-
គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត
មានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។ បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យ ប្រាកដជាដឹងថានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែងរួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង “កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក” លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ក្នុងខែមេសា ឆ្នាំ២០២២
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។ ក្រោមក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន៤.៣៣៥.៩០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបជាមួយរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅព្រឹកស្អែក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងជួបពិភាក្សាការងារជាមួយលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
-
មេបញ្ជាការរងកងទ័ពជើងគោកអំពាវនាវឱ្យកងទ័ពការពាររបបរាជានិយម រាជបល្ល័ង្ក ព្រះមហាក្សត្រ ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តើមការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ហើយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ
-
ពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យសូហ្វ៊ីយ៉ានៅទីក្រុងតូក្យូ បានរៀបចំពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាដំបូង (ឆ្នាំ១៩៩២ ដល់១៩៩៦ បន្ទាប់ពីស្ថានទូតជប៉ុនបើកឡើងវិញ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងពិធីនេះ ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធាន មនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលជាអ្នកផ្ដួចផ្ដើមរៀបចំពិធីនេះបានអញ្ជើញភ្ញៀវកិត្តិយសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោកជំទាវ អ៊ីម៉ាហ្កាវ៉ា ស៊ុមិកុ ភរិយារបស់ឯកឧត្តម អ៊ីម៉ាហ្កាវ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា តំណាងក្រសួងការបរទេសជប៉ុន និងអ្នកចូលរួមប្រហែល៥០នាក់ផ្សេងទៀត។
-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ
នៅក្នុងសម័យប្រជុំពេញអង្គទី៤ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ “កិច្ចសន្ទនាសាំងគ្រីឡា” នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងការណ៍ជូនសម័យប្រជុំពេញអង្គជ្រាបអំពីការខិតខំរួមគ្នាដោះស្រាយបញ្ហា ធានាឱ្យបាននូវស្ថិរភាព កសាងសន្តិភាព និងភាពសុខដុមរមនាប្រកបដោយចីរភាព និងការលើកស្ទួយវិបុលភាពសម្រាប់តំបន់និងពិភពលោកដោយការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុត។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា “យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ”។”
-
ប្រមុខការពារជាតិកម្ពុជា-ចិន ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត
ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន បានជួបពិភាក្សាការងារជាមួយគ្នា ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជំនួបពិភាក្សារវាងប្រមុខការពារជាតិទាំងពីរបានធ្វើឡើងនៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។
-
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសេចក្តីថ្លែងការណ៍របស់ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ដោយលើកយកចំណុចមួយចំនួនរួមមាន៖ ១)អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះបង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។
-
មុខសញ្ញាក្រុមបងធំដែលធ្លាប់អុកឡុកក្នុងភូមិធ្លាប់ជាប់គុកបីឆ្នាំ បានបង្ហាញមុខនៅក្នុងគណបក្សភ្លើងទៀន
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាក្រុមបងធំ ជាជនអន្ធពាលក្នុងភូមិ ធា្លប់កាប់សមត្ថកិច្ចឱ្យរបួស និងធ្លាប់ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងក្បួនដង្ហែនៃយុទ្ធនាការឃោសនារបស់គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ ដោយមានសញ្ញាសម្គាល់ថា ជាសមាជិក “គណបក្សភ្លើងទៀន”។ តើបុរសដែលស្លៀកពាក់ខោអាវឈុតបែបសន្តិសុខ និងឡូហ្គោគណបក្សភ្លើងទៀនលើអាវ និងមួកនោះជានរណា?