-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញជូនគណៈកម្មការជំនាញពិនិត្យសិក្សា
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ)មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ)និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
-
លោក សួន សរីរដ្ឋា ៖ ប្រតិកម្មរបស់ទណ្ឌិតរត់ចោលស្រុករឿងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញគឺមិនឆ្លុះបញ្ចាំងអំពីអ្វីដែលជាតម្រូវការពិតប្រាកដនៅកម្ពុជា
លោក សួន សរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានមានប្រសាសន៍ប្រាប់ AMSនៅ ថ្ងៃទី១៨ខែកក្កដានេះថាមេដឹកនាំនយោបាយដែលជាទណ្ឌិតរត់ចោលស្រុករូបនេះគឺមិនដែលមើលឃើញអ្វីជាចំណុចល្អ ចំណុចប្រសើរ និងបែបបទនៃការអនុវត្តលលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជាទេ ។
-
កម្ពុជា-ជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro)ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅក្នុងជំនួបនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២។ប្រធានបទនៃកិច្ចពិភាក្សាគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនក៏ដូចជារវាងអាស៊ាន-ជប៉ុននិងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងត្រូវរៀបចំដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ។
-
IPTP គាំទ្រគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា
សម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក គាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។
-
នៅថ្ងៃទី១៩ កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យមើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញណាមួយដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត។ ឯកឧត្តមបានបន្តថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
-
អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ
អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)-ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
-
អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ៖ គាំទ្រសម្ដេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត
អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ នេះបេីយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។
-
បណ្ឌិត សេក សុជាតិ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គណបក្សកាន់អំណាចបានផ្ដល់ឱកាសមាសឱ្យទៅគណបក្សនយោបាយផ្សេងទៀត
លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគបានថ្លែងថា ពេលរាជរដ្ឋាភិបាលធ្វើវិសោធនកម្ម ឬកែរដ្ឋធម្មនុញ្ញម្ដងៗ លោកមើលឃើញថា គណបក្សកាន់អំណាចបានផ្ដល់ឱកាសមាសឱ្យទៅគណបក្សប្រឆាំង តែលោកក៏បានមើលឃើញដែរថា គណបក្សប្រឆាំងមិនមានសមត្ថភាពតស៊ូមតិលើរឿងទាំងអស់នេះទេ។ គណបក្សប្រឆាំងតែងតែចាត់ទុកថា គណបក្សកាន់អំណាចធ្វើដើម្បីតែរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបណ្ឌិត សេក សុជាតិ បានបន្តថា មន្ត្រីគណបក្សប្រឆាំង មិនដែលបន្ទោសខ្លួនឯងថា អសមត្ថភាពទេ ពោលបានត្រឹមតែរកវោហាស័ព្ទប្រឆាំងដែលគ្មានទម្ងន់ទម្លាក់ទៅលើគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
-
ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ចដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត
នាឱកាសដ៏សោកសង្រេងចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមានសមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំងសាធារណជនទូទៅបានចូលរួមគោរពវិញ្ញាក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។ យើងខ្ញុំ ក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាផងដែរ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកក្កដានេះ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដេសអំពីដំណោះស្រាយវិបត្តិបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស អំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហាមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះរឿងនេះនឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ ការបញ្ជាក់នេះ នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។