-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជួបជាមួយតំណាងប្រទេសផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម បានជួបពិភាក្សាការងារជាមួយបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ប្រមាណ១០ប្រទេស កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សមាសភាពនៃគណៈប្រតិភូ រួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ។ នៅក្នុងគណៈប្រតិភូនេះ គឺមានលោកស្រី Alexandra Hutchison តំណាងប្រទេសអូស្ត្រាលី ជាប្រធានប្រតិភូតំណាងប្រទេសផ្តល់ជំនួយនិងជាអ្នកធ្វើរបាយការណ៍ទៅបណ្តាប្រទេសផ្តល់ជំនួយទៅទីក្រុងញូវយ៉ក។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជា អ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោតហើយប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណជាង ៨០ភាគរយ បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាសក្ខីភាព បង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
-
គ.ជ.ប លើកយកប្រធានបទធំៗចំនួនប្រាំមកពិភាក្សាក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ប្រធានបទធំៗចំនួនប្រាំត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លើកយកមកពិភាក្សាក្នុង“សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះនាខេត្តព្រះសីហនុ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ និងមិនស្របទៅនឹងបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ អ្នកនាំពាក្យក៏បានហៅការលើកឡើងមួយចំនួនទៀតរបស់សហមេធាវីលោក កឹម សុខា គឺជាការមិនត្រឹមត្រូវ និងមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ទាមទារឱ្យមានការចរចាផ្នែកនយោបាយ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅថ្ងៃទី៧ កក្កដា
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។
-
ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត
ប្រមុខការទូតកម្ពុជា និងចិន បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។
-
ដំណើរទស្សនកិច្ចការងារលើកទីពីរនៅមីយ៉ាន់ម៉ារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ចប់ហើយ
ដំណើរទស្សនកិច្ចការងារលើកទីពីររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅមីយ៉ាន់ម៉ាបានបញ្ចប់ហើយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ហើយបានបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកាន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧។
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយឯកអគ្គរដ្ឋទូតបារាំង អាមេរិក សហភាពអឺរ៉ុប និងភារធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបទេសបានបញ្ជាក់ថា កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។