-
រដ្ឋសភាបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ
សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដានេះ មានរបៀបវារៈចំនួន៥។ ក្នុងនោះសម័យប្រជុំនឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
-
សេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ មានគោលបំណងផ្ដល់ការគាំទ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង៦៨ម៉ឺនគ្រួសារ ដោយបានអនុវត្តបានរយៈពេលចំនួន២៥ខែកន្លងមក និងចំណាយថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ ដោយទទួលបានការសាទរពីអ្នកទទួលផល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។
-
លោក សួន សេរីរដ្ឋា៖ មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយដែលរិះគន់សម្តេចជោ ហ៊ុន សែន គឺគ្មានដឹងខ្យល់អ្វីទាំងអស់
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានហៅការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមួយចំនួន គ្មានដឹងខ្យល់អ្វីនោះទេ ហើយគោលបំណងរបស់ពួកគេដែលបានលើកឡើង គឺគ្រាន់តែចង់ដាក់បន្ទុកចោទប្រកាន់ និងបង្អាប់រាជរដ្ឋាភិបាលកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានបន្តវេន។ ប៉ុន្តែការលើកឡើងករណីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាពីសំណាក់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគទាំងនោះ គឺគ្មានដឹងខ្យល់អីទេ វាមិនស្មើនឹងក្មេងបៀមដៃផង។
-
លុបបំបាត់ការសង្ស័យ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្ស ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត។
-
គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបោះឆ្នោត ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានស្រ្តីនៅក្នុងវិស័យកិច្ចការសង្គម-នយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គម នយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម។
-
សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការប្រហារជីវិតសកម្មជនបក្សប្រឆាំងបួននាក់ នៅមីយ៉ាន់ម៉ា
ប្រធានអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការប្រហារជីវិតសកម្មជនបក្សប្រឆាំងបួននាក់នៅមីយ៉ាន់ម៉ា។ សូមអានសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី២៨ ខែកក្កដា
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
-
សម្តេចក្រឡាហោម ស ខេង រិះគន់អាមេរិករឿងដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ដោយសម្តេចបានរិះគន់អាមេរិកដែរថា ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ។
-
អ្នកនាំពាក្យសុខាភិបាល៖ មិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វានៅកម្ពុជានៅឡើយទេ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ AMS នៅមុននេះបន្តិចថា ករណីជនជាតិនីហ្សេរីយ៉ា ដែលមានកើតជំងឺអុតស្វា គេចខ្លួនពីប្រទេសនោះ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា ជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុនោះទេ។