-
ឯកឧត្តម សួស យ៉ារ៉ា ត្រូវបានស្នើជាបេក្ខជនប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣
សភាប្រទេសសមាជិកសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ចំនួនប្រមាណជា៦៥ប្រទេស ក្នុងចំណោមប្រទេស៩០ ជាសមាជិក បានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងបានដាក់សំណើឈ្មោះឯកឧត្តម សួស យ៉ារ៉ា ទៅមហាសន្និបាតជាបេក្ខជនប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣។
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ នៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បានបញ្ជូនទៅដល់រដ្ឋសភាហើយ។ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងកោះប្រជុំនៅសប្តាហ៍ក្រោយដើម្បីពិនិត្យ និងឲ្យគណៈកម្មការជំនាញសិក្សា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភាប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
-
លោកបណ្ឌិត គិន ភា៖ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺបង្កើតឲ្យមានភាពច្បាស់លាស់មួយនៅក្នុងការធានានូវនិរន្តភាពនៃការដឹកនាំរដ្ឋ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ ប្រាប់ AMS នៅរសៀលថ្ងៃទី១៤ ខែកក្កដានេះថា បន្ទាប់ពីបានអានសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ គឺការធ្វើវិសោធនកម្មនេះ មិនមានប៉ះពាល់ទៅដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ឬក៏ធ្វើឲ្យមានការថមថយ ឬមិនមានការកាត់បន្ថយនូវសិទ្ធិរបស់ប្រជាពលរដ្ឋ ឬក៏មិនមានការបន្ថែមបន្ទុកដល់ប្រជាពលរដ្ឋនោះទេ។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិអំពីករណីជំងឺកូវីដអូមីក្រុងបំប្លែងថ្មីដែលកំពុងកើតមានឡើង និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្លាំងឡើង
នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិអំពីករណីជំងឺកូវីដអូមីក្រុងបំប្លែងថ្មីដែលកំពុងកើតមានឡើង និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្លាំងឡើង។ សូមស្តាប់សារជាសំឡេងរបស់សម្តេចតេជោដូចខាងក្រោម៖
-
លោក សួន សេរីរដ្ឋា ហៅក្រុមសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ជាប្រតិកម្មបែបមិនដឹងខ្យល់ និងប្រៀបដូចជាសត្វគីង្គក់
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានហៅការប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនទាក់ទងការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ គឺហាក់ដូចជាការមានប្រតិកម្មលឿនពេក ដោយមិនទាន់ទាំងបានដឹងច្បាស់ផងខ្លឹមសារពិតប្រាកដ នៃការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមានអ្វីខ្លះ? ប៉ុន្តែពួកគេបែរជានាំគ្នាប្រតិកម្មលើកឡើងតាមរបៀបស្មានៗ ដែលជាប្រតិកម្មបែបមិនដឹងខ្យល់ និងប្រៀបដូចជាសត្វគីង្គក់ ដែលគ្រាន់តែឮផ្គរលាន់មក គឺនាំគ្នារត់ចូលក្រោមពាង ក្រោមប៉ោត ហើយស្រែកយំមិនទាន់ដឹងថា ភ្លៀងឬមិនភ្លៀង ឬក៏ភ្លៀងធំ ភ្លៀងតូចផងនៅឡើយ។
-
រដ្ឋមន្ត្រីក្រសួងការងារ៖ ការរៀបចំឱ្យមានរបបប្រាក់សោធន ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះពលរដ្ឋខ្លួន
របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ ទាំង១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩កន្លងទៅ ដែលមានចំនួន៧៧លើក និងមានកម្មករនិយោជិតចំនួន ១លាននាក់បានចូលរួម។ ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់បងប្អូនកម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃស្អែក ទាក់ទងនឹងសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ រសៀល នៅទីស្ដីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីបង្ហាញអំពី គោលបំណងនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីខ្លឹមសារនៃសេចក្តីព្រាងស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្តេចតេជោ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។
-
ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រអំពីការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញគឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង
ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពីការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
-
រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេលបីថ្ងៃ
រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។