-
សំណុំរឿងប្លន់អ្នកលក់ឡេ៖តុលាការផ្តន្ទាទោសមេបក្សខ្មែរក្រោកនិងបក្ខពួកឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី៦-៩ ឆ្នាំ
តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសអតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួនប្រាំមួយនាក់ទៀតដាក់ពន្ធនាគារក្នុងម្នាក់ៗ ពី ប្រាំមួយ ទៅប្រាំបួនឆ្នាំ ក្នុងករណីចូលប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១។ ជនជាប់ចោទទាំងប្រាំពីរនាក់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈតាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។ការប្រកាសផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែសីហានេះ។
-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនប្រធានាធិបតីហ្វីលីពីន ចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនលោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
-
អ្នកនាំពាក្យ៖ ប្រទេសដៃគូនានា ឬមហាអំណាចនឹងមិនយកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាការបន្ទច់បង្អាប់នោះទេ
គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ គឺមិនយកប្រទេសដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ អាស៊ានមានមជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋានដើម្បីស្របតាមអាទិភាពរបស់អាស៊ាន។ ប្រទេសដៃនានាឬមហាអំណាចនឹងមិនយកវេទិកាឬកិច្ចប្រជុំនាពេលខាងមុខជាការបន្ទច់បង្អាប់នោះទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា។
-
សម្ដេចក្រឡាហោម៖ មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មតថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើជារឿងតូចតាចឱ្យសោះ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មតថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើ ឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព។
-
សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសំខាន់ៗមួយចំនួន
តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបើកផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសំខាន់ៗមួយចំនួននៅវិមានសន្តិភាព មានដូចជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកទាវ Penny Wong រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងឯកឧត្តម Josep BortellFontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចកាបរទេស សន្តិសុខ នយោបាយ អនុប្រធានគណៈកម្មការអឺរ៉ុប។
-
រដ្ឋមន្រ្តីការបរទេស នៃប្រទេសសំខាន់ៗ ឬតំណាងចំនួន៣៧ប្រទស នឹងមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
រដ្ឋមន្រ្តីការបរទេស នៃប្រទេសសំខាន់ៗ ឬតំណាងចំនួន៣៧ប្រទស នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
-
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនឹងមកកម្ពុជាចាប់ពីថ្ងៃ៣-៦ ខែសីហា
រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអូស្រ្តាលី លោកទាវ Penny Wong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមប្រជុំអាស៊ានការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ០៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
-
វេទិកាសន្តិភាពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ថ្នាក់ដឹកនាំនិហសមាជិក-សមាជិកានៃ វេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលឱ្យមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ ។
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួនពីររូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះបើយោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៣០ ខែកកក្កដា ឆ្នាំ២០២២។
-
លោក ជីវ កត្តា ប្រកាសលាឈប់ពីប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ
លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ នេះតទៅ។ ការប្រកាសលាឈប់នេះ ត្រូវបានលោកជីវ កត្តា លើកហេតុផលថា “មូលហេតុនៃការលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ គឺ ដោយសារខ្ញុំមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជា ពិសេសនៅថ្ងៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល”។ នេះបើយោងតាមសេចក្តីប្រកាសលាលែងរបស់លលោកជីវ កត្តា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។