-
អាយឆាប្រជុំពិនិត្យទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបីត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី្រការបរទេសអាស៊ាន នាដើមខែសីហា
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នាដើមខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិមួយចំនួនដូចជា៖ អាចយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយាគួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និងចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ និងបញ្ញា។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីចំនួន០១ខ្នង កម្ពស់ ២ជាន់ មាន១៥បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិកគណបក្ស ដែលនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នងនាមសម្តេចតេជោប្រធានគណបក្ស និងសម្តេច លោកជំទាវអនុប្រធានគណបក្ស ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិកគណបក្ស ដែលនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ និង ចាត់ទុកថា លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាក់មកឱ្យយើង ក្នុងការបម្រើនូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
-
លោក សួន សេរីរដ្ឋា៖ ការទាមទារឱ្យមានការដោះលែង សេង ធារី និងបក្ខពួក គឺជារឿងរំលោភច្បាប់
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានបញ្ជាក់ថា ការដែលតុលាការផ្តន្ទាទោសកញ្ញា សេង ធារី និងបក្ខពួក គឺជារឿងត្រឹមត្រូវ ហើយសមត្ថកិច្ចអនុវត្តតាមការសម្រេចរបស់តុលាការ គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះ ប្រទេសកម្ពុជា គឺជាប្រទេសកំពុងតែប្រែក្លាយខ្លួនទៅជាប្រទេសនីតិរដ្ឋ ដែលត្រូវយកច្បាប់ទាំងអស់មកអនុវត្តឱ្យបានត្រឹមត្រូវ និងស្មើភាពគ្នានៅចំពោះមុខច្បាប់។ ចំពោះការទាមទារឱ្យមានការដោះលែង សេង ធារី គឺជារឿងរំលោភច្បាប់ ពីព្រោះគ្មានប្រទេសណាមួយដែលអនុវត្តការទាមទារឱ្យដោះលែងពិរុទ្ធជន ឬជនដែលមានទោសតាមបបូរមាត់ទេ វាទាល់តែតុលាការរកឃើញថា អត់ទោស ឬក៏អ្នកជាប់ចោទនោះបន្តប្តឹងឡើងទៅឧទ្ធរណ៍ ទៅកំពូល អាចការពារខ្លួនពីអំណះអំណាងថា ខ្លួនមិនបានប្រព្រឹត្តខុស មិនមានទោស ទើបអាចដោះលែងបាន។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌បំភ្លឺទាក់ទងការសម្រេចផ្តន្ទាទោសលើកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀតចំនួន៤២នាក់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការបំភ្លឺទាក់ទងករណីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើកញ្ញា សេង ច័ន្ទធារី (សេង ធារី) និងសកម្មជនផ្សេងទៀត ចំនួន៤២នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងការចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។
-
គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បានថ្លែង ប្រាប់ AMS ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ដាក់ពាក្យបណ្តឹងទៅតុលាការប្តឹង លោក សុន ឆ័យ ដែលផ្តល់សម្ភាសន៍ដល់សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
-
ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត៖ ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារជាដើម។
-
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនទាំងអស់ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។
-
រដ្ឋមន្ត្រីព័ត៌មាន៖ គ្រាន់តែតុលាការកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ»
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែមិថុនានេះថា “ដូចបាននិយាយពីមុនអ៊ីចឹង! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំណួរដែលខ្ញុំសួរកាលពីជាង៩០ថ្ងៃមុន ដែលថា «ហេតុអី» គាត់បិទ Russia Today, Sputnik និងដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក? កម្ពុជាប្រឆាំងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬយ៉ាងណា?។”