-
អ្នកនាំពាក្យក្រសួងព័ត៌មាន ផ្ញើលិខិតចំហទៅអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចាដែលសរសេរបំភ្លៃការពិត
អ្នកនាំពាក្យក្រសួងព័ត៌មានបាន ផ្ញើលិខិតចំហជូនទៅអង្គភាពសារព័ត៌មាន និងសមាគមគមសារព័ត៌មានខេបូចា ដែលតែងតែលើកតម្កើងខ្លួនឯងថា ជាអង្គការភាពសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី
ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានរំលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-អូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ផេននី វង បានរំលឹកឡើងវិញអំពីកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីខែមិថុនាកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
-
សម្តេចតេជោ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់៤១.៣៨៨.០០០.០០០យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ៖ ១-លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន៤១.៣៨៨.០០០.០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១
-
កម្ពុជាសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងទ្វេភាគី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្នុងអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ដែលរៀបចំកម្ពុជា។
-
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញដោយសំឡេង៥៧លើ៥៧សំឡេង
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានព្រឹទ្ធសភាអនុម័តដោយសំឡេងគាំទ្រ ៥៧សំឡើងលើ៥៧សំឡេង។ ការអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
-
រដ្ឋមន្រ្តីការបរទេសម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។
-
ប្រមុខការទូតកម្ពុជា-ចិន ពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ របាយការណ៍របស់ OHCHR អំពីសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរឹតត្បិត និងគំរាមកំហែង គឺជាការមិនពិត
អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសេរីភាពសារព័ត៌មាន នៅកម្ពុជាថា ត្រូវបានវាយប្រហារ រឹតត្បិត គំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ។ កន្លងមក ទោះបីជាមានការពន្យល់បកស្រាយបំភ្លឺជាច្រើនលើកច្រើនសាររួចមក ហើយរបស់ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះក៍ដោយ ក៏ក្រុមអ្នកសរសេររបាយការណ៍នេះ មិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិចារណា លើការពន្យល់ បកស្រាយ បំភ្លឺរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធឡើយ។ ចំណុចនេះ បញ្ជាក់បានថា ការ សរសេររបាយការណ៍នេះ គឺសរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាជំរុញឱ្យសកម្មភាពកម្ចាត់មីនឱ្យទទួលបានជោគជ័យ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកន្លងមក បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញឱ្យសកម្មភាពកម្ចាត់មីននេះ ឱ្យទទួលបានជោគជ័យ។ ក៏ប៉ុន្តែ កម្ពុជានៅបន្តត្រូវការធនធានជាច្រើនបន្ថែមទៀត ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។