-
គណបក្សសញ្ជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ក្នុងបុព្វហេតុនៃនិរន្តរភាពជាតិ និងឧត្តមប្រយោជន៍ជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
-
គណបក្សខ្មែររួបរួមជាតិគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
គណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភា បានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម ១០៥ លើ១០៦។ គណបក្សខ្មែររួបរួមជាតិ បានយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម។
-
គណបក្សយុវជនកម្ពុជាប្រកាសគាំទ្រការអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០
គណបក្សយុវជនកម្ពុជាបានប្រកាសគាំទ្ររដ្ឋសភាជាតិនៃកម្ពុជាដែលបានធ្វើវិសោធនកម្មនូវ មាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបម្រើផលប្រយោជន៍ជាតិក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦កាលពីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២។
-
គណបក្សខ្មែរតែមួយប្រកាសគាំទ្រការអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០
គណបក្សខ្មែរតែមួយបានប្រកាសយ៉ាងឧឡារឹកនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម័យប្រជុំពេញ អង្គរដ្ឋសភាលើកទី៧នីតិកាលទី៦កាលពីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យការពារពេលវេលាជាមាសប្រាក់របស់បងប្អូន ដែលកំពុងប្រកបមុខរបរប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវភាពមានបានដូចសព្វថ្ងៃដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ។
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះទេ
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់នៅក្នុងសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះ ជាពិសេស ការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ
-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា-០៥ ខែសីហា
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
-
គណបក្សនយោបាយមួយចំនួនគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
គណបក្សនយោបាយមួយចំនួន បានប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានហៅការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម និងដើម្បីផលប្រយោជន៍ជាតិ។ គណបក្សនយោបាយដែលចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានដូចជា គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ
-
រដ្ឋមន្ត្រីយុត្តិធម៌៖ ការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សនយោបាយលើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃការពិត
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនតូច ដោយមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនោះទេ។ ការលើកឡើងដែលមានចរិតជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។
-
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដោយសំឡេង១០៥លើ១០៦សំឡេង
រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។