបញ្ហាសំខាន់ជាច្រើន
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងតំណាងគណបក្សនយោបាយចំនួន៧ បានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ជាច្រើនរួមទាំង៖ (១) ស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែង នៅតាមរដ្ឋ និងតំបន់ដែលគណបក្សនយោបាយនីមួយៗមានសកម្មភាពនយោបាយ (២) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់គណបក្សនយោបាយទាំង០៧ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (៣) វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា និងការជំរុញដំណើរការសន្តិភាព និង(៤)តួនាទីរបស់ប្រេសិតពិសេសក្នុងការរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាកាងារជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ នេះតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។
-
អ្នកលេង Tik Tokម្នាក់ បង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយសារកូវីដ១៩ ត្រូវបានចាប់ខ្លួន
ភ្នំពេញ៖អ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុងត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។ ប្រភពព័ត៌មានបញ្ជាក់ថាបន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រាប់ទៅអ្នករាយការណ៍ពិសេសថា “តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ”
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ របស់អ្នករាយការណ៍ពិសេសចំនួនបី រូប ដែលធ្វើឱ្យមតិសាធារណជន យល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា នៅពេលថ្មីៗនេះ និងបានសម្តែងនូវសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។
-
លោក កឹម សុខា រងការព្រមានពីតុលាការចំពោះការអនុវត្តផ្ទុយនឹងបម្រាមធ្វើសកម្មភាពនយោបាយ
លោក កឹម សុខាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានរងការព្រមានពីចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអនុវត្តផ្ទុយនឹងបម្រាមតុលាការពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយប៉ុន្តែមិនត្រូវបានចាប់ឃុំខ្លួននោះឡើយ។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសាជាថ្មីនៅក្នុងប្រទេស
នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសាជាថ្មីនៅក្នុងប្រទេស។
-
វេទិកាសន្តិភាពកម្ពុជា ប្រកាសគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥
វេទិកាសន្តិភាពកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ ប្រកបដោយ បរិយាកាសសេរី និងយុត្តិធម៌ នៅក្រោមលំហនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
-
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានមានប្រសាសន៍ថ្លែង ប្រាប់ AMS នៅមុននេះបន្តិថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទជាមួយអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
កាលពីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។