-
ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសការគាំទ្រថ្មីមួយ ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission – IJM) គឺជាផ្នែកមួយនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International)
-
លោកជំទាវកិត្តិសង្គហបណ្ឌិត៖ ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល
“ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅនេះ ក៏បានបង្ហាញថាប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា “។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស
ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរង់ចាំឱកាស និងបានបន្តសកម្មភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំ តាមវិធីសាស្រ្ត និងយន្តការផ្សេង “។
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងការពារជាតិបានបន្តថា នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្ដមសេនីយ៍ XU QI LIANG អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ
-
អ្នកនាំពាក្យ គ.ជ.ប៖ ការប្តឹងលោកសុន ឆ័យ ទៅតុលាការគឺមិនមែនជាបណ្តឹងនយោបាយនោះទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ជូង ជូងី មេធាវីការពារលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថា ការប្តឹងទៅតុលាការករណីលោក សុន ឆ័យ បរិហាកេរ្តិ៍ គ.ជ.ប ជាសាធារណៈ គឺមិនមែនជាបណ្តឹងនយោបាយនោះទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ ចៀសផុតពីការចោទប្រកាន់របស់បុគ្គលនយោបាយដែលប្រមាថជាសាធារណៈមកលើស្ថាប័ន គ.ជ.ប និងចោទប្រកាន់គ.ជ.ប ថា ជាលួចសន្លឹកឆ្នោត។
-
សំណុំរឿង សម រង្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ប្រគល់ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ នឹងប្រកាសសាលក្រមនាថ្ងៃទី១៣ ខែកញ្ញា
ភ្នំពេញ៖ តុលាការនឹងប្រកាសសាលលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី មេក្លោងឧទ្ទាមក្រៅច្បាប់ ក្នុងសំណុំរឿង «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងករណីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ប្រគល់ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
-
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីធ្វើការចោទប្រកាន់តំណាងអយ្យការបានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។
-
តុលាការប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ-សមាជិក និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ រឿងញុះញង់ប្រឆាំងនឹងរដ្ឋាភិបាល និងការប្រមាថព្រះមហាក្សត្រ
តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសអតីតថ្នាក់ដឹកនាំ សមាជិក និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧នាក់ ដាក់ពន្ធនាគារពី១៨ខែ រហូតដល់៣ឆ្នាំ ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រតាមរយៈបណ្តាញសង្គមប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ការប្រកាសផ្តន្ទាទោសនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
-
អគ្គលេខាធិការ គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោត គឺមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់មិនអាចខ្វះបាន
ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់មិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំឡឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។ ជាងនេះទៀត ឯកឧត្តម ក៏បានកោតសរសើរអំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចហួសពីការរំពឹកទុកក្នុងរយៈពេល០៦ខែដើមឆ្នាំនេះ