-
បន្ទាប់ពីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រជុំដកពិសោធន៍បន្ទាន់
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់និងពង្រឹងបន្ថែមទៀត លើកិច្ចការងារ ការពារសន្តិសុខ សវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យបាន១០០%ទោះក្នុងតម្លៃណាក៏ដោយ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលការណ៍របស់សម្តេចតេជោ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តនៅទូទាំងសាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន មិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ និងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងជូនចំពោះក្រុមគ្រួសារសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។
-
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ”
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” រីឯខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រក្រតីភាពនៃការងាររដ្ឋបាល ក៏ដូចជាផលប្រយោជន៍ជាចាំបាច់របស់ប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវបានចាត់តាំងដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ឱ្យរៀបចំសន្និសីទសារព័ត៌មាន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជួយដល់ប្រជាជនចិន ដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់ភាគខាងត្បូងប្រទេស
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេច សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនចិនដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់នាភាគខាងត្បូងប្រទេស តាមរយៈស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
-
សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា។ ក្នុងនោះការទទួលខុសត្រូវជាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។
-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ពីការលុបឈ្មោះគណបក្សអនាគតជាតិ
លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋនាកិច្ចការសមាគម និងគណបក្សនយោបាយ បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី០៧ ខែកក្កដានេះថា “នៅក្រោយពេលបង្កើតគណបក្សនយោបាយត្រូវបានកំណត់រយៈពេលយ៉ាងយូរ១៨០ថ្ងៃ ដើម្បីរៀបចំបែបបទសំណុំលិខិតសុំចុះបញ្ជី។ ដូច្នេះ ការលុបឈ្មោះគណបក្សអនាគតជាតិ គឺអនុវត្តតាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ”។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ផលតបស្នងនៃអំពើបុណ្យកុសលដែលគណបក្សប្រជាជនបានសាង គឺទទួលបានមកវិញនូវកាបន្តផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋនៅទូទាំងប្រទេស
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។