-
៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាលនិងមាគ៌ាឆ្ពោះទៅមុខ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្រៅផ្លូវការតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។ ដោយនៅក្នុងកិច្ចប្រជុំ គឺអាស៊ាន-ចិន ប្តេជ្ញាពង្រឹងជាមួយជំនួបការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ តាមរយៈក្របខ័ណ្ឌ និងយន្តការដែលមានស្រាប់ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក វេទិកាតំបន់អាស៊ាន ការគាំទ្រដល់ការខិតខំរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
-
តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតពិតប្រាកដជូនសម្ដេចតេជោ ហ៊ុន សែន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ នេះបើតាមដីកាសម្រេចរបស់តុលាការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
-
អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាមកោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម
អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថាជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា។
-
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ បានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានវត្តមានរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
-
បណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបញ្ជាក់ពីការគាំទ្រកម្ពុជា ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានបានបញ្ជាក់អំពីការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
-
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ បានប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
-
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សូមសម្តែងការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជា។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
-
ប្រមុខការពារជាតិកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
-
សមត្ថកិច្ចចាប់ខ្លួន បេក្ខជនមេឃុំចំណារលើ មកពីគណបក្សភ្លើងទៀន ពាក់ព័ន្ធបទល្មើសប្លន់
លោក ញឹម សារ៉ុម បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។ ការចាប់ខ្លួននេះ គឺតាមដីការបស់បង្គាប់ឱ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។