-
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា
ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
-
ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក៖ ពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម
ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឯកឧត្តម ដានីញ៉ែល ជេ. ក្រីតថេនប្រ៊ីង្គ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានផ្តោតទៅលើបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
-
គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំនេះគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានជិត៣៤ភាគរយនៃគម្រោងទាំងមូល
យោងតាមរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសទី៣ឆ្នាំ២០២២ នៃគណ:កម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានបង្ហាញថាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះបន្តបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបានជិត៣៤ភាគរយនៃគម្រោងទាំងមូលគិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំ២០២២នេះ ។ប៉ុន្តែក្នុងនោះ ផ្នែកមួយចំនួនមានវឌ្ឍនភាពច្រើន ដូចជា អនុស្ថានីយផ្គត់ផ្គង់អគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: អគារបញ្ជាផ្លូវហោះហើរផ្លូវរត់ និងផ្លូរបរយន្តហោះ សម្រេចបានលើសពី៧០ភាគរយ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅរសៀលនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិកនៅវេលាម៉ោង ៤:១៥រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងការបរទេស។
-
គ.ជ.ប ចេញសេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការស្នើកែលម្អប្រព័ន្ធបោះឆ្នោត និងលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឆ្លើយតបទៅគណបក្សនយោបាយ ចំនួនបួន ដែលបានសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះដោយស្នើឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងនិងលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជានោះ គឺមានចំណុចមួយចំនួនមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប និងចំណុចមួយចំនួនទៀត គឺគ.ជ.ប បានអនុវត្តបានត្រឹមត្រូវច្បាប់។
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានគោរព វិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំង ដើម្បីទទួលបានការគាំទ្រ និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ព្រមទាំងផ្តល់ឱកាសជូនសម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ ពិតណាស់ យើងមានគណបក្សនយោបាយច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋនៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ
-
សម្ដេចក្រឡាហោម ស ខេង៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានបន្ថែមទៅកាន់អង្គប្រជុំ អំពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាពជាតិ ការខិតខំអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ជាមួយរាជរដ្ឋាភិបាល ទាំងការបំពេញការងារស្នូលក្នុងនាមជាមន្រ្តីរាជការសាធារណៈ និងការបំពេញការងារក្នុងក្របខ័ណ្ឌគណបក្សដើម្បីបម្រើជាតិ និងបម្រើប្រជាជន។