-
រដ្ឋមន្ត្រីការបរទេសកម្ពុជា លើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុភាពនៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
-
គ.ជ.ប ជួបពិភាក្សាជាមួយគណបក្សនយោបាយចំនួនបួនពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)បានដឹកនាំ ក្រុមការងារដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួនបួនរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ គ.ជ.ប។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ
ឯកឧត្តមប្រធានាធិបតីឡាវបានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្តីនឹករឭកក្នុងមនោសញ្ចេតនាជិតស្និទ្ធដូចជាបងប្អូន។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើក
ទីមួយនៅប្រទេសឡាវឯកឧត្តមប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវបានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។
-
សម្តេចក្រឡាហោម ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់ សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន។ គំនិតផ្តួចផ្តើមទាំងពីរនេះ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារនិងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូរី ១៩ ប្រកបដោយប្រសិទ្ធភាព។
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា ៖ របាយការណ៍របស់អ្នករាយការពិសេស អ.ស.ប អត់បានឆ្លុះបញ្ចាំងការពិតនៅកម្ពុជា និងមិនមានតុល្យភាព
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកសិទ្ធិមុស្សនៅកម្ពុជាដែលនិយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងនៅអ្វីដែលជាការពិតនៅកម្ពុជានោះទេ និងមិនមានតុល្យភាព។
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំ គ.ជ.ប ៖ លោក វិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហៅការការទាមទាររបស់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបរវាងឯកឧត្តម ចែម វីឌ្យ៉ា ជាមួយអ្នកការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
-
ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា
ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា។ ដោយក្នុងរយៈពេលជិត៨ខែ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។