-
ប្រធានមហាសន្និបាតលើកទី៧៦ នៃអ.ស.ប៖ កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម
ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគម TYDA រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ថ្លែងថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួស្យឱយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែកពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែកពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩។ ភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោមបរិយាកាសសុខសន្តិភាពដែលសម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ។
-
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាចុងសប្តាហ៍នេះ
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) នឹងមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និហហសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះការចោទប្រកាន់នៅពីក្រោយការអភិវឌ្ឍភ្នំតាម៉ៅ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រឿងនៅភ្នំតាម៉ៅនេះ មានជនបរទេសម្នាក់ឈ្មោះ អាឡិច ដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានស្រុកខ្មែរ តែបានធ្វើសកម្មភាពនយោបាយ។ ត្រង់នេះឯកឧត្ដម ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើសិនជាបុគ្គល អាឡិចនោះ ពិតជាធ្វើសកម្មភាពដើម្បីបរិស្ថានពិតមែន ឯកឧត្ដមប្រាកដជាគាំទ្រ ក៏ប៉ុន្ដែបុគ្គលឈ្មោះ អាឡិច នោះមិនមែនធ្វើដើម្បីបរិស្ថានទេ គឺធ្វើដើម្បីកេញចំណេញនយោបាយ ហើយថែមទាំងបង្កើតប្រឌិតរឿងមូលបង្កាច់ថែមទៀត ដែលមានវិទ្យុអាស៊ីសេរី ធ្វើជាមធ្យោបាយផ្សព្វផ្សាយថែមទៀត។
-
អ្នកនាំពាក្យ គ.ជ.ប៖ ច្បាប់មិនអនុញ្ញាតឱ្យរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេសនោះទេ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងគណបក្សនយោបាយចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលបានស្នើឱ្យរៀបចំមជ្ឈមណ្ឌលពិសេសសម្រាប់ការបោះឆ្នោតដោយឡែកនៅឯក្រៅប្រទេស គឺច្បាប់មិនអនុញ្ញាតឱ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅជាធរមាន។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ទោះបីក្នុងរយៈកាលជាង០២ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ២០ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ-១៩ គឺបាននិងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។
-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេស ជួបពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួន៥
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាជាមួយលោក វិទិត មុនតាប៊ន (Vit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ក្នុងកិច្ចជំនួបនេះ អ្នករាយការណ៍ពិសេស បានលើកឡើនូវប្រធានបទចំនួន៥ រួមមាន៖ ១.វឌ្ឍនភាពនៃ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ២.គម្រោងផែនការអនុវត្តសេចក្តីអង្កេត សន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចសហការជាមួយក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិកុមារ
-
លោក សួន សេរីរដ្ឋា រិះគន់អ្នកវិភាគមួយចំនួនស៊ីឈ្នួលបរទេសចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជារឿងមូលដ្ឋានយោធានៅសមុទ្ររាម
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានរិះគន់ទៅលើអ្នកវិភាគមួយចំនួនស៊ីឈ្នួលបរទេសដែលកំពុងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជាទាំងគ្មានភស្តុតាង ទាំងអយុត្តិធម៌ រឿងមូលដ្ឋានយោធានៅសមុទ្ររាម។ បញ្ហានេះជាញឹកញាប់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបើកចំហ គឺការអនុញ្ញាតឱ្យសេនាអនុព័ន្ធយោធាអាមេរិក អ្នកកាសែត និងមន្ត្រីបរទេសមួយចំនួនចូលទៅទស្សនកិច្ចចូលទៅមើលដល់ទីតាំងកំពង់ផែជើងទឹករបស់កម្ពុជានៅដែនសមុទ្ររាម។
-
កម្ពុជាបញ្ជាក់ជូនគណៈប្រតិភូសភាអាមេរិកអំពីការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា និងសំណុំរឿងសកម្មជននយោបាយ
ពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញជូនគណៈប្រតិភូសភាអាមេរិកថា មិនមាន និងមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជានោះឡើយ។ ករណីពាក់ព័ន្ធសំណុំរឿងសកម្មជននយោបាយនានា គឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការ និងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។