-
ឯកឧត្តម សាយ សំអាល់៖ គណបក្សប្រជាជនកម្ពុជាធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ ក្នុងសង្គមកម្ពុជា
«គណបក្សប្រជាជនកម្ពុជាធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ ក្នុងសង្គមកម្ពុជា»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារ ជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ជិត១ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
-
ព្រឹទ្ធសភាកម្ពុជាបដិសេធចំពោះខ្លឹមសារនៃ ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២ ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធអាមេរិកបានអនុម័ត
អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២ ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។ សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤មក។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញមន្រ្តីគណបក្សការពារសុខសន្តិភាព និងទប់ស្កាត់រាល់ការប៉ុនប៉ បង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ការពារដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាពីវៀតណាមឆាប់ៗខាងមុខនេះ
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី២២ ខែកក្កដានេះថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានឱ្យពិនិត្យគិតគូរពីការមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាមមកកម្ពុជាវិញ។ ដោយមកដល់ពេលនេះ បានរៀបចំរៀបរយហើយ គឺបង្កើតបានអន្តរក្រសួងដើម្បីរ៉ាប់រងធ្វើកិច្ចការងារនេះ។
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំគណៈប្រតិភូប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានានៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
-
រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ ជួបពិភាក្សាគ្នាអំពីបញ្ហានានាពាក់ព័ន្ធកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២នៃព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។
-
កម្ពុជាសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចាត់ថ្នាក់កម្ពុជាមិនបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចាត់ថ្នាក់កម្ពុជា ស្ថិតក្នុងកម្រិតទាបក្នុងសកម្មភាពលុបបំបាត់ការជួញដូរមនុស្ស។ ការដាក់ចំណាត់ថ្នាក់នេះ កម្ពុជាពិតជាមិនអាចទទួលយកបានទេចំពោះរបាយការណ៍នេះ ខណៈដែលកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងការពារជនរងគ្រោះ។ ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងបញ្ជីតាមដានចំណាត់ថ្នាក់២ ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
-
បណ្ឌិត សេក សុជាតិ ត្បកឱ្យទណ្ឌិតរត់ចោលស្រុករឿងប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
បណ្ឌិត សេក សុជាតិ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែកក្កដានេះថា ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជារឿងត្រឹមត្រូវហើយ ពីព្រោះគាត់មើលឃើញថា វាមានភាពមិនប្រក្រតីខ្លះ គឺជារឿងចៀសមិនផុតទេ ក៏ប៉ុន្តែអ្វីដែលយើងសង្កត់ធ្ងន់ និងអ្វីដែលយើងមើលឃើញវែងឆ្ងាយ មានន័យថា សមត្ថភាពថ្នាក់ដឹកនាំនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង គឺបង្ហាញអំពីទន់ខ្សោយ ឬក៏ទន់ជ្រាយ មិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រជែងអំណាចជាមួយនឹងគណបក្សកាន់អំណាច។ ដូច្នេះបានត្រឹមតែប្រើវោហារស័ព្ទនយោបាយ ដើម្បីកែប្រែស្ថានការណ៍ ហើយសម្តែងក្តីព្រួយបារម្ភជាសាធារណៈដើម្បីទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ឆ្នោតឱ្យមើលឃើញថា គាត់ជាជនរងគ្រោះជាដើម។
-
ឯកឧត្តម សាយ សំអាល់៖ សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាម ប្រតិបត្តិសាសនាយ៉ាងពេញលេញ
សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាមអាចគោរពប្រតិបត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាព បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរអ៊ីស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
-
វេទិកាសាធារណៈផ្សព្វផ្សាយពីសក្តានុពលនិងអត្ថប្រយោជន៍ដែលនឹងទទួលបានពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍ការដាំដុះដំណាំឈើប្រភេទដើមប្រេងខ្យល់
ក្រុមហ៊ុនអង្គរប្លាយវ៉ូដ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារបានរៀបចំវេទិកាសាធារណៈស្តីពីការផ្សព្វផ្សាយអំពីសក្តានុពល និងអត្ថប្រយោជន៍ដែលនឹងទទួលបានពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍ការដាំដុះដំណាំឈើប្រភេទដើមប្រេងខ្យល់ (Eucalyptus) នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និងវិនិយោគ និងក្រុមហ៊ុន ភី.អិន.ធី ខូ អិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។