-
ព្រឹទ្ធសភានឹងបើកសម័យពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ទៀត នៅថ្ងៃស្អែក
ព្រឹទ្ធសភានឹងបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ទៀត។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរកាតាចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman Al-Thani បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាក្នុងការជំរុញឱ្យចាប់ផ្តើម មានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត ហួសចិត្តនឹងទណ្ឌិត សម រង្ស៊ី និយាយរឿងដដែលៗ
ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនជាបញ្ញវន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបឯកឧត្តមដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្រ។ ប៉ុន្តែឯកឧត្តមមានការហួសចិត្ត ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមកវាយប្រហារឯកឧត្តមរឿងដដែលទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់រួមទាំងនៅក្រៅប្រទេសដែរ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ខណៈពេលដែលឯកឧត្តមកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
បញ្ហានៅច្រកសមុទ្រតៃវ៉ាន់៖ កម្ពុជានៅតែប្រកាន់គោលជំហរ និងគោលការណ៍ចិនតែមួយ
ពាក់ព័ន្ធបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ អាស៊ានបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីការកើនឡើងនៃភាពតានតឹង ដែលស្ថានភាពនេះបើសិនគ្រប់គ្រងមិនបានល្អនឹងនាំទៅដល់ការគណនាខុស ក៏ដូចជាការកើតឡើងនៃកំដៅរវាងភាគីពាក់ព័ន្ធ។ ដូច្នេះអាស៊ានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ជៀសការបង្កហេតុ ឬក៏ការប្រព្រឹត្តសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនេះ ហើយព្យាយាមឱ្យអស់លទ្ធភាពដើម្បីបន្ធូបន្ថយស្ថានភាពតានតឹង ចាប់ផ្តើមជជែកចរចាគ្នាដើម្បីធ្វើឱ្យស្ថានភាពមកធម្មតាវិញ។
-
សម្តេចតេជោ ហ៊ុន សែន លើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ និងស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ និងបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន និងពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ការលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាសានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-សិង្ហបុរី សម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅអាគារអាយខុន រាជធានីភ្នំពេញ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទោះបីជាមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់ កម្ពុជារីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវបានបន្តប្រាំឆ្នាំទៅមុខទៀត
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា “ទោះបីជាយើងសង្កេតឃើញមាននិន្នាការដែលគួរឱ្យព្រួយបារម្ភមួយចំនួននៅក្នុងតំបន់នាពេលថ្មីៗនេះក្តី ខ្ញុំរីករាយដែលផែនការសកម្មភាពពង្រឹងការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនឹងត្រូវបានបន្តរយៈពេលប្រាំឆ្នាំទៅមុខទៀត។ ម្យ៉ាងវិញទៀត ឆ្នាំនេះគឺជាខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលត្រូវបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងទីក្រុងភ្នំពេញដូចគ្នានេះដែរ!”។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រឹកស្អែក
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះផងដែរ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្តប្រែក្លាយផ្ទៃដីដែលមានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥។